សេចក្ដីថ្លែងការណ៍ លើសេចក្តីសម្រេចលើការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស

សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក) ពិតជាមានការ​សោកស្ដាយ និង​ខកចិត្តយ៉ាង​ខ្លាំង ចំពោះការ​សម្រេច​របស់តុលាការ​កំពូល នៅព្រឹក​ថ្ងៃ១៨ ខែវិច្ឆកា ឆ្នាំ២០២២ នេះ ដោយ​បានសម្រេច​តម្កល់សាល​ក្រមសាលាដំបូង​រាជធានី​ភ្នំពេញលេខៈ៧៣០​ក្រ៦”ថ” ចុះថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ និង​សាលដី​កាសាលាឧទ្ធរណ៍​ភ្នំពេញ​លេខៈ៦២ក្រIV”សស” ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែល​សម្រេចផ្ដន្ទាទោស​ទៅលើ បុគ្គលិក​សមាគ​មអាដហុក៣រូប រួមមាន លោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្ត …

សេចក្ដីថ្លែងការណ៍ លើសេចក្តីសម្រេចលើការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស Read More

កូដករបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ២រូប បានចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីតុលាការចេញដីការកោះហៅ

ការចូលបំភ្លឺនេះធ្វើឡើង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លើបុគ្គលិក ណាហ្គាវើលដ៍ ចំនួន ២រូប គឺ កញ្ញា សុខ ថាវុធ បានចូលបំភ្លឺនៅពេលព្រឹក និង កញ្ញា នេត ចរិយា បានចូលបំភ្លឺនៅពេលរសៀល។ ក្នុងចំណោម បុគ្គលិកណាហ្គាវើលដ៍ ទាំងអស់ ៨រូប ត្រូវបានតុលាការចេញដីការកោះហៅបន្តបន្ទាប់គ្នានោះ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធិត (NAGAWORLD LIMITED) ដែលបានប្តឹងកូដករ ក្រោមបទចោទ …

កូដករបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ២រូប បានចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីតុលាការចេញដីការកោះហៅ Read More

មន្រី្តសមាគមអាដហុក ៣រូបនៅព្រឹកនេះត្រូវបានចូលរួមសវនាការនៅតុលាការកំពូល

សវនាការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការកំពូល បានបើកសវនាការលើសំណុំរឿងបណ្តឹងសាទុក្ខរបស់មន្ត្រីជាន់ខ្ពស់សមាគមអាដហុកចំនួន ០៣ (បី) រូប រួមមានលោក នី សុខា លោក យី សុខសាន្ត ដោយឡែក លោកស្រី លឹម មុន្នី អវត្តមាន និងអតីតមន្ត្រីសមាគមអាដហុកចំនួន ០២ (ពីរ) រូបទៀតគឺលោក ណៃ វ៉ង់ដា និងលោក នី ចរិយា មិនបានចូលសវនាការ។

មន្រី្តសមាគមអាដហុក ៣រូបនៅព្រឹកនេះត្រូវបានចូលរួមសវនាការនៅតុលាការកំពូល Read More

ប្រធានក្រុមប្រឹក្សាជុំនំជុំរះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបញ្ចប់ការសួរដេញដោលលើអង្គហេតុ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងទុកពេលឱ្យភាគីទាំងពីរធ្វើសេចក្តីសន្និដ្ឋានរយៈពេល ២ខែ ក្នុងរឿងក្តីទាំងមូល

ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការលើកទី៦២ លើសំណំរឿង លោក កឹម សុខា ហើយ ប្រធានក្រុមប្រឹក្សាជុំនំជុំរះ លោក កូយ សៅ បានប្រកាសបញ្ចប់ការសួរដេញដោលលើអង្គហេតុទាំងមូល និងបានទុកពេលឱ្យភាគីទាំងពីរធ្វើសេចក្តីសន្និដ្ឋាន ឬសារណា និងស្នើសុំពេលវេលាធ្វើសារណា ។ ក្នុងខណៈកំពុងកំណត់រយៈពេលធ្វើសារណា ព្រះរាជអាជ្ញា លោក ប្លង់ សុផល បានស្នើសុំរយៈពេល ៣ខែ រីឯ លោកមេធាវី លី ច័ន្ទតុលា …

