តំណាងពលរដ្ឋរងគ្រោះដីធ្លី ១៤៦គ្រួសារ ខេត្តព្រះវិហារ បន្តស្វែងរកការជួយអន្តរាគមន៍

នៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៨០នាក់ តំណាងឱ្យពលរដ្ឋរងគ្រោះ ១៤៦គ្រួសារ មកពីឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង បានឡើងមកដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ដើម្បីសុំឱ្យអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាង ៩៨៤ហិកតា ដែលត្រូវបានក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន របស់លោក ទ្រីដាលុច រំលោភឈូសឆាយយកដើម្បីធ្វើអាជីកម្មរ៉ែ។

តំណាងពលរដ្ឋរងគ្រោះដីធ្លី ១៤៦គ្រួសារ ខេត្តព្រះវិហារ បន្តស្វែងរកការជួយអន្តរាគមន៍ Read More

ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ

ប្រជាពលរដ្ឋប្រមានជា ៩០នាក់ តំណាងឱ្យគ្រួសាររងគ្រោះដីធ្លីចំនួន ១៤៦គ្រួសារ មកពីភូមិខ្វាំង ឃុំរីករាយ ភូមិឈ្នួន និងភូមិទន្លាប់ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ

ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ Read More

ពលរដ្ឋ១៣៥នាក់ ក្នុងខេត្តព្រះវិហារ ឡើងមកតវ៉ារឿងដីធ្លីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី

នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ១៣៥នាក់ មកពី ឃុំស្តៅ ឃុំចំរើន ស្រុកសង្គមថ្មី និង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បាននាំគ្នាឡើងមកតវ៉ា ដោយយកស្នាកមេដៃពលរដ្ឋរងគ្រោះដីធ្លី១៩៦គ្រួសារ

ពលរដ្ឋ១៣៥នាក់ ក្នុងខេត្តព្រះវិហារ ឡើងមកតវ៉ារឿងដីធ្លីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី Read More

សហគមន៍កែលម្អជីវភាពបរិបូណ៌ឃុំភ្នំត្បែង រៀបចំទិវានារីអន្តរជាតិខួបលើកទី១១៥

កាលពីនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នេះ សហគមន៍កែលម្អជីវភាពបរិបូណ៌ បានរៀបចំទិវានារីអន្តរជាតិ ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គាំពារសង្គមឆ្លើយតបវិបត្តិសម្រាប់ស្រ្តីវិស័យកសិ-ស្បៀងអាហារ» ដែលធ្វើឡើងនៅក្នុងភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមពីអង្គការសង្គមស៊ីវិល សហគមន៍ ប្រជាពលរដ្ឋមកពីភូមិបរិបូណ៌ ភូមិស្រឡៃ ភូមិឈូក ឃុំភ្នំត្បែងពីរ សិស្សានុសិស្សនៃអនុវិទ្យាល័យបរិបូណ៌ អាជ្ញាធរឃុំ-ប៉ុស្តិ៍ និងមេភូមិទាំងបីភូមិ សរុបចំនួន១៥៧នាក់ ក្នុងនោះមានស្ត្រីចំនួន១០២នាក់។ ទិវានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការទទួលស្គាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីជនបទ ជំរុញប្រព័ន្ធគាំពារសង្គមដែលមានបរិយាបន្ន និងឆ្លើយតបនឹងវិបត្តិ ពង្រឹងសំឡេង …

សហគមន៍កែលម្អជីវភាពបរិបូណ៌ឃុំភ្នំត្បែង រៀបចំទិវានារីអន្តរជាតិខួបលើកទី១១៥ Read More

សេរីភាពសេសសល់របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការប្រារព្ធ ទិវានារីអន្តរជាតិខួបលើកទី១១៥(៨ មីនា ២០២៦)

កាលពីព្រឹកថ្ងៃទី៨ មីនា ២០២៦ ក្រុមអង្គការសង្គមស៊ីវិលរួមមាន អង្គការ សមាគម សហជីព និងសហព័ន្ធសហជីព ដែលធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រី រួមទាំងប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់ បានមកជួបជុំគ្នានៅចំណុចសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”CDC”ដើម្បីជួបជុំគ្នាសម្តែងមតិក្នុងឱកាសប្រារព្ធខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ក្រោមប្រធានបទ”អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី” ។

សេរីភាពសេសសល់របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការប្រារព្ធ ទិវានារីអន្តរជាតិខួបលើកទី១១៥(៨ មីនា ២០២៦) Read More

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលប្រារព្ធទិវាពលកម្មអន្តរជាតិ លើកទី ១៣៩ ក្រោមប្រធានបទ «រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម»

