សាលាដំបូងខេត្តត្បូងឃ្មុំបានបើកសវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខករណីជួញដូរមនុស្ស

កាលពីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សាលាដំបូងខេត្តត្បូងឃ្មុំបានបើកសវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខករណីជួញដូរមនុស្ស ដែលមានជនជាប់ចោទឈ្មោះ ទូច យោន និងត្រូវបានផ្តន្ទាទោសកាលពីខែកក្កដា ឆ្នាំ២០២៤ ដោយកំណត់ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ និងបង្គាប់ឱ្យផ្តល់សំណងរដ្ឋប្បវេណីទៅជនរងគ្រោះចំនួន១៥លានរៀលពីបទ ”នាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ” តាមមាត្រា០៨ និង១០ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។ ជនជាប់ចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់សាលាដំបូងខេត្តត្បូងឃ្មុំ។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។

សាលាដំបូងខេត្តត្បូងឃ្មុំបានបើកសវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខករណីជួញដូរមនុស្ស Read More

សហគមន៍កែលម្អជីវភាពបរិបូណ៌ឃុំភ្នំត្បែង រៀបចំទិវានារីអន្តរជាតិខួបលើកទី១១៥

កាលពីនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នេះ សហគមន៍កែលម្អជីវភាពបរិបូណ៌ បានរៀបចំទិវានារីអន្តរជាតិ ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គាំពារសង្គមឆ្លើយតបវិបត្តិសម្រាប់ស្រ្តីវិស័យកសិ-ស្បៀងអាហារ» ដែលធ្វើឡើងនៅក្នុងភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមពីអង្គការសង្គមស៊ីវិល សហគមន៍ ប្រជាពលរដ្ឋមកពីភូមិបរិបូណ៌ ភូមិស្រឡៃ ភូមិឈូក ឃុំភ្នំត្បែងពីរ សិស្សានុសិស្សនៃអនុវិទ្យាល័យបរិបូណ៌ អាជ្ញាធរឃុំ-ប៉ុស្តិ៍ និងមេភូមិទាំងបីភូមិ សរុបចំនួន១៥៧នាក់ ក្នុងនោះមានស្ត្រីចំនួន១០២នាក់។ ទិវានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការទទួលស្គាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីជនបទ ជំរុញប្រព័ន្ធគាំពារសង្គមដែលមានបរិយាបន្ន និងឆ្លើយតបនឹងវិបត្តិ ពង្រឹងសំឡេង …

សហគមន៍កែលម្អជីវភាពបរិបូណ៌ឃុំភ្នំត្បែង រៀបចំទិវានារីអន្តរជាតិខួបលើកទី១១៥ Read More

សេរីភាពសេសសល់របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការប្រារព្ធ ទិវានារីអន្តរជាតិខួបលើកទី១១៥(៨ មីនា ២០២៦)

កាលពីព្រឹកថ្ងៃទី៨ មីនា ២០២៦ ក្រុមអង្គការសង្គមស៊ីវិលរួមមាន អង្គការ សមាគម សហជីព និងសហព័ន្ធសហជីព ដែលធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រី រួមទាំងប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់ បានមកជួបជុំគ្នានៅចំណុចសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”CDC”ដើម្បីជួបជុំគ្នាសម្តែងមតិក្នុងឱកាសប្រារព្ធខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ក្រោមប្រធានបទ”អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី” ។

សេរីភាពសេសសល់របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការប្រារព្ធ ទិវានារីអន្តរជាតិខួបលើកទី១១៥(៨ មីនា ២០២៦) Read More

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលរួបរួមគ្នាប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ៖ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៥ យើងខ្ញុំ​​ទាំងអស់គ្នាជាក្រុម​អង្គការ​សង្គម​ស៊ីវិល ​រួមមាន​ អង្គការ​ សមាគម សហភាព​សហជីព និងសហព័ន្ធ សហជីពឯករាជ្យ បណ្តាញ​យុវជន ​សហគមន៍មូលដ្ឋាន​ និងប្រជាពលរដ្ឋ​ ដែលកំពុងធ្វើការងារក្នុង​វិស័យផ្សេងៗ ដូច​មាន​រាយ​នាម​ខាងក្រោម ​បានរួប​​រួមគ្នារៀបចំប្រារព្ធខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ០៨ មីនា ក្រោម ប្រធានបទ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។​

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលរួបរួមគ្នាប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ៖ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» Read More

សមាគមអាដហុកប្រចាំខេត្តកោះកុងបានចុះបើវគ្គកម្មវិធីស្រ្តី ស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្ថិភាពចំណាកស្រុក

កាលនៅថ្ងែទី២៤ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៨:០០ នាទី សមាគមអាដហុក​ប្រចាំខេត្តកោះកុង​បានចុះបើវគ្គ​កម្មវិធីស្រ្តី ស្តីពីហិង្សា​ភេទ អំពើជួញ​ដូរ​មនុស្ស និងសុវត្ថិភាព​ចំណាកស្រុក ស្ថិតនៅ ភូមិកណ្កោល ឃុំ កណ្កោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

សមាគមអាដហុកប្រចាំខេត្តកោះកុងបានចុះបើវគ្គកម្មវិធីស្រ្តី ស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្ថិភាពចំណាកស្រុក Read More

ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព បានប្រារព្ធនៃទិវាអន្តរជាតិនារី ៨មីនា លើកទី ១១២

ការបា្ររព្ធនេះធ្វើឡើងនៅម៉ោង៨ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាជាង ៥០០នាក់ ក្រោមប្រធានបទ «គាំពារស្រ្តី និងក្មេងស្រីដើម្បីយុត្តិធម៌ទាំងអស់គ្នា»។

ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព បានប្រារព្ធនៃទិវាអន្តរជាតិនារី ៨មីនា លើកទី ១១២ Read More

ប្រជាពលរដ្ឋប្រមាណជាជាង ២០០នាក់ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ ប្រជាពលរដ្ឋប្រមាណជាជាង ២០០នាក់ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទស្ដីពី «រួមគ្នាលើកកម្ពស់សិទ្ធិស្ត្រីជនបទ » ស្ថិតនៅសហគមន៍ត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ប្រជាពលរដ្ឋប្រមាណជាជាង ២០០នាក់ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ Read More