ប្រធានក្រុមប្រឹក្សាជុំនំជុំរះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបញ្ចប់ការសួរដេញដោលលើអង្គហេតុ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងទុកពេលឱ្យភាគីទាំងពីរធ្វើសេចក្តីសន្និដ្ឋានរយៈពេល ២ខែ ក្នុងរឿងក្តីទាំងមូល Read More

ការប៉ះទង្គិចគ្នារវាងក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌទួលគោកជាមួយក្រុមកូដករណាហ្គាវើលដ៍ នៅពេលដែលតំណាងសហជីពទាមទារដល់ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានការដោះស្រាយ

យ៉ាង​ហោច​ណាស់មាន​កូដករ ២នាក់​បានដួល​សន្លប់ និង​អ្នកខ្លះ​ទៀត​រងរបួសស្រាល បន្ទាប់ពីមានការរារាំងពីសំណាក់ក្រុមអាជ្ញាធរ និង​កងសន្តិសុខខណ្ឌ​ទួលគោក ទៅលើក្រុមកូដករ​ណាហ្គាវើលដ៍ ស្ថិត​នៅត្រង់​ចំណុច​គល់ស្ពាន​អាកាស ៥មករា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ​នេះ នៅ​ពេលដែល​ថ្នាក់ដឹក​នាំសហភាព​សហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងសមាគម ធ្វើការ​ក្នុងវិស័យ​សិទ្ធិការងារ​នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា បូករួមទាំង​កូដករ​បានដើរ​ហែរក្បួន ដើម្បី​យកលិខិត​ចេញពីក្រសួង​ការងារ​ទៅដាក់​នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី ។

ការប៉ះទង្គិចគ្នារវាងក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌទួលគោកជាមួយក្រុមកូដករណាហ្គាវើលដ៍ នៅពេលដែលតំណាងសហជីពទាមទារដល់ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានការដោះស្រាយ Read More

សិក្ខាសាលាថ្នាក់ជាតិប្រធានបទ “ការលើកកម្ពស់កិច្ចសន្ទនាសេរីភាពមូលដ្ឋាន”

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា “អាដហុក” បានរៀបចំសិក្ខាសាលាថ្នាក់ជាតិប្រធានបទ “ការលើកកម្ពស់កិច្ចសន្ទនាសេរីភាពមូលដ្ឋាន” ក្នុងគោលបំណងបើកកិច្ចសន្ទនារវាតំណាងសហគមន៍មូលដ្ឋាន ជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល នឹងផ្តល់វេទិកាសម្រាប់តំណាងសហគមន៍បង្ហាញអំពីការព្រួយបារម្មណ៍

សិក្ខាសាលាថ្នាក់ជាតិប្រធានបទ “ការលើកកម្ពស់កិច្ចសន្ទនាសេរីភាពមូលដ្ឋាន” Read More

សេចក្តី​ថ្លែង​ការណ៍​រួម ការឃាត់​ខ្លួន​និង​ប្រើហិង្សា​យ៉ាង​អាក្រក់​លើ​សារព័ត៌មាន​និង​សកម្មជន នៅ​តំបន់​ភ្នំតាម៉ៅ

រាជ​ធានីភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ យើង​ខ្ញុំ ជាអង្គការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន សិទ្ធិមនុស្ស និង​សង្គមស៊ីវិល ដែល​មាន​រាយនាម​ដូច​ខាងក្រោម សូមសម្ដែង​ការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការប្រើប្រាស់​អំពើហិង្សា ការឃាត់ខ្លួនតាមទំនើង​ចិត្ត និង​ការបំភិត​បំភ័យអ្នក​សារព័ត៌មាន​ចំនួន​៥នាក់​និង​សកម្មជន​ចំនួន៤នាក់​កាល​ពីពេល​ថ្មីៗនេះពី​សំណាក់​​មន្ត្រី​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី​នៅតំបន់​ព្រៃភ្នំតាម៉ៅ។

