សមាគមអាដហុកបានរៀបចំវគ្គផ្សព្វផ្សាយ​ស្តីពី “ផលប៉ះពាល់​នៃការរៀប​ការវ័យក្មេង”

គម្រោងការការពារ និងទប់ស្កាត់ការ​បង្ខំរៀបការ​វ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់​ងារ​ជំនួយ​អាមេរិក USAID ប្រចាំ​នៅកម្ពុជា។ នៅខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុក​ខេត្តមណ្ឌលគិរី បានរៀប​ចំវគ្គផ្សព្វផ្សាយ​ស្តីពី “ផលប៉ះពាល់​នៃការរៀប​ការវ័យក្មេង” ៧វគ្គនៅភូមិ​ផ្សេងៗគ្នាស្ថិត​ក្នុង ឃុំប៊ូស្រា ស្រុកពេជ្រា​ដា ខេត្តមណ្ឌល​គិរី ដោយជោគ​ជ័យ។ វគ្គទី១ រៀបចំនៅថ្ងៃទី៧ នៅភូមិពូទឹត វគ្គទី២ នៅថ្ងៃទី០៨ នៅភូមិពូរាំង វគ្គទី៣ នៅថ្ងៃទី៩ រៀបចំនៅភូមិពូចារ វគ្គទី៤ រៀបចំនៅថ្ងៃទី១០ នៅភូមិប៊ូស្រា វគ្គទី៥ រៀបចំនៅថ្ងៃទី១១ នៅភូមិឡាំមេះ វគ្គទី៦ នៅថ្ងៃទី១២ និងភូមិពូទិល វគ្គទី៧ រៀបចំនៅថ្ងៃទី១៣ នៅភូមិពូលុ ដែលមានអ្នកចូលរួមសរុបចំនួន ២០៤នាក់ (ស្ត្រី ១៦២នាក់)។
គោលបំណងនៃវគ្គផ្សព្វផ្សាយនេះ គឺដើម្បីឱ្យឪពុកម្តាយ យុវជន សហគមន៍ និងបងប្អូនជនជាតិដើមភាគតិច យល់ដឹងអំពីផលប៉ះពាល់នៃការរៀបការវ័យក្មេង ផ្លាស់ប្តូរអាកប្បកិរិយាក្នុងការបង្ខំរៀបការទាំងវ័យក្មេង និងយល់ដឹងពីច្បាប់ដែលពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍។