សហគមន៍ចំនួន៣ ក្នុងរាជធានីភ្នំពេញឡើងមកតាមដាននិងតវ៉ា សុំប័ណ្ណកម្មសិទ្ធិ..

ពលរដ្ឋប្រមាណជាង៣០នាក់តំណាងឱ្យ ២៥២គ្រួសារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានមកជួបជុំគ្នានៅខាងមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណង តវ៉ា និងដាក់លិខិតស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិប្លង់រឹង និងចុះបញ្ជីដីកម្មសិទ្ធិស្របតាមនីតិវិធីច្បាប់។

សហគមន៍ចំនួន៣ ក្នុងរាជធានីភ្នំពេញឡើងមកតាមដាននិងតវ៉ា សុំប័ណ្ណកម្មសិទ្ធិ.. Read More

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើអតីតភិក្ខុ ជា វុទ្ធី

អតីតភិក្ខុ ជា វុទ្ធី  គឺជាសកម្មសង្ឃកន្លងមកតែងតែឈឺឆ្អាលរឿងប្រទេសជាតិ និងចូលរួមសកម្មក្នុងកិច្ចការងារសង្គម។

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើអតីតភិក្ខុ ជា វុទ្ធី Read More

ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ សុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះបាន

ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ មកពីឃុំរលួសមានជ័យ ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានជួបជុំគ្នានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីសុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងលេខ២១៣/២៦ស.ជ.ណ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ករណីដីធ្លីរបស់ពួកគាត់ដែលត្រូវបានអាជ្ញាធរបណ្តេញចេញជាច្រើនលើកច្រើនសារ។ ដោយលើកមូលហេតុថា ពាក់ព័ន្ធជីវភាពក្រីក្រ ខ្វះខាតថវិកា ហើយភាគច្រើនបានចាកចេញទៅប្រកបមុខរបរនៅទីកន្លែងផ្សេងៗដែលមិនអាចទទួលដំណឹង ស្តីពីលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការរុះរើលំនៅស្ថាន។ ម្យ៉ាងវិញទៀតពួកគាត់ជួបការលំបាកក្នុងការរុះរើលំនៅដ្ឋាន ផលដំណាំ និងមិនទាន់មានទីកន្លែងច្បាស់លាស់ដែលនឹងត្រូវចាកចេញ។ លទ្ធផល រដ្ឋបាលខេត្តក្រចេះ បានទទួលយកពាក្យពន្យាពេលអនុវត្តន៍ សេចក្តីជូនដំណឹងនេះ និងសន្យាដោះស្រាយជូនពលរដ្ឋ។

ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ សុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះបាន Read More