សេចក្តី​ថ្លែង​ការណ៍​រួម ការឃាត់​ខ្លួន​និង​ប្រើហិង្សា​យ៉ាង​អាក្រក់​លើ​សារព័ត៌មាន​និង​សកម្មជន នៅ​តំបន់​ភ្នំតាម៉ៅ Read More

សកម្ម​ជន​អ្នក​ការពារ​ព្រៃឈើ និង​ធន​ធាន​ធម្មជាតិ​ដ៏សកម្ម​មួយ​រូប នៅភូមិ​សាមុទ្រ​ក្រោម ឃុំសេដា ស្រុក​លំផាត់ ខេត្ត​រតន​គិរី លោក ឆន ផល្លា ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ លើក​យក​បណ្តឹង​ឧទ្ធរណ៍​របស់​លោក មក​បើក​សវនាការ​ជាសា​ធារណៈ នៅ​ព្រឹកថ្ងៃ​ទី០៩ ខែ​មិថុនា ឆ្នាំ​២០២២​នេះ

តាម​រយៈ​សំណុំ​រឿង​សភា​ព្រហ្មទណ្ឌ​លេខ​៤០៤ ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១ បន្ទាប់​ពីរូប​លោក​ត្រូវបាន​សាលា​ដំបូង​ខេត្តរតន​គិរី ចោទ​ប្រកាន់​ពីបទ កាប់​រានព្រៃ ឈូស​ឆាយ​ដីព្រៃ ហ៊ុម​ព័ទ្ធកាន់​កាប់ដី​ព្រៃប្រព្រឹត្ត​នៅភូមិ​សាមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ពី​កំឡុង​ឆ្នាំ​២០១៩-២០២០ តាម​មាត្រា​៩៧ ចំណុច​៦ ច្បាប់​ស្តីពីព្រៃ​ឈើ ដោយ​សម្រេច​ផ្តន្ទាទោស​កំណត់​រយៈ​ពេល ៥ឆ្នាំ យ៉ាង​អយុត្តិធម៌ ។

សកម្ម​ជន​អ្នក​ការពារ​ព្រៃឈើ និង​ធន​ធាន​ធម្មជាតិ​ដ៏សកម្ម​មួយ​រូប នៅភូមិ​សាមុទ្រ​ក្រោម ឃុំសេដា ស្រុក​លំផាត់ ខេត្ត​រតន​គិរី លោក ឆន ផល្លា ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ លើក​យក​បណ្តឹង​ឧទ្ធរណ៍​របស់​លោក មក​បើក​សវនាការ​ជាសា​ធារណៈ នៅ​ព្រឹកថ្ងៃ​ទី០៩ ខែ​មិថុនា ឆ្នាំ​២០២២​នេះ Read More

នៅ​ថ្ងៃទី​០១ ខែ​ឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង៩​ និង​ ៤៥​នាទី​ព្រឹក​ សាលា​ដំបូង​ខេត្ត​រតន​គិរី ​បាន​លើក​យក​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ២២២​/១២ ​ខែ​កក្កដា ​ឆ្នាំ​២០២១​ របស់​សាលា​ដំបូង​ខេត្ត​រតនគិរី ​មក​ប្រកាស​សាល​ក្រម​ជាសា​ធារណៈ

នៅ​ថ្ងៃទី​០១ ខែ​ឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង៩​ និង​ ៤៥​នាទី​ព្រឹក​ សាលា​ដំបូង​ខេត្ត​រតន​គិរី ​បាន​លើក​យក​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ២២២​/១២ ​ខែ​កក្កដា ​ឆ្នាំ​២០២១​ របស់​សាលា​ដំបូង​ខេត្ត​រតនគិរី ​មក​ប្រកាស​សាល​ក្រម​ជាសា​ធារណៈ​ ដែល​មាន​សមាស​ភាព​ក្រុម​ប្រឹក្សា​ប្រកាស​សាល​ក្រម​រួម​មាន៖

