អភិបាលកិច្ច និង ភាពជាអ្នកដឹកនាំ

សមាគមអាដហុក គ្រប់គ្រង​ដោយក្រុម​ប្រឹក្សាភិបាល ក៏ដូចជា គណៈកម្មាធិការ​គ្រប់គ្រង​មួយ។ តួនាទី​របស់​ក្រុមប្រឹក្សា​ភិបាល និងគណៈកម្មាធិការ​គ្រប់គ្រង​មានចែង​នៅក្នុង​ រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​សមាគម​អាដហុក

  • ក្រុមប្រឹក្សាភិបាល

សមាគមអាដហុក គឺគ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា​ភិបាល ហៅថា គណៈអភិបាល ដែលមាន​តួនាទី និងភារកិច្ច​ដូចមាន​ចែង​នៅក្នុង​លក្ខន្ដិកៈ​អង្គការ។ ក្រុមប្រឹក្សា​ភិបាល​នេះមាន​សមាសភាព​សមាជិកសរុប​ទាំងអស់​ចំនួន ៤​ រូប ដែល​សមាជិក​ក្នុងចំណោម​នោះត្រូវ​បាន​តែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុម​ប្រឹក្សាភិបាល ឬហេរញ្ញិក និងសមាជិក​ផ្សេងទៀត​នៃ​ក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាល គឺជាស្ថាប័ន​ដែលមាន​សិទិ្ធអំណាច​ក្នុងការ​ធ្វើសេចក្តី​សម្រេច​ខ្ពស់​បំផុតរបស់​សមាគម​អាដហុក។ ក្រុមប្រឹក្សាភិបាល​ផ្តល់ការ​គាំទ្រ​ដល់​គណៈកម្មាធិការ​គ្រប់គ្រង និងបុគ្គលិក ដើម្បីឈាន​ទៅសម្រេច​នូវគោលដៅ និងគោលបំណង ក៏ដូចជា កម្មវិធី​របស់ខ្លួន។ គណៈគ្រប់គ្រងនេះ ត្រូវជួប​ប្រជុំ​គ្នាឱ្យ​បានយ៉ាង​តិចណាស់​ចំនួនពីរ​ដងក្នុង​មួយឆ្នាំ និងត្រូវ​បំពេញ​មុខងារនានា​របស់ខ្លួន រួមមាន ការតម្រង់​ទិស ការជ្រើស​រើស​បុគ្គលិក​ថ្នាក់​ប្រតិបត្តិ ការជ្រើស​រើស​សមាជិកថ្មី​របស់​គណៈគ្រប់គ្រង​ឡើងវិញ និងធ្វើ​ការត្រួត​ពិនិត្យ​ផ្នែក​ហិរញ្ញវត្ថុ (សូមមើល​លក្ខន្ដិកៈ​អង្គការ​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​អំពីតួនាទី និងទំនួល​ខុសត្រូវ​របស់ស​មាជិក​ក្រុមប្រឹក្សាភិបាល)។

ក្រុមប្រឹក្សាភិបាលមានសមាសភាពសរុបទាំងអស់ចំនួន ៤​ រូប រួមមាន៖

  • គ​ណៈ​ក​ម្មា​ធិ​ការ​គ្រប់គ្រង​ ​(MC​)

គណៈកម្មាធិការ​គ្រប់គ្រង គឺជាស្ថាប័ន​ធ្វើ​សេចក្ដី​សម្រេច​ផ្ទៃក្នុង​នៅក្នុង​អង្គការ​អាដហុក ដោយ​មានទំនួល​ខុសត្រូវ​ក្នុងការ​ធានា​ថា រាល់​កម្មវិធី ប្រតិបត្តិការ និងហិរញ្ញវត្ថុ​ទាំង​អស់​ដំណើរ​ការ​ទៅប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល​ខ្ពស់។ គណៈ​កម្មាធិការ​គ្រប់គ្រង ក៏មាន​ទំនួល​ខុស​ត្រូវ​បំពេញ​កិច្ចការ​ផ្សេងៗ​ទៀត ដូចជា ការ​សម្រប​សម្រួល​សកម្មភាព​ ការធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អំពី​ការជ្រើសរើស​បុគ្គលិក ទំនាក់​ទំនង​ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​របស់​សមាគម​អាដហុក និងការកៀរ​គរ​មូលនិធិ។ ទីប្រឹក្សា និងអ្នក​ជំនាញ​បច្ចេក​ទេស​ផ្សេងៗ​ទៀត អាចនឹង​ត្រូវ​អញ្ជើញ​ឱ្យចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង ប៉ុន្តែ​ពុំមាន​សិទ្ធិ​បោះឆ្នោត​ឡើយ។

