បើកវគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស កេងប្រវ័ញ្ជកំលាំងពលកម្ម និងសុវត្តិភាពចំណាកស្រុក”

សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ចាម និងត្បូងឃ្មុំបានបើកវគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស កេងប្រវ័ញ្ជកំលាំងពលកម្ម និងសុវត្តិភាពចំណាកស្រុក” រយៈពេលពេញមួយថ្ងៃ នៅភូមិ ត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ក្នុងវគ្គនេះមានអ្នកចូលរួមចំនួន ៣០នាក់ដែលបានជ្រើសរើសពីវគ្គផ្សព្វផ្សាយស្តីពី ទេសន្តប្រវេសន៏ និងសុវត្តិភាពចំណាកស្រុកកន្លងមក ហើយចំនួនអ្នកចូលរួមនេះត្រូវបានកំណត់ក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឹងសម្រាប់សហគមន៍ស្វែងយល់ពីកិច្ចការពារអំពើជួញដូរមនុស្ស កេងប្រវ័ញ្ជកម្លាំងពលកម្ម និងសុវត្តិភាពចំណាកស្រុក នៅកម្ពុជា និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសុវត្តិភាព ដើម្បីជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋសិក្សាស្វែងយល់អំពីច្បាប់ជួញដូរ រំលោភសេពសន្ថវៈ ល្បិចមេខ្យល់ ការជួញដូរមនុស្ស …

បើកវគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស កេងប្រវ័ញ្ជកំលាំងពលកម្ម និងសុវត្តិភាពចំណាកស្រុក” Read More

បើកវគ្គផ្សព្វផ្សាយស្តីពី “ការទប់ស្តាត់ការរៀបការវ័យក្មេង និងហិង្សាផ្អែកលើយ៉េនឌ័រ”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជាបានបើកវគ្គផ្សព្វផ្សាយស្តីពី “ការទប់ស្តាត់ការរៀបការវ័យក្មេង និងហិង្សាផ្អែកលើយ៉េនឌ័រ” បានប្រព្រឹត្តទៅក្នុងភូមិចំនួន ៤ គឺភូមិប៉ាជន់ធំ ប៉ាអរ អូម និងភូមិក្រូច ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ក្នុងខែ ឧសភា ឆ្នាំ២០២៣។

បើកវគ្គផ្សព្វផ្សាយស្តីពី “ការទប់ស្តាត់ការរៀបការវ័យក្មេង និងហិង្សាផ្អែកលើយ៉េនឌ័រ” Read More

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់ចោលបទចោទលើបុគ្គលិក CCFC ជាបន្ទាន់

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់ចោលបទចោទលើបុគ្គលិក CCFC ជាបន្ទាន់   រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ការចាប់​ខ្លួនបុគ្គលិក​បីរូប​របស់​សមាគម​សម្ព័ន្ធ​សហគមន៍កសិក​រកម្ពុជា (CCFC) និងការ​សម្រេច​ចោទប្រកាន់​ដែលមិនសម​ហេតុផល​ ដែល​បានចោទ​ពីបទ​ រួមគំនិត​ក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្ក​ឱ្យមាន​ភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម ​គឺជាករណីមួយបន្ថែមទៀត ដែលអាជ្ញាធរកម្ពុជាបានធ្វើឡើង ដើម្បីការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សចំពោះភាពសកម្មនិយមដោយអហិង្សារបស់ពួកគេ ។

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់ចោលបទចោទលើបុគ្គលិក CCFC ជាបន្ទាន់ Read More

ប្រជាសហគមន៍ជាង ៥០នាក់ បន្តទាមទារឲ្យមានការដោះលែងលោក ថេង សាវឿន និងសហការរី ២រូបទៀត

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ជាថ្ងៃទី២ ដែលប្រជាសហគមន៍បានបន្តការទាមទារឲ្យមានការដោះលែង លោក ថេង សាវឿន ប្រធានសមាគមសម្ព័នសហគមន៍កសិករកម្ពុជា និងសហការរីលោក ២រូបទៀត រួមមាន លោក ញឹល ភាព និង លោក ថាន់ ហាច ។

ប្រជាសហគមន៍ជាង ៥០នាក់ បន្តទាមទារឲ្យមានការដោះលែងលោក ថេង សាវឿន និងសហការរី ២រូបទៀត Read More

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រួមជាមួយនឹងសហការី០២នាក់ទៀតរួមមានលោក ញឹល ភាព និងលោក ថាន់ ហាច ត្រូវបាននគរបាលបញ្ជូនពួកគាត់ចេញស្នងការដ្ឋានខេត្តក្រចេះ

ព័ត៌មានបច្ចុប្បន្នភាព: លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រួមជាមួយនឹងសហការី០២នាក់ទៀតរួមមានលោក ញឹល ភាព និងលោក ថាន់ ហាច ត្រូវបាននគរបាលបញ្ជូនពួកគាត់ចេញស្នងការដ្ឋានខេត្តក្រចេះ កាលពីវេលាម៉ោង១១ និង១០នាទីព្រឹកមិញនេះ បានមកដល់ ស្នងការដ្ឋានខេត្តរតៈគិរី ហើយ ដើម្បីបន្តនីតិវិធីសាកសួរ។ មកទល់ពេលនេះពួកគាត់នៅមិនទាន់ជួបនឹងមេធាវីដែលគ្រោងដាក់ពាក្យការពារជូនពួកគាត់នៅឡើយទេ ។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រួមជាមួយនឹងសហការី០២នាក់ទៀតរួមមានលោក ញឹល ភាព និងលោក ថាន់ ហាច ត្រូវបាននគរបាលបញ្ជូនពួកគាត់ចេញស្នងការដ្ឋានខេត្តក្រចេះ Read More

