សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើអតីតភិក្ខុ ជា វុទ្ធី
អតីតភិក្ខុ ជា វុទ្ធី គឺជាសកម្មសង្ឃកន្លងមកតែងតែឈឺឆ្អាលរឿងប្រទេសជាតិ និងចូលរួមសកម្មក្នុងកិច្ចការងារសង្គម។
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើអតីតភិក្ខុ ជា វុទ្ធី Read MoreCambodian Human Rights and Development Association-ADHOC
អតីតភិក្ខុ ជា វុទ្ធី គឺជាសកម្មសង្ឃកន្លងមកតែងតែឈឺឆ្អាលរឿងប្រទេសជាតិ និងចូលរួមសកម្មក្នុងកិច្ចការងារសង្គម។
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើអតីតភិក្ខុ ជា វុទ្ធី Read More
ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ មកពីឃុំរលួសមានជ័យ ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានជួបជុំគ្នានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីសុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងលេខ២១៣/២៦ស.ជ.ណ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ករណីដីធ្លីរបស់ពួកគាត់ដែលត្រូវបានអាជ្ញាធរបណ្តេញចេញជាច្រើនលើកច្រើនសារ។ ដោយលើកមូលហេតុថា ពាក់ព័ន្ធជីវភាពក្រីក្រ ខ្វះខាតថវិកា ហើយភាគច្រើនបានចាកចេញទៅប្រកបមុខរបរនៅទីកន្លែងផ្សេងៗដែលមិនអាចទទួលដំណឹង ស្តីពីលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការរុះរើលំនៅស្ថាន។ ម្យ៉ាងវិញទៀតពួកគាត់ជួបការលំបាកក្នុងការរុះរើលំនៅដ្ឋាន ផលដំណាំ និងមិនទាន់មានទីកន្លែងច្បាស់លាស់ដែលនឹងត្រូវចាកចេញ។ លទ្ធផល រដ្ឋបាលខេត្តក្រចេះ បានទទួលយកពាក្យពន្យាពេលអនុវត្តន៍ សេចក្តីជូនដំណឹងនេះ និងសន្យាដោះស្រាយជូនពលរដ្ឋ។
ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ សុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះបាន Read More
លោក ឡុំ សែ តំណាងពលរដ្ឋរងគ្រោះដីធ្លីរស់នៅភូមិទន្លាប់ ឃុំរួសរាន់ ស្រុករវៀង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានចូលទៅកាន់ផ្នែកនគរបាលយុត្តិធម៌
តំណាងពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារម្នាក់ត្រូវបានបង្ខំឱ្យផ្តិតមេដៃបញ្ឈប់រាល់សកម្មភាពតវ៉ា Read More
ប្រជាពលរដ្ឋមកពីស្រុកសង្គមថ្មី និងស្រុករវៀងប្រមាណ ២០០នាក់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានឡើងមកសាលាខេត្តព្រះវិហារម្តងទៀតក្នុងគោលបំណង សួរនាំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឆាយណាហ្រ្កេតខស ដែលលោកអភិបាលរងខេត្តបានសន្យាយកបញ្ហាដីធ្លីនេះដាក់លើតុដើម្បីជជែកដោះស្រាយរួមគ្នា ប៉ុន្តែហាក់ស្ងាត់ដំណឹង ហេតុនេះហើយទើបពួកគាត់ឡើងមកសួរបញ្ជាក់ពីដំណើរការដោះស្រាយ និងដោយសារ ខែនេះជារដូវត្រូវដាំដុះ ហើយពួកគាត់ពុំមានដីធ្វើស្រែ ចម្ការ និងស្នើសុំឱ្យខេត្តជួយពន្លឿនការដោះស្រាយបញ្ហាឱ្យពួកគាត់ ដើម្បីបានដីដាំដុះទាន់ដើមរដូវនឹងគេ។
ប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ ក្នុងខេត្តព្រះវិហារឡើងមកសាលាខេត្តសារជាថ្មីដើម្បីសួរនាំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ Read More
របាយការណ៍ឆ្នាំ២០២៥ ស្ថានភាពសិទ្ធិដីធ្លី៖ ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និងប្រសិទ្ធិភាពអនុវត្ត ជុំវិញ ស្ថានភាពវិវាទដីធ្លី រវាងបុគ្គលមានទ្រព្យ មានអំណាច និងប្រជាសហគមន៍នៅកម្ពុជា របាយការណ៍ថ្មីស្តីពីស្ថានភាពសិទ្ធិដីធ្លីនៅកម្ពុជា បង្ហាញថា វិវាទដីធ្លីនៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ ស្មុគស្មាញ និងពាក់ព័ន្ធជ្រាលជ្រៅទៅនឹងបញ្ហាអំណាច សេដ្ឋកិច្ច និងសិទ្ធិមនុស្ស ទោះបីជាប្រទេសមានក្របខណ្ឌច្បាប់គ្រប់គ្រងដីធ្លីយ៉ាងច្បាស់លាស់ក៏ដោយ។ តាមទិន្នន័យឆ្នាំ២០២៥ មានករណីវិវាទដីធ្លីថ្មីចំនួន ៤៥ ករណី ប៉ះពាល់ដល់ប្រជាពលរដ្ឋ ៥,៥២០ គ្រួសារ (ស្មើ ១៤,៧៩៨ នាក់) រួមទាំងជនជាតិដើមភាគតិច ៧,៣៥១ នាក់ និងផ្ទៃដីប្រមាណ ១១៥,៤១៣ ហិកតា។ …
