សាលាដំបូងខេត្តត្បូងឃ្មុំបានបើកសវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខករណីជួញដូរមនុស្ស

កាលពីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សាលាដំបូងខេត្តត្បូងឃ្មុំបានបើកសវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខករណីជួញដូរមនុស្ស ដែលមានជនជាប់ចោទឈ្មោះ ទូច យោន និងត្រូវបានផ្តន្ទាទោសកាលពីខែកក្កដា ឆ្នាំ២០២៤ ដោយកំណត់ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ និងបង្គាប់ឱ្យផ្តល់សំណងរដ្ឋប្បវេណីទៅជនរងគ្រោះចំនួន១៥លានរៀលពីបទ ”នាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ” តាមមាត្រា០៨ និង១០ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។ ជនជាប់ចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់សាលាដំបូងខេត្តត្បូងឃ្មុំ។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។

សាលាដំបូងខេត្តត្បូងឃ្មុំបានបើកសវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខករណីជួញដូរមនុស្ស Read More

វគ្គផ្សព្វផ្សាយចំនួន២ស្តីពី «ផ្នត់គំនិតយេនឌ័រ និងហិង្សាទាក់ទងនឹងយេនឌ័រ»

ក្រោមគម្រោងលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចំការចេក និងកៅស៊ូនៅប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប អង្គការសមាគមអាដហុកប្រចាំខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានរៀបចំវគ្គផ្សព្វផ្សាយចំនួន២ស្តីពី «ផ្នត់គំនិតយេនឌ័រ និងហិង្សាទាក់ទងនឹងយេនឌ័រ» ដែលប្រព្រឹត្តនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម ដែលមានចូលរួមសរុបចំនួន៦០នាក់ ក្នុងនោះមានស្រ្តីចំនួន៣០នាក់។ វគ្គផ្សព្វផ្សាយនេះមានគោលបំណងផ្តល់ចំណេះដឹងអំពីយេនឌ័រ តួនាទីយេនឌ័រនៅន្លែងធ្វើការ ការរើសអើង និងការបៀតបៀនផ្លូវភេទ ការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម លក្ខខណ្ឌការងារសមរម្យ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស)។

វគ្គផ្សព្វផ្សាយចំនួន២ស្តីពី «ផ្នត់គំនិតយេនឌ័រ និងហិង្សាទាក់ទងនឹងយេនឌ័រ» Read More

សហគមន៍កែលម្អជីវភាពបរិបូណ៌ឃុំភ្នំត្បែង រៀបចំទិវានារីអន្តរជាតិខួបលើកទី១១៥

កាលពីនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នេះ សហគមន៍កែលម្អជីវភាពបរិបូណ៌ បានរៀបចំទិវានារីអន្តរជាតិ ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គាំពារសង្គមឆ្លើយតបវិបត្តិសម្រាប់ស្រ្តីវិស័យកសិ-ស្បៀងអាហារ» ដែលធ្វើឡើងនៅក្នុងភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមពីអង្គការសង្គមស៊ីវិល សហគមន៍ ប្រជាពលរដ្ឋមកពីភូមិបរិបូណ៌ ភូមិស្រឡៃ ភូមិឈូក ឃុំភ្នំត្បែងពីរ សិស្សានុសិស្សនៃអនុវិទ្យាល័យបរិបូណ៌ អាជ្ញាធរឃុំ-ប៉ុស្តិ៍ និងមេភូមិទាំងបីភូមិ សរុបចំនួន១៥៧នាក់ ក្នុងនោះមានស្ត្រីចំនួន១០២នាក់។ ទិវានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការទទួលស្គាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីជនបទ ជំរុញប្រព័ន្ធគាំពារសង្គមដែលមានបរិយាបន្ន និងឆ្លើយតបនឹងវិបត្តិ ពង្រឹងសំឡេង …

សហគមន៍កែលម្អជីវភាពបរិបូណ៌ឃុំភ្នំត្បែង រៀបចំទិវានារីអន្តរជាតិខួបលើកទី១១៥ Read More

សេរីភាពសេសសល់របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការប្រារព្ធ ទិវានារីអន្តរជាតិខួបលើកទី១១៥(៨ មីនា ២០២៦)

កាលពីព្រឹកថ្ងៃទី៨ មីនា ២០២៦ ក្រុមអង្គការសង្គមស៊ីវិលរួមមាន អង្គការ សមាគម សហជីព និងសហព័ន្ធសហជីព ដែលធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រី រួមទាំងប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់ បានមកជួបជុំគ្នានៅចំណុចសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”CDC”ដើម្បីជួបជុំគ្នាសម្តែងមតិក្នុងឱកាសប្រារព្ធខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ក្រោមប្រធានបទ”អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី” ។

សេរីភាពសេសសល់របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការប្រារព្ធ ទិវានារីអន្តរជាតិខួបលើកទី១១៥(៨ មីនា ២០២៦) Read More

សេចក្តីថ្លែងការណ៍រួមអំពី តម្រូវការចាំបាច់ និងបន្ទាន់ ទិវានារីអន្តរជាតិ ខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី»

យើងខ្ញុំ​​ទាំងអស់គ្នាជាតំណាង សមាគម សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការ លើកកម្ពស់សិទ្ធិមនុស្សរបស់ស្រ្តីលើវិស័យការងារចម្រុះ ដូចជាឧស្សាហកម្មកាត់ដេរ ចំណីអាហារសេវាកម្ម សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ កម្មករសណ្ឋាគារ កាស៊ីណូ សំណង់ ការងារតាមផ្ទះ កសិករ ស្ត្រីជនបទ សហគមន៍ដីធ្លី អ្នករស់នៅក្នុង តំបន់មិនទាន់អភិវឌ្ឍន៍ និងបណ្តាញ​យុវជន ​បាន​រួមសហការគ្នារៀបចំទិវានារីអន្តរជាតិខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី»។

