នៅ​ថ្ងៃទី​០១ ខែ​ឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង៩​ និង​ ៤៥​នាទី​ព្រឹក​ សាលា​ដំបូង​ខេត្ត​រតន​គិរី ​បាន​លើក​យក​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ២២២​/១២ ​ខែ​កក្កដា ​ឆ្នាំ​២០២១​ របស់​សាលា​ដំបូង​ខេត្ត​រតនគិរី ​មក​ប្រកាស​សាល​ក្រម​ជាសា​ធារណៈ

នៅ​ថ្ងៃទី​០១ ខែ​ឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង៩​ និង​ ៤៥​នាទី​ព្រឹក​ សាលា​ដំបូង​ខេត្ត​រតន​គិរី ​បាន​លើក​យក​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ២២២​/១២ ​ខែ​កក្កដា ​ឆ្នាំ​២០២១​ របស់​សាលា​ដំបូង​ខេត្ត​រតនគិរី ​មក​ប្រកាស​សាល​ក្រម​ជាសា​ធារណៈ​ ដែល​មាន​សមាស​ភាព​ក្រុម​ប្រឹក្សា​ប្រកាស​សាល​ក្រម​រួម​មាន៖

១-លោក​ វង្ស​ សេរី​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​

២-លោក​ ញូង​ ចន្ធី​ ជា​ចៅ​ក្រម​ប្រឹក្សា ​

៣-លោក​ សាយ​ គូហាវ​ ជា​ចៅ​ក្រម​ប្រឹក្សា

៤-លោក​ កែវ​ ភក្តី​ តំណាង​អយ្យការ​ និង

៥-លោក​ ស៊ឹម​ ពិសិទ្ធ​ ជា​ក្រឡា​បញ្ជី​

ប៉ុន្តែ​ការ​ប្រកាស​សាល​ក្រម​នៅព្រឹក​នេះ ​ត្រូវ​បាន​ខកខាន​ទៅវិញ ​ដោយ​សារមូល​ហេតុ​អវត្ត​មាន​សមាស​ភាព​ក្រុម​ប្រឹក្សាចៅ​ក្រម​ចំនួន​០២​រូប​ ចំពោះ​សាល​ក្រម​នេះ​ នឹង​លើក​យក​ទៅ​ប្រកាស​នៅ​ពេល​ក្រោយ ដោយ​មិនមាន​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់នៅ​ឡើយ ​។
សូម​បញ្ជាក់​ថា៖ សំណុំ​រឿង​ខាង​លើ​ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើក​យក​មក​បើក​សវនា​កាជា​សាធារណៈ ​កាល​ពីថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១ ដែល​សមាស​ភាព​ក្រុម​ប្រឹក្សា​ជំនុំជម្រះ៖

១-លោក​ យិន វិសិដ្ឋ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ

២-លោក សេង ស៊ឹម​សុរិយា ជា​ចៅក្រម​ប្រឹក្សា

៣-លោក សយ គូ ហាវ ជា​ចៅក្រម​ប្រឹក្សា

៤- លោក កែវ ភក្តី តំណាង​អយ្យការ

៥-លោក ស៊ឹម ពិសិទ្ធ ក្រឡា​បញ្ជី

ប៉ុន្តែ​ការ​ប្រកាស​សាល​ក្រម​ត្រូវបាន​ពន្យារ​ហូតមក​ទល់​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះ រយៈ​ពេល​ជាង១​ឆ្នាំដោយ​មិនមាន​មូល​ហេតុ​ច្បាស់​លាស់ឡើយ ។​ នៅក្នុង​សំណុំ​រឿង​នេះ បណ្តឹង​បរិហារ​មានឈ្មោះ៖

១-លោក ឆន ផល្លា ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគា​ដោយ​សារ​តែលោក​ធ្វើសកម្មភាព​សកម្ម​ក្នុង​ការការពារ​ព្រៃឈើ និង​ប្តឹង​អាជ្ញាធរ​ក្នុង​សំណុំ​រឿង​ខាង​លើ

២-ឈ្មោះ លោក កែវ ហ្វើញ សកម្មជន​សហគមន៍​ការពារ​ព្រៃឈើ និង

៣-លោក ស៊ី ថាន់​ញ៉ាន់ សកម្មជន​សហគមន៍​ការពារ​ព្រៃឈើ អ្នក​ទាំងបី​មាន​ទីលំ​នៅបច្ចុប្បន្ន​រស់នៅ​ភូមិ​សមុទ្រ​ក្រោម ឃុំសេដា ស្រុក​លំផាត់ ខេត្ត​រតនគីរី ចំណែក​ជនជាប់​មាន​ឈ្មោះ៖

១-ខាំ ផសា​វ៉ាត ភេទ​ប្រុស អាយុ​៤០ឆ្នាំ ជា​មេភូមិ និង

២-អង់ ប៊ុន​ថៀង ភេទ​ប្រុស អាយុ​៦៧ឆ្នាំ មេឃុំ​សេដា ស្រុក​លំផាត់​ខេត្ត​រតនគិរី

អ្នក​ទាំងពីរ​ត្រូវបាន​សាលា​ដំបូង​ខេត្តរតនគិរី​ធ្វើការ​ចោទ​ប្រកាន់ ពីបទ មិន​ប្តឹងបរិហារ​បទល្មើស​ឧក្រិដ្ឋ និង​ការលើកលែង​កាប់រាន​ឈូសឆាយ​ដីព្រៃ ហ៊ុមព័ទ្ធ កាន់កាប់​ដីព្រៃ ប្រព្រឹត្ត​នៅភូមិ​សាមុទ្រ​ក្រោម ឃុំសេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី កាល​ពីកំឡុង​ឆ្នាំ២០១៧ បទល្មើស​ដែលមាន​ចែង និងផ្តន្ទាទោស​តាមបញ្ញត្តិមាត្រា​៥២៩ ក្រម​ព្រហ្មទណ្ឌ​នៃព្រះ​រាជាណាច​ក្រកម្ពុជា ​និងមាត្រា​៩៧ ចំណុច​៦ច្បាប់​ស្តីពី​ព្រៃឈើ ។