បន្ថែម​ពីលើ​ការងារ​គ្រប់គ្រង​កិច្ចការ​យុទ្ធសាស្រ្ត និង​ប្រតិបត្តិការ​របស់​ផ្នែក​រៀងៗ​ខ្លួន សមាជិក គណៈ​កម្មាធិការ​គ្រប់គ្រង ក៏ត្រូវ​ធ្វើការ​ងារ​រួម​គ្នា ដើម្បី​ផ្ដល់​នូវ​ភាពជា​អ្នកដឹក​នាំរួម​នៅក្នុង​គ្រប់​ផ្នែកទាំង​អស់​ផង​ដែរ។ រចនា​សម្ព័ន្ធ​គ្រប់គ្រង​របស់​គណៈកម្មាធិការ​គ្រប់គ្រង អាច​ធ្វើការ​ផ្លាស់​ប្ដូរ​តាមកាល​វេលា ដែល​អាច​កើត​ឡើង​ពីការ​លាឈប់​របស់​បុគ្គលិក ឬការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​ជាដើម។ ប្រធាន​ក្រុមប្រឹក្សា​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​អនុម័ត​លើស​មាជិក​ថ្មី​របស់​ គណៈ​កម្មាធិការ​គ្រប់គ្រង ដោយ​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គណៈកម្មាធិការ​គ្រប់គ្រង។ បុគ្គលិក​ផ្សេង​ទៀត​របស់សមាគម​អាដហុក ឬសមាជិក​ក្រុមប្រឹក្សា​ភិបាល​អាច​នឹង​ត្រូវ​អញ្ជើញ​ឱ្យចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​ គណៈកម្មាធិការ​គ្រប់គ្រង​ពីពេល​មួយ​ទៅ​ពេល​មួយ​តាម​ការ​ចាំបាច់។ ប៉ុន្តែ នៅក្នុង​កិច្ចប្រជុំ​ទាំងនោះ ពួកគាត់​មាន​តែ​តួនាទី​ផ្ដល់​ធាតុចូល និងព័ត៌មាន​ដែល​គណៈ​កម្មាធិការ​គ្រប់គ្រង​ត្រូវការ​ជាបាច់​ប៉ុណ្ណោះ ដោយ​មិន​ចូលរួម​នៅក្នុង​ដំណើរការ​ធ្វើ​សេចក្ដី​សម្រេច​​ចិត្ត​នៅ​ក្នុង​គណៈកម្មាធិការ​គ្រប់គ្រង​ឡើយ។

គណៈកម្មាធិការ​គ្រប់គ្រង មានសមាស​ភាព​សមាជិក​សរុប​ចំនួន ៥ រូប (ប្រធាន អគ្គលេខាធិការ ​ប្រធាន​ផ្នែក​ចំនួន ៣​រូប រួមមាន ប្រធាន​ផ្នែកសិទ្ធិមនុស្ស និងដីធ្លី ប្រធាន​ផ្នែក​សិទ្ធិស្រ្តី និងកុមារ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ និងរដ្ឋបាល)។ គណៈ​កម្មាធិការ​គ្រប់គ្រង ត្រូវកោះ​ប្រជុំ​យ៉ាង​តិច​បំផុត​ចំនួន​ពីរដង​ក្នុង​មួយ​ខែ។ គណៈ​កម្មាធិការ​គ្រប់គ្រង ធ្វើ​សេចក្ដី​សម្រេច​ចិត្តតាម​រយៈការ​មូល​មតិ​រួមគ្នា (ឯកច្ឆន្ទៈ)។ ប្រសិន​បើ ពុំមាន​ការមូល​មតិរួមគ្នា​ទេនោះ ត្រូវយក​តាម​សំឡេង​ភាគ​ច្រើន ៥០%+១ សម្រាប់ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​របស់​គណៈ​កម្មាធិការ​គ្រប់គ្រង​ដែលនឹង​ត្រូវ​ភ្ជាប់​កាតព្វកិច្ច (សូមមើល​លក្ខខណ្ឌ យោង​នៃ​គណៈ​កម្មាធិការ​គ្រប់គ្រង​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​តួនាទី និងទំនួល​ខុស​ត្រូវ​របស់​សមាជិក​គណៈ​កម្មាធិការ​គ្រប់គ្រង)។

គណៈ​កម្មាធិការ​គ្រប់គ្រង​មាន​សមាស​ភាព​សមាជិក​ចំនួន ៥​ រូបដូច​ខាង​ក្រោម៖

អង្គការលេខរបស់សមាគមអាដហុក