សេចក្តីថ្លែងការណ៍រួមអំពី តម្រូវការចាំបាច់ និងបន្ទាន់ ទិវានារីអន្តរជាតិ ខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី» Read More

កិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម»

នៅក្រោមគម្រោង «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការចេក និងចម្ការកៅស៊ូ» ដែលបាននឹងកំពុងអនុវត្តដោយអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា “អាដហុក” សហការជាមួយ អង្គការវីវើលដ៍ “WE World” និង អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី “LSCW” ក្រោមការគាំទ្រមូលនិធិដោយសហភាពអ៊ីរ៉ុប(EU) ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម» ដែលបានប្រព្រឹត្តនៅសណ្ឋាគាររ៉ូយ៉ាល់ខេត្តកំពង់ធំ។ ។ កិច្ចពិគ្រោះយោបល់នេះ មានអ្នកចូលរួមសរុប …

កិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម» Read More

សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលកម្ពុជា ស្តីពីការការពារជនស៊ីវិល និងសន្តិសុខរបស់ស្ត្រី ក្នុងពេលមានភាពតានតឹងតាមព្រំដែន

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ យើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិលកម្ពុជា ដូចមានឈ្មោះក្នុង​ហត្ថលេខា​​ខាងក្រោម សូមបង្ហាញ​ក្ដី​ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរាយការណ៍​ករណីថ្មីៗ​ស្ដីពី​​ការរំលោភបំពានធ្ងន់ធ្ងរ​លើជន​​ស៊ីវិល​នៅតាមបណ្តោយ​ព្រំដែន​កម្ពុជា–ថៃ

សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលកម្ពុជា ស្តីពីការការពារជនស៊ីវិល និងសន្តិសុខរបស់ស្ត្រី ក្នុងពេលមានភាពតានតឹងតាមព្រំដែន Read More

សមត្ថកិច្ចខេត្តត្បូងឃ្មុំចាប់ខ្លួនស្ត្រីម្នាក់ករណីជួញដូរមនុស្សទៅប្រទេសចិន

កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចាប់ឃាត់ខ្លួនស្រ្តីឈ្មោះ ទូច យោន តាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់សាលាដំបូងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសចិនកាលពីអំឡុងឆ្នាំ២០១៧ ។

សមត្ថកិច្ចខេត្តត្បូងឃ្មុំចាប់ខ្លួនស្ត្រីម្នាក់ករណីជួញដូរមនុស្សទៅប្រទេសចិន Read More

សមាគមអាដហុក បានរៀបចំកិច្ចសន្ទនាមួយស្តីពី «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេក» នៅខេត្តកំពង់ចាម

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ គម្រោងលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេកនៅប្រទេសកម្ពុជា នៃអង្គការសមាគមអាដហុក (អាដហុក) បានរៀបចំកិច្ចសន្ទនាមួយស្តីពី «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេក»

សមាគមអាដហុក បានរៀបចំកិច្ចសន្ទនាមួយស្តីពី «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេក» នៅខេត្តកំពង់ចាម Read More

កិច្ចប្រជុំសន្ទនាមួយស្តីពី «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេក»

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ គម្រោងលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេកនៅប្រទេសកម្ពុជា នៃសមាគមអាដហុក បានរៀបចំកិច្ចប្រជុំសន្ទនាមួយស្តីពី «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេក» នៅខេត្តមណ្ឌលគិរី។ កិច្ចសន្ទនានេះមានការចូលរួមពីសហជីព កម្មករនិយោជិក និងតំណាងក្រុមហ៊ុនចម្ការកៅស៊ូ និងចម្ការចេកផងដែរ។ បន្ថែមពីនេះ កិច្ចសន្ទនានេះមានគោលបំណងបើកឱ្យមានកិច្ចពិភាក្សាអំពីបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងផ្តល់នូវអនុសាសន៍ប្រកបដោយស្ថាបនា ក៏ដូចជាតស៊ូមតិទៅស្ថាប័នពាក់ព័ន្ធនានាផងដែរ។

កិច្ចប្រជុំសន្ទនាមួយស្តីពី «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេក» Read More

វគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ នីតិរដ្ឋ គោលការណ៍ជាមូលដ្ឋាននៃសិទិ្ធការងារ»

នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ គម្រោងលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេកនៅប្រទេសកម្ពុជា សម្របសម្រួល និងអនុវត្តដោយអង្គការសមាគមអាដហុកសាខាខេត្តកំពង់ចាម

វគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ នីតិរដ្ឋ គោលការណ៍ជាមូលដ្ឋាននៃសិទិ្ធការងារ» Read More

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលរួបរួមគ្នាប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ៖ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៥ យើងខ្ញុំ​​ទាំងអស់គ្នាជាក្រុម​អង្គការ​សង្គម​ស៊ីវិល ​រួមមាន​ អង្គការ​ សមាគម សហភាព​សហជីព និងសហព័ន្ធ សហជីពឯករាជ្យ បណ្តាញ​យុវជន ​សហគមន៍មូលដ្ឋាន​ និងប្រជាពលរដ្ឋ​ ដែលកំពុងធ្វើការងារក្នុង​វិស័យផ្សេងៗ ដូច​មាន​រាយ​នាម​ខាងក្រោម ​បានរួប​​រួមគ្នារៀបចំប្រារព្ធខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ០៨ មីនា ក្រោម ប្រធានបទ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។​

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលរួបរួមគ្នាប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ៖ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» Read More