របាយការណ៍ ស្ថានភាពសិទ្ធិដីធ្លី៖ ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និងប្រសិទ្ធិភាពអនុវត្តជុំវិញស្ថានភាពវិវាទដីធ្លីរវាងបុគ្គលមានទ្រព្យ មានអំណាច និងប្រជាសហគមន៍នៅកម្ពុជា Read More
នៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៨០នាក់ តំណាងឱ្យពលរដ្ឋរងគ្រោះ ១៤៦គ្រួសារ មកពីឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង បានឡើងមកដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ដើម្បីសុំឱ្យអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាង ៩៨៤ហិកតា ដែលត្រូវបានក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន របស់លោក ទ្រីដាលុច រំលោភឈូសឆាយយកដើម្បីធ្វើអាជីកម្មរ៉ែ។
តំណាងពលរដ្ឋរងគ្រោះដីធ្លី ១៤៦គ្រួសារ ខេត្តព្រះវិហារ បន្តស្វែងរកការជួយអន្តរាគមន៍ Read More
នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ១៣៥នាក់ មកពី ឃុំស្តៅ ឃុំចំរើន ស្រុកសង្គមថ្មី និង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បាននាំគ្នាឡើងមកតវ៉ា ដោយយកស្នាកមេដៃពលរដ្ឋរងគ្រោះដីធ្លី១៩៦គ្រួសារ
ពលរដ្ឋ១៣៥នាក់ ក្នុងខេត្តព្រះវិហារ ឡើងមកតវ៉ារឿងដីធ្លីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី Read More
ទាញយករបាយការណ៍ស្ថានភាពសិទ្ធិមនុស្ស៖ ឆ្លុះបញ្ចាំងការអនុវត្តសេរីភាពមូលដ្ឋានឆ្នាំ២០២៥
របាយការណ៍ ស្ថានភាពសិទ្ធិមនុស្ស៖ ឆ្លុះបញ្ចាំងការអនុវត្តសេរីភាពមូលដ្ឋាន ឆ្នាំ២០២៥ Read More
អង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ”អាដហុក” មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ចំនួន០៣នាក់មិនស្គាល់ឈ្មោះ ដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី ។
សេចក្តីថ្លែងការណ៍ Read More
នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នេះសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន០៥រូបរួមមាន ១- លោក ថុន រដ្ឋា ២-លោក លី ចាន់ដារ៉ាវុធ ៣- លោក យឹម លាងហ៊ី ៤-កញ្ញា ភួង កែវរស្មី និងទី៥- កញ្ញា ឡុង គន្ធា ក្រោមបទចោទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ” ។ ដោយសម្រេចមិនអនុញ្ញាត្តិតាមការស្នើសុំនៅក្រៅឃុំរបស់មេធាវីចំពោះក្រុមយុវជនចលនាមាតាធម្មជាតិ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ Read More
នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកសវនាការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លី ដែលបានប្តឹងសាក្សីចំនួន០៧នាក់ ពីបទផ្តល់សក្ខីកម្មក្លែងក្លាយ
សាលាឧទ្ធរណ៍ត្បូងឃ្មុំ បើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លី Read More
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ដំណាង សហភាព សហហជីព សហព័ន្ធសហជីព សមាគមដែលធ្វើការងារនៅក្នុងវិស័យការងារ វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតផលធ្វើដំណើរ វិស័យសំណង់ សេវាកម្ម សណ្ឋាគារ ចំណីអាហារ កសិករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីរាជការស៊ីវិល បណ្តាញយុវជន និសិ្សត បានប្រមូលជួបជុំគ្នា ស្ថិតនៅខាងមុខ រដ្ឋសភា ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ខួបលើកទី ១៣៧ ក្រោមប្រធានបទ “ធានាសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ” មានអ្នកចូលរួមប្រមាណ …
ទិវាពលកម្មអន្តរជាតិ ខួបលើកទី ១៣៧ តំណាង សហភាពសហជីព សហព័ន្ធសហជីព សមាគម និងសង្គមស៊ីវិលបានដាក់ញត្តិជូនទៅកាន់រដ្ឋសភា Read More