សហគមន៍ចំនួន៣ ក្នុងរាជធានីភ្នំពេញឡើងមកតាមដាននិងតវ៉ា សុំប័ណ្ណកម្មសិទ្ធិ..

ពលរដ្ឋប្រមាណជាង៣០នាក់តំណាងឱ្យ ២៥២គ្រួសារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានមកជួបជុំគ្នានៅខាងមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណង តវ៉ា និងដាក់លិខិតស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិប្លង់រឹង និងចុះបញ្ជីដីកម្មសិទ្ធិស្របតាមនីតិវិធីច្បាប់។

សហគមន៍ចំនួន៣ ក្នុងរាជធានីភ្នំពេញឡើងមកតាមដាននិងតវ៉ា សុំប័ណ្ណកម្មសិទ្ធិ.. Read More

ជំនួបរវាងសមាគមអាដហុក និងអាជ្ញាធរខេត្ត ពោធិ៍សាត់ …

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ សមាគមអាដហុក និងរដ្ឋបាលខេត្តពោធិ៍សាត់ បានជួបពិភាក្សាគ្នា ដើម្បីពិនិត្យការវិវឌ្ឍន៍នៃជម្លោះដីធ្លី នៅភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជំនួបរវាងសមាគមអាដហុក និងអាជ្ញាធរខេត្ត ពោធិ៍សាត់ … Read More

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើអតីតភិក្ខុ ជា វុទ្ធី

អតីតភិក្ខុ ជា វុទ្ធី  គឺជាសកម្មសង្ឃកន្លងមកតែងតែឈឺឆ្អាលរឿងប្រទេសជាតិ និងចូលរួមសកម្មក្នុងកិច្ចការងារសង្គម។

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើអតីតភិក្ខុ ជា វុទ្ធី Read More

ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ សុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះបាន

ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ មកពីឃុំរលួសមានជ័យ ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានជួបជុំគ្នានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីសុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងលេខ២១៣/២៦ស.ជ.ណ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ករណីដីធ្លីរបស់ពួកគាត់ដែលត្រូវបានអាជ្ញាធរបណ្តេញចេញជាច្រើនលើកច្រើនសារ។ ដោយលើកមូលហេតុថា ពាក់ព័ន្ធជីវភាពក្រីក្រ ខ្វះខាតថវិកា ហើយភាគច្រើនបានចាកចេញទៅប្រកបមុខរបរនៅទីកន្លែងផ្សេងៗដែលមិនអាចទទួលដំណឹង ស្តីពីលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការរុះរើលំនៅស្ថាន។ ម្យ៉ាងវិញទៀតពួកគាត់ជួបការលំបាកក្នុងការរុះរើលំនៅដ្ឋាន ផលដំណាំ និងមិនទាន់មានទីកន្លែងច្បាស់លាស់ដែលនឹងត្រូវចាកចេញ។ លទ្ធផល រដ្ឋបាលខេត្តក្រចេះ បានទទួលយកពាក្យពន្យាពេលអនុវត្តន៍ សេចក្តីជូនដំណឹងនេះ និងសន្យាដោះស្រាយជូនពលរដ្ឋ។

ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ សុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះបាន Read More

តំណាងពលរដ្ឋដែលមានដីធ្លីវិវាទស្ថិតក្នុងខេត្តកំពង់ធំមកដាក់ពាក្យស្នើសុំជួយអន្តរាគមន៍

ពលរដ្ឋ ២២នាក់ តំណាងឱ្យ ៤៨គ្រួសារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានមកជួបជុំគ្នាដើម្បីស្នើសុំការជួយអន្តារាគមន៍ពីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ លើផ្ទៃដីសរុប ២៣០ហិកតា ៨០អា។

តំណាងពលរដ្ឋដែលមានដីធ្លីវិវាទស្ថិតក្នុងខេត្តកំពង់ធំមកដាក់ពាក្យស្នើសុំជួយអន្តរាគមន៍ Read More

តុលាការកំពូលបើកសវនាការលើករណីលោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ(KSILA)

