តុលាការកំពូលបើកសវនាការលើបណ្តឹងសារទុករបស់ លោក រ៉ុង ឈុន

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ត្រូវបានតុលាការកំពូល បើកសវនាការនៅព្រឹកថ្ងៃទី១៥ ខែមីថុនា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹកកាលពីម្សិលមិញ លើបណ្តឹងប្តឹងទាស់របស់សាលាឧទ្ធរណ៍ដែលបានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការកន្លងមក។ លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និង “ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម” ដែលប្រព្រឹត្ត នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤។ ការប្តឹងសារទុកមកតុលាការកំពូលនេះ គឺលោកស្នើសុំបដិសេធចោល សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងបដិសេធ ទាំងស្រុងលើសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ពីព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ព្រោះក្នុងនាមលោកជាពលរដ្ឋក៏ដូចជាអ្នកនយោបាយដទៃដែរ ចង់ជួបពលរដ្ឋ រងគ្រោះសួរសុខទុក្ខ …

តុលាការកំពូលបើកសវនាការលើបណ្តឹងសារទុករបស់ លោក រ៉ុង ឈុន Read More

តំណាងពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារម្នាក់ត្រូវបានបង្ខំឱ្យផ្តិតមេដៃបញ្ឈប់រាល់សកម្មភាពតវ៉ា

លោក ឡុំ សែ តំណាងពលរដ្ឋរងគ្រោះដីធ្លីរស់នៅភូមិទន្លាប់ ឃុំរួសរាន់ ស្រុករវៀង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានចូលទៅកាន់ផ្នែកនគរបាលយុត្តិធម៌

តំណាងពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារម្នាក់ត្រូវបានបង្ខំឱ្យផ្តិតមេដៃបញ្ឈប់រាល់សកម្មភាពតវ៉ា Read More

ប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ ក្នុងខេត្តព្រះវិហារឡើងមកសាលាខេត្តសារជាថ្មីដើម្បីសួរនាំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់

ប្រជាពលរដ្ឋមកពីស្រុកសង្គមថ្មី និងស្រុករវៀងប្រមាណ ២០០នាក់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានឡើងមកសាលាខេត្តព្រះវិហារម្តងទៀតក្នុងគោលបំណង សួរនាំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឆាយណាហ្រ្កេតខស ដែលលោកអភិបាលរងខេត្តបានសន្យាយកបញ្ហាដីធ្លីនេះដាក់លើតុដើម្បីជជែកដោះស្រាយរួមគ្នា ប៉ុន្តែហាក់ស្ងាត់ដំណឹង ហេតុនេះហើយទើបពួកគាត់ឡើងមកសួរបញ្ជាក់ពីដំណើរការដោះស្រាយ  និងដោយសារ ខែនេះជារដូវត្រូវដាំដុះ ហើយពួកគាត់ពុំមានដីធ្វើស្រែ ចម្ការ និងស្នើសុំឱ្យខេត្តជួយពន្លឿនការដោះស្រាយបញ្ហាឱ្យពួកគាត់ ដើម្បីបានដីដាំដុះទាន់ដើមរដូវនឹងគេ។

ប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ ក្នុងខេត្តព្រះវិហារឡើងមកសាលាខេត្តសារជាថ្មីដើម្បីសួរនាំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ Read More

របាយការណ៍ ស្ថានភាពសិទ្ធិដីធ្លី៖ ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និងប្រសិទ្ធិភាពអនុវត្តជុំវិញស្ថានភាពវិវាទដីធ្លីរវាងបុគ្គលមានទ្រព្យ មានអំណាច និងប្រជាសហគមន៍នៅកម្ពុជា

របាយការណ៍ឆ្នាំ២០២៥ ស្ថានភាពសិទ្ធិដីធ្លី៖ ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និងប្រសិទ្ធិភាពអនុវត្ត ជុំវិញ ស្ថានភាពវិវាទដីធ្លី រវាងបុគ្គលមានទ្រព្យ មានអំណាច និងប្រជាសហគមន៍នៅកម្ពុជា របាយការណ៍ថ្មីស្តីពីស្ថានភាពសិទ្ធិដីធ្លីនៅកម្ពុជា បង្ហាញថា វិវាទដីធ្លីនៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ ស្មុគស្មាញ និងពាក់ព័ន្ធជ្រាលជ្រៅទៅនឹងបញ្ហាអំណាច សេដ្ឋកិច្ច និងសិទ្ធិមនុស្ស ទោះបីជាប្រទេសមានក្របខណ្ឌច្បាប់គ្រប់គ្រងដីធ្លីយ៉ាងច្បាស់លាស់ក៏ដោយ។ តាមទិន្នន័យឆ្នាំ២០២៥ មានករណីវិវាទដីធ្លីថ្មីចំនួន ៤៥ ករណី ប៉ះពាល់ដល់ប្រជាពលរដ្ឋ ៥,៥២០ គ្រួសារ (ស្មើ ១៤,៧៩៨ នាក់) រួមទាំងជនជាតិដើមភាគតិច ៧,៣៥១ នាក់ និងផ្ទៃដីប្រមាណ ១១៥,៤១៣ ហិកតា។ …