របាយការណ៍សង្ខេប ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២

របាយការណ៍សង្ខេប ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២ នៅថ្ងៃនេះ ​សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា អាដហុក (ADHOC)   ​ចេញផ្សាយ​​នូវ​របាយការណ៍​មួយ​​ដែលមាន​​ចំណងជើងថា​ ​ ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២ ដែលនឹង​បង្ហាញអំពី​ស្ថានភាពសិទ្ធិមនុស្ស  សិទ្ធិដីធ្លី សិទ្ធិស្រ្តិ និងកុមារ ដែលបានកើត​មានឡើងចាប់​ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២។

របាយការណ៍សង្ខេប ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២ Read More

ទិវាពលកម្មអន្តរជាតិ ខួបលើកទី ១៣៧ តំណាង សហភាពសហជីព សហព័ន្ធសហជីព សមាគម និងសង្គមស៊ីវិលបានដាក់ញត្តិជូនទៅកាន់រដ្ឋសភា

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ដំណាង សហភាព សហហជីព សហព័ន្ធសហជីព សមាគមដែលធ្វើការងារនៅក្នុងវិស័យការងារ វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតផលធ្វើដំណើរ វិស័យសំណង់ សេវាកម្ម សណ្ឋាគារ ចំណីអាហារ កសិករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីរាជការស៊ីវិល បណ្តាញយុវជន និសិ្សត បានប្រមូលជួបជុំគ្នា ស្ថិតនៅខាងមុខ រដ្ឋសភា ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ខួបលើកទី ១៣៧ ក្រោមប្រធានបទ “ធានាសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ” មានអ្នកចូលរួមប្រមាណ …

ទិវាពលកម្មអន្តរជាតិ ខួបលើកទី ១៣៧ តំណាង សហភាពសហជីព សហព័ន្ធសហជីព សមាគម និងសង្គមស៊ីវិលបានដាក់ញត្តិជូនទៅកាន់រដ្ឋសភា Read More

សេចក្ដីថ្លែងការណ៍ ស្តីពី ការប្រើអំពើហិង្សាលើសកម្មជនគណបក្សនយោបាយ

ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦  ខែមេសា ​ឆ្នាំ២០២៣ សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (សមាគមអាដហុក) សូមសម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង និងសូមធ្វើការ​​ថ្កោលទោស ​ចំពោះជន​ទាំងឡាយ​ដែលបាន​ប្រព្រឹត្តអំពើហិង្សា ជាពិសេស​ទៅលើសកម្មជន​នយោបាយ​ទាំងនាពេល​កន្លងមក និងនាពេលថ្មីៗនេះ ។

សេចក្ដីថ្លែងការណ៍ ស្តីពី ការប្រើអំពើហិង្សាលើសកម្មជនគណបក្សនយោបាយ Read More

សមាគម អង្គការសង្គមស៊ីវិល ធ្វើពិធីរំលឹកខួប ១១ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី

នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សមាគម អង្គការសង្គមស៊ីវិល ធ្វើពិធីរំលឹកខួប ១១ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី ជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនការពារព្រៃឈើដ៏ឆ្នើម ១រូប ស្ថិតនៅសហភាពផ្ទះសាមគ្គី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមាគម អង្គការសង្គមស៊ីវិល ធ្វើពិធីរំលឹកខួប ១១ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី Read More

ក្រុមយុវជនស្រលាញ់បរិស្ថានជាង ២០នាក់ ដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌បន្តជំរុញឲ្យស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី

ការដាក់ញត្តិនេះ​ធ្វើឡើង​នៅ​ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជា​ថ្ងៃខួប ១១ឆ្នាំ នៃការបាញ់​សម្លាប់លោក ឈុត វុទ្ធី ដោយមាន​យុវជន​ប្រមាណជាង ២០នាក់ បានដង្ហែញត្តិ​ចេញពីសួនវត្ត​បទុមវត្តី ឆ្ពោះទៅ ក្រសួងយុត្តិធម៌ ក្នុងគោលបំណង ស្នើសុំ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ឲ្យស្ថាប័ន​អយ្យការ​ធ្វើការស៊ើបអង្កេត​ដោយឯករាជ្យ​ក្នុងករណី​ឃាតកម្មលើ​លោក ឈុត វុទ្ធី ដើម្បីឈាន​ទៅរកការ​កំណត់​អ្នកផ្តើមគំនិត និងអ្នក​ពាក់ព័ន្​មក​ទទួល​ខុសត្រូ​វតាមផ្លូវច្បាប់។ ​

ក្រុមយុវជនស្រលាញ់បរិស្ថានជាង ២០នាក់ ដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌បន្តជំរុញឲ្យស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី Read More

សមាគមអាដហុកប្រចាំខេត្តកោះកុងបានចុះបើវគ្គកម្មវិធីស្រ្តី ស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្ថិភាពចំណាកស្រុក

កាលនៅថ្ងែទី២៤ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៨:០០ នាទី សមាគមអាដហុក​ប្រចាំខេត្តកោះកុង​បានចុះបើវគ្គ​កម្មវិធីស្រ្តី ស្តីពីហិង្សា​ភេទ អំពើជួញ​ដូរ​មនុស្ស និងសុវត្ថិភាព​ចំណាកស្រុក ស្ថិតនៅ ភូមិកណ្កោល ឃុំ កណ្កោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

សមាគមអាដហុកប្រចាំខេត្តកោះកុងបានចុះបើវគ្គកម្មវិធីស្រ្តី ស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្ថិភាពចំណាកស្រុក Read More