សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់សាលក្រមលើករណីអ្នកសារព័ត៌មានពីររូប

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ លោក អ៊ី ឃាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ហេង លុយ តំណាងអយ្យការអមសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាលេខ២២៩ជ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយតម្កល់សាលក្រមព្រហ្មទណ្ឌលេខ១៦០ជ របស់សាលាដំបូងខេត្តសៀមរាប

សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់សាលក្រមលើករណីអ្នកសារព័ត៌មានពីររូប Read More

តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់លើប្រធានសហជីពនៃក្រុមហ៊ុន មេន អ៊ូ ហ្គាមេន

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀ ក្រោមបទចោទ “ ញុះញង់ឱ្យមានការរើសអើង” និងរំលត់បណ្តឹងអជ្ញាលើបទចោទ “ជេរប្រមាថ” ចំពោះលោក ពេជ ពិសិទ្ធ ដែលជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាអនុប្រធានទី៣ ប្រចាំសាលាខេត្តព្រះសីហនុ នៃសម្ព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ និងឧស្សាហកម្ម(សសស) ហៅថាសម្ព័ន្ធ អេអាយ និងជាប្រធានសហជីពប្រជាធិបតេយ្យកម្មករ នៃក្រុមហ៊ុន មេន អ៊ូ ហ្គាមេន តាមរយៈសាលក្រមដែលបានប្រកាស់នៅព្រឹកថ្ងៃទី ២៥ ខែមីនា ២០២៦នេះ។

តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់លើប្រធានសហជីពនៃក្រុមហ៊ុន មេន អ៊ូ ហ្គាមេន Read More

សាលាឧទ្ធរណ៍បាត់ដំបង ព្រឹកនេះបានសម្រេចលើកពេលប្រកាសសាលក្រមករណីអ្នកសារព័ត៌មានពីររូប

កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១០ព្រឹក សាលាឧទ្ធរណ៍បាត់ដំបង បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក ផន សុភាព អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ជាអ្នកសារព័ត៌មាន TSP68 TV Online ដែលជាប់ចោទពីបទ ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិតាមអំណាចមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សាលាឧទ្ធរណ៍បាត់ដំបង ព្រឹកនេះបានសម្រេចលើកពេលប្រកាសសាលក្រមករណីអ្នកសារព័ត៌មានពីររូប Read More

សាលាដំបូងរាជធានីភ្នំបើកសវនាការលើសំណុំរឿងប្រធានសហជីពប្រជាធិបតេយ្យ កម្មករ នៃ ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២រសៀល សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើលោក ពេជ ពិសិទ្ធ សមាជិកគណៈកម្មការអចិន្ត្រៃយ៍ជាអនុប្រធានទី៣ ប្រចាំសាលា ខេត្តព្រះសីហនុ នៃសម្ព័ន្ធសហជីពកាត់ដេសម្លៀកបំពាក់ និងឧស្សាហកម្ម (សសស) ហៅសម្ព័ន្ធ អេអាយ និងជាប្រធានសហជីពប្រជាធិបតេយ្យ កម្មករ នៃ ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន

សាលាដំបូងរាជធានីភ្នំបើកសវនាការលើសំណុំរឿងប្រធានសហជីពប្រជាធិបតេយ្យ កម្មករ នៃ ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន Read More

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការលើសំណុំរឿង ពាក់ព័ន្ធនឹងក្រុមអ្នកបញ្ចេញមតិលើបញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម  (CLV)  ដែលក្នុងនោះរួមមាន៖

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV Read More

សេចក្តីថ្លែងការណ៍

អង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ”អាដហុក” មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ចំនួន០៣នាក់មិនស្គាល់ឈ្មោះ ដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី ។

សេចក្តីថ្លែងការណ៍ Read More

លោក នី សុខា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហការ រវាងអង្គការសមាគមអាដហុក និងរដ្ឋបាលខេត្តកំពង់ធំ

នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារត្ន័  អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី បានអនុញ្ញាតឱ្យប្រតិភូអង្គការសមាគមអាដហុក ដឹកនាំដោយ លោក នី សុខា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហការ រវាងអង្គការសមាគមអាដហុក និងរដ្ឋបាលខេត្ត ព្រមទាំងពិភាក្សាជុំវិញករណីដីធ្លីនៅតំបន់អូរជ័រចុង ទួលតាម៉េត និងភ្នំតាមោក …

លោក នី សុខា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហការ រវាងអង្គការសមាគមអាដហុក និងរដ្ឋបាលខេត្តកំពង់ធំ Read More

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា

ភ្នំពេញ, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ – យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល និង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន  ដែលធ្វើការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសេរីភាព សារព័ត៌មាន អំពាវឲ្យមានការដោះលែង អ្នកសារព័ត៌មាន លោក ហែម វណ្ណា នៃស្ថាប័នសារព័ត៌មានអនឡាញ HVNN TV Online ក្នុងខេត្ត បន្ទាយមានជ័យ។

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា Read More

សាលាឧទ្ធណ៍រាជធានីភ្នំពេញបានបើកសវនាការជម្រះក្តីលើបណ្តឹងលោក កើត សារ៉ាយ

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សាលាឧទ្ធណ៍រាជធានីភ្នំពេញ បានបើកសវនាការជម្រះក្តីលើបណ្តឹងលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ (KSILA) ដោយតម្កល់ទុកសាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។

សាលាឧទ្ធណ៍រាជធានីភ្នំពេញបានបើកសវនាការជម្រះក្តីលើបណ្តឹងលោក កើត សារ៉ាយ Read More

ពលរដ្ឋបិទផ្លូវតវ៉ាឱ្យក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា ដោះស្រាយជូនពួកគាត់

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទី ពលរដ្ឋប្រមាណជិត ២០០នាក់ ដែលសុទ្ធតែជនរងគ្រោះដោយសារការទិញអចលទ្រព្យ បានឡើងមកតវ៉ា បិទផ្លូវ លេខ១០០៣ ស្ថិតក្នុងភូមិកំបោសង្ឃ សង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីឱ្យមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញមកដោះស្រាយជូនពួកគាត់។

ពលរដ្ឋបិទផ្លូវតវ៉ាឱ្យក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា ដោះស្រាយជូនពួកគាត់ Read More