បើកវគ្គផ្សព្វផ្សាយស្តីពី “ការទប់ស្តាត់ការរៀបការវ័យក្មេង និងហិង្សាផ្អែកលើយ៉េនឌ័រ”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជាបានបើកវគ្គផ្សព្វផ្សាយស្តីពី “ការទប់ស្តាត់ការរៀបការវ័យក្មេង និងហិង្សាផ្អែកលើយ៉េនឌ័រ” បានប្រព្រឹត្តទៅក្នុងភូមិចំនួន ៤ គឺភូមិប៉ាជន់ធំ ប៉ាអរ អូម និងភូមិក្រូច ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ក្នុងខែ ឧសភា ឆ្នាំ២០២៣។ គោលបំណងនៃវគ្គនេះ ឱ្យប្រជាពលរដ្ឋសហគមន៍ ជាពិសេសយុវវ័យ យល់ដឹងពីផលវិបាកនៃការឆាប់មានដៃគូរ ឬប្រឡូកក្នុងការរួមសង្វាស ជាពិសេសឆាប់រៀបការនៅវ័យក្មេងពេក ព្រមទាំងចូលរួមទប់ស្កាត់ និងកាត់បន្ថយ ហានិភ័យនានា ចំពោះយុវវ័យ ឬកុមារ និងផ្តល់ឱកាសឱ្យពួកគេចេះ និងងាក់មករៀបចំផែនការជីវិត រួមមានផែនការអភិវឌ្ឍន៍ខ្លួនឯង និងផែនការកសាងគ្រួសារ មុនពេលសម្រេចចិត្តមានដៃគូរ ឬរៀបការ ។