រាជធានីភ្នំពេញ​ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ យើងខ្ញុំ​​ទាំងអស់គ្នាជាក្រុម​សង្គម​ស៊ីវិល ដូចជា​ សហភាព​សហជីព និងសហព័ន្ធសហជីពឯករាជ្យ អង្គការ​ធ្វើការងារ​ផ្នែក​​សិទ្ធិ​ស្ត្រី និង​ការងារ បណ្តាញ​យុវជន អ្នក​ប្រកបរបរ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ​សហគមន៍មូលដ្ឋាន​ និង​កម្មករ​និយោជិតក្នុង​វិស័យផ្សេងៗ ដូច​មាន​រាយ​នាម​ខាងក្រោម ​បានរួប​​រួមគ្នាប្រារព្ធទិវាពលកម្ម​អន្តរ​ជាតិលើក​ទី ១៣៩ ​ក្រោម ប្រធានបទ « រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម»។​

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលប្រារព្ធទិវាពលកម្មអន្តរជាតិ លើកទី ១៣៩ ក្រោមប្រធានបទ «រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម» Read More

របាយការណ៍ ការរឹតត្បឹតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន

“សិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការជួបជុំដោយសន្តិវិធី ត្រូវបានអាជ្ញាធរមូលដ្ឋានមួយចំនួនអនុវត្តផ្ទុយ ច្បាប់ជាតិ-ច្បាប់អន្តរជាតិ ជាពិសេស ស.ជ.ណ ២០០៦ ចុះថ្ងៃទី២៧-វិច្ឆិកា-២០១៨​ ក្រសួងមហាផ្ទៃ​” 

របាយការណ៍ ការរឹតត្បឹតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន Read More

សកម្មជនសហជីព សង្គមស៊ីវិល សកម្មជននយោបាយ ចូលរួមរំលឹកខួប គោរពវិញាណក្ខន្ធ លោក ជា វិជ្ជា

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សហជីព សកម្មជន កម្មករ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយប្រមាណជា១០០នាក់ បានប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅមុខរូបសំណាកលោក ជា វិជ្ជា ក្បែរវត្តលង្កា រាជធានីភ្នំពេញ ដើម្បីគោរពវិញ្ញាណក្ខន្ធរំលឹកខួបគម្រប់២០ ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា។ លោក ជា វិជ្ជា គឺជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ ពួកគេបានចូលរួមដាក់កម្រង ផ្កានៅមុខរូបសំណាក និងថ្លែងស្នើឱ្យមានយុត្តិធម៌សម្រាប់លោក ជា វិជ្ជា និងសូមឱ្យបញ្ចប់និទណ្ឌភាពក្នុងសង្គម។ មន្រី្ដនគរបាលប្រមាណជា៤០ នាក់ …

សកម្មជនសហជីព សង្គមស៊ីវិល សកម្មជននយោបាយ ចូលរួមរំលឹកខួប គោរពវិញាណក្ខន្ធ លោក ជា វិជ្ជា Read More

សង្គមស៊ីវិល សហគមន៍ ប្រារព្ធទិវា សិទ្ធិមនុស្ស អន្តរជាតិ លើកទី៧៥

ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីលាន​ប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ ក្រុមអង្គការ​សង្គម​ស៊ីវិល សមាគម និងសហជីព ប្រមាណ ២៨ស្ថាប័ន បានប្រារព្ធពិធី អបអរសាទរខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ

សង្គមស៊ីវិល សហគមន៍ ប្រារព្ធទិវា សិទ្ធិមនុស្ស អន្តរជាតិ លើកទី៧៥ Read More

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង៣០នាទីព្រឹក ក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណជាង១០នាក់ បានមកជួបជុំគ្នាស្ថិតនៅស្ថានីប្រេងសូគីម៉ិច ក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទាមទារឱ្យមានការដោះលែង អ្នកទោសនយោបាយ និងអ្នកទោសមនសិការ។ សកម្មភាពពួកគាត់ថ្ងៃនេះដើរដង្ហែ ក្នុងដៃមានកាន់បដាដោយសរសេរពាក្យថា “ដោះលែងអ្នកទោសនយោបាយ”និង “ដោះលែងឪពុកខ្ញុំ គាត់គ្មានកំហុសទេ” […] រួមជាមួយនឹងរូបថត និងមានការស្រែកទាមទារផងដែរ ការដង្ហែនេះ ត្រូវបានតាមឃ្លាំមើលពីសំណាក់កងសន្តិសុខប្រមាណជា២០នាក់ រហូតទៅដល់ផ្សារថ្មី និងត្រូវបានរំសាយនៅម៉ោង១០នឹង៣០នាទីព្រឹកនេះ ៕

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ Read More