សមាគមអាដហុកប្រចាំខេត្តកោះកុងបានចុះបើវគ្គកម្មវិធីស្រ្តី ស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្ថិភាពចំណាកស្រុក

កាលនៅថ្ងែទី២៤ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៨:០០ នាទី សមាគមអាដហុក​ប្រចាំខេត្តកោះកុង​បានចុះបើវគ្គ​កម្មវិធីស្រ្តី ស្តីពីហិង្សា​ភេទ អំពើជួញ​ដូរ​មនុស្ស និងសុវត្ថិភាព​ចំណាកស្រុក ស្ថិតនៅ ភូមិកណ្កោល ឃុំ កណ្កោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ដែលមានអ្នក ចូលរួម ៨០នាក់ ក្នុងនោះមានស្រ្តី ៦២នាក់។គោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋសហគមន៍ ឱ្យបានយល់ពី សិទ្ធិស្ត្រី អំពើហិង្សាក្នុងគ្រួសារ ការលែងលះ សមភាពយេនឌ័រ ការជួញដូរមនុស្ស (ភេទ, កេងប្រវ័ញ្ច កំលាំងពលកម្ម) ល្បិចមេខ្យល់ ការធ្វើទេសន្តរប្រវេសន៍ឱ្យមានសុវត្ថិភាព ជម្រុញការយល់ដឹងក្នុងការស្វែងរកសេវាកម្មពី សមាគមនអាដហុក និងកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសម្ថកិច្ច ដើម្បីអាចជួយខ្លួន គ្រួសារ និងសហគមន៍ ព្រមទាំងធ្វើការផ្សព្វផ្សាយចំណេះដឹងបន្តទៅ បងប្អូនមិត្តភក្តិ នៅក្នុងសហគមន៍របស់ខ្លួន ៕