បទបញ្ជាផ្ទៃក្នុង និងហិរញ្ញវត្ថុ

  • បទបញ្ជាផ្ទៃក្នុងសម្រាប់បុគ្គលិក
  • គោលនយោបាយយេនឌ័រ
  • គោល​នយោបាយ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​គោល​នយោបាយ​ទំនាស់​ផល​ប្រយោជន៍
  • គោលនយោ​បាយ​ស្ដីពី​ការ​ការពារ​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ដែល​ងាយ​រងគ្រោះ
  • គោលនយោ​បាយ​បច្ចេក​វិទ្យា​ព័ត៌មាន (IT)
  • គោលនយោបាយ ស្ដីពី​ស្ដង់​ដារ​សម្រាប់​ការ​ចំណាយ​លើ​ចំណី​អាហារ​ ការ​ស្នាក់​នៅ និង​ការ​ធ្វើ​ដំណើរ
ហិរញ្ញវត្ថុ៖

ផ្នែក​រដ្ឋបាល និង​ហិរញ្ញ​វត្ថុ​ទទួល​បន្ទុក​បំពេញ​ការងារ​ពង្រឹង​អភិបាល​កិច្ច និង​ការ​គ្រប់​គ្រង ព្រម​ទាំង​ធានា​នូវ​គណ​នេយ្យ​ភាព និង​តម្លា​ភាព ក៏ដូច​ជា​ពង្រឹង​សមត្ថភាព​អង្គការ​ តាម​រយៈ​ការ​កសាង​ទំនាក់​ទំនង និង​សមត្ថភាព​របស់​បុគ្គលិក ពង្រឹង​ទំនាក​ទំនង ការ​ចែក​រំលែក​តួនាទី និង​ទំនួល​ខុស​ត្រូវ ធនធាន​មនុស្ស និង​សមត្ថ​ភាព​កៀរ​គរ​មូល​និធិ ​បរិយា​កាស​ការ​ងារ និង​ស្មារតី​ធ្វើការ​ងារ​ជា​ក្រុម​ ក៏ដូច​ជា ការ​តាម​ដាន​លទ្ធផល​ការ​ងារ​របស់​បុគ្គ​លិក​ផង​ដែរ។ ផ្នែកនេះ​ក៏នឹង​ធ្វើការ​សិក្សា​បន្ថែម​ ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ពង្រីក​មូល​និធិ​ របស់​អង្គការ​នៅក្នុង​សហគមន៍​ម្ចាស់​ជំនួយ និង​ប្រើ​ប្រាស់​ឱកាស​ឱ្យកាន់​តែ​ល្អ​ប្រសើរ​ ព្រម​ទាំង​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ឱ្យ​មាន​ស្ថិរ​ភាព គុណ​វឌ្ឍិ និង​ការ​ជំរុញ​ទឹក​ចិត្ត​ខ្ពស់ ដែល​អាច​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​សម្រេច​នូវ​បេសក​កម្ម​របស់​អង្គការ​​ផង​ដែរ។

សវនកម្ម​ហិរញ្ញ​វត្ថុ ត្រូវ​ធ្វើ​ឡើង​ជារៀង​រាល់មួយ​ឆ្នាំ​ម្ដង​ដោយ​សវន​កម្ម​ឯក​រាជ្យ ហើយ​លទ្ធផល​សវន​កម្ម​ហិរញ្ញ​វត្ថុនេះ​នឹង​ចែក​រំលែក​ដល់​ម្ចាស់​ជំនួយ​ឱ្យ​បាន​ជ្រាប​ជា​ព័ត៌មាន។

គោលនយោបាយហិរញ្ញវត្ថុ៖
  • គោលនយោបាយគណនេយ្យ និងសៀវភៅណែនាំនីតិវិធី
  • គោលនយោបាយលទ្ធកម្ម
  • គោលនយោបាយ ស្ដីពី​ស្ដង់​ដារ​សម្រាប់​ការ​ចំណាយ​លើ​ចំណី​អាហារ ការ​ស្នាក់​នៅ និង​ការ​ធ្វើ​ដំណើរ
របាយការណ៍ហិរញ្ញវត្ថុ