តំណាងពលរដ្ឋរងគ្រោះដីធ្លី ១៤៦គ្រួសារ ខេត្តព្រះវិហារ បន្តស្វែងរកការជួយអន្តរាគមន៍

នៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៨០នាក់ តំណាងឱ្យពលរដ្ឋរងគ្រោះ ១៤៦គ្រួសារ មកពីឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង បានឡើងមកដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ដើម្បីសុំឱ្យអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាង ៩៨៤ហិកតា ដែលត្រូវបានក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន របស់លោក ទ្រីដាលុច រំលោភឈូសឆាយយកដើម្បីធ្វើអាជីកម្មរ៉ែ។

តំណាងពលរដ្ឋរងគ្រោះដីធ្លី ១៤៦គ្រួសារ ខេត្តព្រះវិហារ បន្តស្វែងរកការជួយអន្តរាគមន៍ Read More

ចាងហ្វាងសារព័ត៌មាន PKN-Hotnews ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោក កែវ សម្ផស្ស ជាចាងហ្វាងសារព័ត៌មានអនឡាញ PKN-Hot News ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើការចាប់ខ្លួនពីខេត្តតាកែវ

ចាងហ្វាងសារព័ត៌មាន PKN-Hotnews ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ Read More

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នអតីតព្រះភិក្ខុ ជា វុទ្ធី ពាក់ព័ន្ធការបញ្ចេញមតិរឿងព្រំដែន

នៅរសៀលថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៦ អតីតព្រះអង្គ ជា វុទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នដោយចោទពីបទ”ញុះញុងបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្គាប់ឲ្យសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ(ប៉េហ្សេ)។

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នអតីតព្រះភិក្ខុ ជា វុទ្ធី ពាក់ព័ន្ធការបញ្ចេញមតិរឿងព្រំដែន Read More

ពលរដ្ឋ១៣៥នាក់ ក្នុងខេត្តព្រះវិហារ ឡើងមកតវ៉ារឿងដីធ្លីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី

នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ១៣៥នាក់ មកពី ឃុំស្តៅ ឃុំចំរើន ស្រុកសង្គមថ្មី និង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បាននាំគ្នាឡើងមកតវ៉ា ដោយយកស្នាកមេដៃពលរដ្ឋរងគ្រោះដីធ្លី១៩៦គ្រួសារ

ពលរដ្ឋ១៣៥នាក់ ក្នុងខេត្តព្រះវិហារ ឡើងមកតវ៉ារឿងដីធ្លីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី Read More

សាលាឧទ្ធរណ៍បាត់ដំបង សម្រេចលើកពេលប្រកាសសាលដីកាលើសំណុំរឿងអ្នកការសែតលោក ហែម វណ្ណា

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨នឹង៣០នាទីព្រឹក សាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានបើកសវនាការជំនុំជម្រះអសាធារណៈ លើសំណុំរឿងសភាស៊ើបសួរ របស់អ្នកការសែត HVNN ឈ្មោះ ហែម    វណ្ណា

សាលាឧទ្ធរណ៍បាត់ដំបង សម្រេចលើកពេលប្រកាសសាលដីកាលើសំណុំរឿងអ្នកការសែតលោក ហែម វណ្ណា Read More

សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់សាលក្រមលើករណីអ្នកសារព័ត៌មានពីររូប

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ លោក អ៊ី ឃាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ហេង លុយ តំណាងអយ្យការអមសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាលេខ២២៩ជ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយតម្កល់សាលក្រមព្រហ្មទណ្ឌលេខ១៦០ជ របស់សាលាដំបូងខេត្តសៀមរាប

សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់សាលក្រមលើករណីអ្នកសារព័ត៌មានពីររូប Read More

សាលាឧទ្ធរណ៍បាត់ដំបង ព្រឹកនេះបានសម្រេចលើកពេលប្រកាសសាលក្រមករណីអ្នកសារព័ត៌មានពីររូប

កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១០ព្រឹក សាលាឧទ្ធរណ៍បាត់ដំបង បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក ផន សុភាព អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ជាអ្នកសារព័ត៌មាន TSP68 TV Online ដែលជាប់ចោទពីបទ ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិតាមអំណាចមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សាលាឧទ្ធរណ៍បាត់ដំបង ព្រឹកនេះបានសម្រេចលើកពេលប្រកាសសាលក្រមករណីអ្នកសារព័ត៌មានពីររូប Read More

សហគមន៍កែលម្អជីវភាពបរិបូណ៌ឃុំភ្នំត្បែង រៀបចំទិវានារីអន្តរជាតិខួបលើកទី១១៥

កាលពីនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នេះ សហគមន៍កែលម្អជីវភាពបរិបូណ៌ បានរៀបចំទិវានារីអន្តរជាតិ ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គាំពារសង្គមឆ្លើយតបវិបត្តិសម្រាប់ស្រ្តីវិស័យកសិ-ស្បៀងអាហារ» ដែលធ្វើឡើងនៅក្នុងភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមពីអង្គការសង្គមស៊ីវិល សហគមន៍ ប្រជាពលរដ្ឋមកពីភូមិបរិបូណ៌ ភូមិស្រឡៃ ភូមិឈូក ឃុំភ្នំត្បែងពីរ សិស្សានុសិស្សនៃអនុវិទ្យាល័យបរិបូណ៌ អាជ្ញាធរឃុំ-ប៉ុស្តិ៍ និងមេភូមិទាំងបីភូមិ សរុបចំនួន១៥៧នាក់ ក្នុងនោះមានស្ត្រីចំនួន១០២នាក់។ ទិវានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការទទួលស្គាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីជនបទ ជំរុញប្រព័ន្ធគាំពារសង្គមដែលមានបរិយាបន្ន និងឆ្លើយតបនឹងវិបត្តិ ពង្រឹងសំឡេង …

សហគមន៍កែលម្អជីវភាពបរិបូណ៌ឃុំភ្នំត្បែង រៀបចំទិវានារីអន្តរជាតិខួបលើកទី១១៥ Read More

សេរីភាពសេសសល់របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការប្រារព្ធ ទិវានារីអន្តរជាតិខួបលើកទី១១៥(៨ មីនា ២០២៦)

កាលពីព្រឹកថ្ងៃទី៨ មីនា ២០២៦ ក្រុមអង្គការសង្គមស៊ីវិលរួមមាន អង្គការ សមាគម សហជីព និងសហព័ន្ធសហជីព ដែលធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រី រួមទាំងប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់ បានមកជួបជុំគ្នានៅចំណុចសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”CDC”ដើម្បីជួបជុំគ្នាសម្តែងមតិក្នុងឱកាសប្រារព្ធខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ក្រោមប្រធានបទ”អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី” ។

សេរីភាពសេសសល់របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការប្រារព្ធ ទិវានារីអន្តរជាតិខួបលើកទី១១៥(៨ មីនា ២០២៦) Read More

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការលើសំណុំរឿង ពាក់ព័ន្ធនឹងក្រុមអ្នកបញ្ចេញមតិលើបញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម  (CLV)  ដែលក្នុងនោះរួមមាន៖

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV Read More

សេចក្តីថ្លែងការណ៍

អង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ”អាដហុក” មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ចំនួន០៣នាក់មិនស្គាល់ឈ្មោះ ដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី ។

សេចក្តីថ្លែងការណ៍ Read More