នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ពលរដ្ឋប្រមាណ ១០០នាក់ មកពី៤សហគមន៍រួមមាន៖ សហគមន៍ ១៩៧ សហគមន៍១៧៥ សហគមន៍៩៥៥ សហគមន៍ ១៦ មានទីលំនៅក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង បានឡើងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណង ស្នើសុំជួយពន្លឿនការដោះស្រាយគោលនយោបាយដីសម្បទានសង្គមកិច្ច ចែកជូនពួកគាត់ដែលជាប្រជាពលរដ្ឋក្រីក្រ ដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងពួកកគាត់ ជាមួយក្រុមហ៊ុអេគ្រីឈ័រគ្រុប របស់ឯកឧត្តម ឧត្តមសេនីយទោ ហេង ហ៊ុយ ដែលមានទីតាំងនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង និងជួយ ដោះស្រាយបញ្ចប់បញ្ហា វិវាទដីធ្លី រវាងពលរដ្ឋចំនួន១៦គ្រួសារ ជាមួយឈ្មោះ សៀង ឈី ឈ្មោះ ភ្នំ ស៊ីធឿន និងឈ្មោះ ហ៊ូរ សេង។
តំណាងសង្គមចំនួន ៦រូប បានយកញត្តិទៅដាក់ មាន៖
១- អ្នកស្រី ដេត ហួរ
២-អ្នកស្រី អេប តឹង
៣. លោក អ៊ឹង សុផាដារិទ្ធ
៤. លោក ឆាន់ ឈឿន
៥. អ្នកស្រី ចាន់ គៀន
៦. អ្នកស្រី គៀត គឹមស៊ុន
ក្រោយពីទទួលញត្តិ មន្ត្រីទទួលញត្តិរបស់ក្រសួងប្រាប់ថា ក្រសួងនឹងផ្តល់ចម្លើយនៅពេលក្រោយ។
ថ្ងៃនេះផងដែរយើងសង្កេតឃើញ អាជ្ញាធរ ខណ្ឌឬសី្សកែវ និងប្រជាការពារប្រមាណ ២០នាក់ឃ្លាំមើល និងថតរូបជាប្រចាំផងដែរ។