នៅ​ថ្ងៃទី​០១ ខែ​ឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង៩​ និង​ ៤៥​នាទី​ព្រឹក​ សាលា​ដំបូង​ខេត្ត​រតន​គិរី ​បាន​លើក​យក​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ២២២​/១២ ​ខែ​កក្កដា ​ឆ្នាំ​២០២១​ របស់​សាលា​ដំបូង​ខេត្ត​រតនគិរី ​មក​ប្រកាស​សាល​ក្រម​ជាសា​ធារណៈ Read More

ការពង្រឹងសិទ្ធិអំណាចដល់សហគមន៍ជនបទ ដើម្បីការពារសិទិ្ធរបស់ពួកគេ

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ តំណាងសហគមន៍ ចំនួន ២៨នាក់ ក្នុងនោះមានស្ត្រី ចំនួន ៧ នាក់ បាន ចូលរួមក្នុងកិច្ចប្រជុំបណ្តាញ ដែលបានរៀបចំ​នៅការិយាល័យ​សមាគមអាដហុក​ខេត្តឧត្តរមានជ័យ។ គោលបំណងនៃកិច្ចប្រជុំបណ្តាញថ្នាក់ខេត្ត គឺដើម្បីប្រមូល​ផ្តុំអ្នក​តំណាងមក​ពីសហគមន៍នៅ​ក្នុងខេត្តគោលដៅ​នីមួយៗ

ការពង្រឹងសិទ្ធិអំណាចដល់សហគមន៍ជនបទ ដើម្បីការពារសិទិ្ធរបស់ពួកគេ Read More

សេចក្តីថ្លែងការណ៍រួម៖ ការព្រួយបារម្ភចំពោះសេចក្តីសម្រេចជាផ្លូវការនៃដំណើរការ នីតិវិធីព្យួរជាបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប សម្រាប់ប្រទេសកម្ពុជា

ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ អង្គការ សមាគម សហជីព សហគមន៍ និងប្រជាពលរដ្ឋខ្មែរមួយចំនួនមានការសោកស្តាយនិងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសហភាពអឺរ៉ុបដែលចាប់ផ្តើមនីតិវិធីក្នុងការព្យួរបណ្តោះអាសន្ន​នូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ សហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភចំពោះការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលរួមបញ្ចូលទាំងការបង្ក្រាបគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលំហសង្គមស៊ីវិលក្នុងអំឡុងពេលបោះឆ្នោតសកលនាខែកក្កដា ឆ្នាំ២០១៨។ សហភាពអឺរ៉ុបបានក្រើនរំលឹកជារឿយៗដល់កម្ពុជា​ថាការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋរួមទាំងសិទ្ធិការងារ គឺជាលក្ខខណ្ឌសំខាន់ក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធខាងលើ។ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ការគោរពសិទិ្ធមនុស្ស និងនីតិរដ្ឋនៅកម្ពុជា …

សេចក្តីថ្លែងការណ៍រួម៖ ការព្រួយបារម្ភចំពោះសេចក្តីសម្រេចជាផ្លូវការនៃដំណើរការ នីតិវិធីព្យួរជាបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប សម្រាប់ប្រទេសកម្ពុជា Read More

វគ្គបណ្តុះបណ្តាលស្តីពី សេរីភាពជាមូលដ្ឋាន សិទ្ធិការងារ និងសុវត្ថិភាពបច្ចេកវិទ្យា

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការសមាគមអាដហុក ខេត្តព្រះវិហារ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ  បានបើវគ្គបណ្តុះបណ្តាល ស្តីអំពី សេរីភាពមូលដ្ឋាន សិទ្ធិការងារ និងសុវត្ថិភាពបច្ចេកវិទ្យា ។ គោលបំណង ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកចូលរួមក្នុងការ

វគ្គបណ្តុះបណ្តាលស្តីពី សេរីភាពជាមូលដ្ឋាន សិទ្ធិការងារ និងសុវត្ថិភាពបច្ចេកវិទ្យា Read More