ប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ ក្នុងខេត្តព្រះវិហារឡើងមកសាលាខេត្តសារជាថ្មីដើម្បីសួរនាំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់

ប្រជាពលរដ្ឋមកពីស្រុកសង្គមថ្មី និងស្រុករវៀងប្រមាណ ២០០នាក់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានឡើងមកសាលាខេត្តព្រះវិហារម្តងទៀតក្នុងគោលបំណង សួរនាំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឆាយណាហ្រ្កេតខស ដែលលោកអភិបាលរងខេត្តបានសន្យាយកបញ្ហាដីធ្លីនេះដាក់លើតុដើម្បីជជែកដោះស្រាយរួមគ្នា ប៉ុន្តែហាក់ស្ងាត់ដំណឹង ហេតុនេះហើយទើបពួកគាត់ឡើងមកសួរបញ្ជាក់ពីដំណើរការដោះស្រាយ  និងដោយសារ ខែនេះជារដូវត្រូវដាំដុះ ហើយពួកគាត់ពុំមានដីធ្វើស្រែ ចម្ការ និងស្នើសុំឱ្យខេត្តជួយពន្លឿនការដោះស្រាយបញ្ហាឱ្យពួកគាត់ ដើម្បីបានដីដាំដុះទាន់ដើមរដូវនឹងគេ។