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កើត សារ៉ាយ ជាប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ និងជាសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ត្រូវបានតុលាការកំពូលបើកសវនាការលើបណ្តឹងសាទុក្ខចំពោះសេចក្តីសម្រេចលើសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០២៦ ដែលបានតម្កល់សាលក្រមសាលាដំបូងរាធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទុកជាបានការ ។ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១៤ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានជំនុំជម្រះកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៤ ក្រោមបទចោទពីបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងបទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨៨, មាត្រា៤៩៤ …

តុលាការកំពូលបើកសវនាការលើករណីលោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ(KSILA) Read More

តុលាការកំពូលប្រកាសសាលក្រម លើ លោក រ៉ុង ឈុន

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលបានប្រកាសសាលក្រមលើលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដោយមានការប្រែប្រួលខ្លះៗដោយសម្រេច៖ – ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ (បួន) ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរសាកល្បង ដោយកំណត់រយៈពេលនៃការសាកល្បង ៣ (បី) ឆ្នាំ – មិនអនុញ្ញាតឱ្យឈ្មោះបោះឆ្នោត និងធ្វើនយោបាយរយៈពេល៥ឆ្នាំ – មិនឱ្យប្តូរលំនៅដ្ឋាន ចេញពីរាជធានីភ្នំពេញ និងមិនឱ្យចូលរួម ជួបជុំជាសាធារណៈ។ ការប្រកាសនេះបន្ទាប់ពី តុលាការកំពូល បានបើសវនាការ កាលពីថ្ងៃទី១៥ …

តុលាការកំពូលប្រកាសសាលក្រម លើ លោក រ៉ុង ឈុន Read More

តំណាងពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារម្នាក់ត្រូវបានបង្ខំឱ្យផ្តិតមេដៃបញ្ឈប់រាល់សកម្មភាពតវ៉ា

លោក ឡុំ សែ តំណាងពលរដ្ឋរងគ្រោះដីធ្លីរស់នៅភូមិទន្លាប់ ឃុំរួសរាន់ ស្រុករវៀង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានចូលទៅកាន់ផ្នែកនគរបាលយុត្តិធម៌

តំណាងពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារម្នាក់ត្រូវបានបង្ខំឱ្យផ្តិតមេដៃបញ្ឈប់រាល់សកម្មភាពតវ៉ា Read More

ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ជំរុញឱ្យពង្រឹងវិធានការការពារសេរីភាពសារព័ត៌មាននៅកម្ពុជា

រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦​—ដើម្បីរំលឹកខួបនៃទិវាសេរីភាពសារព័ត៌មាន​ពិភព លោក ៣ឧសភា យើងខ្ញុំ ដែលជាភាគីពាក់ព័ន្ធដូចមានរាយនាមខាងក្រោម សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តចំពោះគោលការណ៍គ្រឹះនៃសេរីភាពនៃ​ការបញ្ចេញមតិ

ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ជំរុញឱ្យពង្រឹងវិធានការការពារសេរីភាពសារព័ត៌មាននៅកម្ពុជា Read More

ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលនឹងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦ ខណៈសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមានបញ្ហាប្រឈមជាច្រើន

ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ — ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាង១០ស្ថាប័ន នឹងរៀបចំសន្និសីទជាតិរយៈពេលពេញមួយថ្ងៃ ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ (ថ្ងៃទី៣ ឧសភា) ដែល មានអ្នកចូលរួមប្រមាណ ១៥០នាក់ រួមមាន អ្នកសារព័ត៌មាន អ្នកបម្រើការក្នុងវិស័យសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន ពលរដ្ឋ តួអង្គស

ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលនឹងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦ ខណៈសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមានបញ្ហាប្រឈមជាច្រើន Read More

ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ

ប្រជាពលរដ្ឋប្រមានជា ៩០នាក់ តំណាងឱ្យគ្រួសាររងគ្រោះដីធ្លីចំនួន ១៤៦គ្រួសារ មកពីភូមិខ្វាំង ឃុំរីករាយ ភូមិឈ្នួន និងភូមិទន្លាប់ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ

ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ Read More