ក្រុមរបស់យើង

សមាគម​អាដហុក​បច្ចុប្បន្ន មាន​បុគ្គលិក​បម្រើ​ការងារ​ពេញ​ម៉ោង​ចំនួន ៦០ នាក់ ក្នុង​នោះ​មាន​ស្រ្តី ២៤​ នាក់។ ទីស្នាក់​ការ​កណ្ដាល​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ភ្នំពេញ មាន​បុគ្គលិក​ចំនួន ៣២ នាក់  ខណៈ​ដែល​បុគ្គលិក​ចំនួន ២៨ នាក់​ផ្សេង​ទៀត​បម្រើ​ការ​ងារ​នៅ​ការិយាល័យ​តាម​បណ្ដា​ខេត្ត​។

សមាគម​អាដហុក មាន​ការិយា​ល័យ​សាខា​នៅ​ក្នុង​ខេត្ត​ចំនួន ១៧។ ការិយាល័យ​ខេត្ត​នីមួយៗ​ជា​ទូទៅ​មាន​បុគ្គលិក​បម្រើ​ការងារ​ពេញ​ម៉ោង​ចំនួន​បីនាក់ រួម​មាន បុគ្គលិក​ផ្នែក​សម្រប​សម្រួល​ថា្នក់​ខេត្ត​ម្នាក់ និង​បុគ្គលិក​ផ្នែក​ឃ្លាំមើល​ចំនួន​ពីរ​នាក់។ បុគ្គលិក​បម្រើ​ការ​ងារ​នៅ​ការិយាល័យ​តាម​ខេត្ត​ភាគ​ច្រើន​ត្រូវ​បាន​ជ្រើស​រើស​ចេញពី​បណ្ដា​ខេត្ត​ដែល​ពួកគាត់​រស់នៅ​តែ​ម្ដង ដើម្បី​បម្រើ​ការងារ​ឱ្យ​ការិយា​ល័យ​សាខា​សមាគម​អាដហុក​នៅក្នុង​ខេត្ត​ទាំង​នោះ។ អ្នក​សម្រប​សម្រួល​ថ្នាក់​ខេត្ត​គ្រប់​រូប​គឺជា តំណាង​របស់​សមាគម​អាដហុក​ឱ្យ​ខេត្ត​របស់​ខ្លួន និង​មាន​ទំនួល​ខុស​ត្រូវ​សម្រប​សម្រួល និង​ណែនាំ​ដល់​បុគ្គលិក ហើយ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​ដឹក​នាំ​កិច្ចការ​ប្រតិបត្តិការ និង​ការអនុវត្ត​សកម្មភាព​គម្រោង​របស់​ខ្លួន ហើយ​នៅពេល​ចាំ​បាច់ ក៏នឹង​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​នឹងប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និងដីធ្លី សម្រាប់​បញ្ហា​ទាំង​ឡាយ​ណា​ដែល​ការិយាល័យ​ខេត្ត​មិន​អាច​ដោះ​ស្រាយ​បាន​ផង​ដែរ។

ការិយាល័យ​ខេត្ត​សមាគម​អាដហុក​មាន​សមត្ថភាព និង​ធនធាន​ក្នុង​ការ​ប្រតិបត្តិការ​សកម្មភាព​គម្រោង​នានា និង​ឃ្លាំ​មើល​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ការ​ជួញដូរ​មនុស្ស ទំនាស់​ដីធ្លី ។ល។ នៅ
ទូ​ទាំង ២៥ រាជធានី​ខេត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការិយាល័យខេត្ត/រាជធានីទាំង ១៨ រួមមានដូចខាងក្រោម៖

១.     ទីស្នាក់​ការ​កណ្ដាល​ស្ថិត​នៅទី​ក្រុង​ភ្នំពេញ៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និងខេត្ត​កណ្ដាល

២.     ការិយាល័យខេត្ត​បាត់ដំបង៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​បាត់ដំបង និងប៉ៃលិន

៣.     ការិយាល័យ​ខេត្ត​បន្ទាយមានជ័យ៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ

៤.     ការិយាល័យ​ខេត្ត​កំពង់ចាម៖ ទទួល​បន្ទុក​កិច្ចការ​នៅក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ

៥.     ការិយាល័យ​ខេត្ត​កំពង់ធំ៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​កំពង់ធំ

៦.     ការិយាល័យ​ខេត្ត​កំពង់ឆ្នាំង៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់

៧.     ការិយាល័យ​ខេត្ត​កំពត៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​កំពត និងខេត្ត​តាកែវ

៨.     ការិយាល័យ​ខេត្ត​ក្រចេះ៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​ក្រចេះ

៩.     ការិយាល័យ​ខេត្ត​កំពង់ស្ពឺ៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ

១០. ការិយាល័យ​ខេត្ត​កោះកុង៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​កោះកុង

១១. ការិយាល័យ​ខេត្ត​មណ្ឌលគិរី៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី

១២. ការិយាល័យ​ខេត្ត​ឧត្ដរមានជ័យ៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ

១៣. ការិយាល័យ​ខេត្ត​ព្រៃវែង៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង

១៤. ការិយាល័យ​ខេត្ត​ព្រះវិហារ៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ

១៥. ការិយាល័យ​ខេត្ត​រតនគិរី៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​រតនគីរី

១៦. ការិយាល័យ​ខេត្ត​ព្រះសីហនុ៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ

១៧. ការិយាល័យ​ខេត្ត​ស្ទឹងត្រែង៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង

១៨. ការិយាល័យ​ខេត្ត​សៀមរាប៖ ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ខេត្ត​សៀមរាប