របាយការណ៍ ស្ថានភាពសិទ្ធិដីធ្លី៖ ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និងប្រសិទ្ធិភាពអនុវត្តជុំវិញស្ថានភាពវិវាទដីធ្លីរវាងបុគ្គលមានទ្រព្យ មានអំណាច និងប្រជាសហគមន៍នៅកម្ពុជា Read More

ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ជំរុញឱ្យពង្រឹងវិធានការការពារសេរីភាពសារព័ត៌មាននៅកម្ពុជា

រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦​—ដើម្បីរំលឹកខួបនៃទិវាសេរីភាពសារព័ត៌មាន​ពិភព លោក ៣ឧសភា យើងខ្ញុំ ដែលជាភាគីពាក់ព័ន្ធដូចមានរាយនាមខាងក្រោម សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តចំពោះគោលការណ៍គ្រឹះនៃសេរីភាពនៃ​ការបញ្ចេញមតិ

ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ជំរុញឱ្យពង្រឹងវិធានការការពារសេរីភាពសារព័ត៌មាននៅកម្ពុជា Read More

ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលនឹងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦ ខណៈសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមានបញ្ហាប្រឈមជាច្រើន

ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ — ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាង១០ស្ថាប័ន នឹងរៀបចំសន្និសីទជាតិរយៈពេលពេញមួយថ្ងៃ ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ (ថ្ងៃទី៣ ឧសភា) ដែល មានអ្នកចូលរួមប្រមាណ ១៥០នាក់ រួមមាន អ្នកសារព័ត៌មាន អ្នកបម្រើការក្នុងវិស័យសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន ពលរដ្ឋ តួអង្គស

ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលនឹងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦ ខណៈសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមានបញ្ហាប្រឈមជាច្រើន Read More

តំណាងពលរដ្ឋរងគ្រោះដីធ្លី ១៤៦គ្រួសារ ខេត្តព្រះវិហារ បន្តស្វែងរកការជួយអន្តរាគមន៍

នៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៨០នាក់ តំណាងឱ្យពលរដ្ឋរងគ្រោះ ១៤៦គ្រួសារ មកពីឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង បានឡើងមកដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ដើម្បីសុំឱ្យអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាង ៩៨៤ហិកតា ដែលត្រូវបានក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន របស់លោក ទ្រីដាលុច រំលោភឈូសឆាយយកដើម្បីធ្វើអាជីកម្មរ៉ែ។

តំណាងពលរដ្ឋរងគ្រោះដីធ្លី ១៤៦គ្រួសារ ខេត្តព្រះវិហារ បន្តស្វែងរកការជួយអន្តរាគមន៍ Read More

ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ

ប្រជាពលរដ្ឋប្រមានជា ៩០នាក់ តំណាងឱ្យគ្រួសាររងគ្រោះដីធ្លីចំនួន ១៤៦គ្រួសារ មកពីភូមិខ្វាំង ឃុំរីករាយ ភូមិឈ្នួន និងភូមិទន្លាប់ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ

ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ Read More

ចាងហ្វាងសារព័ត៌មាន PKN-Hotnews ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោក កែវ សម្ផស្ស ជាចាងហ្វាងសារព័ត៌មានអនឡាញ PKN-Hot News ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើការចាប់ខ្លួនពីខេត្តតាកែវ

ចាងហ្វាងសារព័ត៌មាន PKN-Hotnews ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ Read More

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នអតីតព្រះភិក្ខុ ជា វុទ្ធី ពាក់ព័ន្ធការបញ្ចេញមតិរឿងព្រំដែន

នៅរសៀលថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៦ អតីតព្រះអង្គ ជា វុទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នដោយចោទពីបទ”ញុះញុងបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្គាប់ឲ្យសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ(ប៉េហ្សេ)។

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នអតីតព្រះភិក្ខុ ជា វុទ្ធី ពាក់ព័ន្ធការបញ្ចេញមតិរឿងព្រំដែន Read More

ពលរដ្ឋ១៣៥នាក់ ក្នុងខេត្តព្រះវិហារ ឡើងមកតវ៉ារឿងដីធ្លីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី

នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ១៣៥នាក់ មកពី ឃុំស្តៅ ឃុំចំរើន ស្រុកសង្គមថ្មី និង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បាននាំគ្នាឡើងមកតវ៉ា ដោយយកស្នាកមេដៃពលរដ្ឋរងគ្រោះដីធ្លី១៩៦គ្រួសារ

ពលរដ្ឋ១៣៥នាក់ ក្នុងខេត្តព្រះវិហារ ឡើងមកតវ៉ារឿងដីធ្លីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី Read More