Tag: សេរីភាពជួបជុំ
សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលប្រារព្ធទិវាពលកម្មអន្តរជាតិ លើកទី ១៣៩ ក្រោមប្រធានបទ «រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម»
រាជធានីភ្នំពេញ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ យើងខ្ញុំទាំងអស់គ្នាជាក្រុមសង្គមស៊ីវិល ដូចជា សហភាពសហជីព និងសហព័ន្ធសហជីពឯករាជ្យ អង្គការធ្វើការងារផ្នែកសិទ្ធិស្ត្រី និងការងារ បណ្តាញយុវជន អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគមន៍មូលដ្ឋាន និងកម្មករនិយោជិតក្នុងវិស័យផ្សេងៗ ដូចមានរាយនាមខាងក្រោម បានរួបរួមគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី ១៣៩ ក្រោម ប្រធានបទ « រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម»។
សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលប្រារព្ធទិវាពលកម្មអន្តរជាតិ លើកទី ១៣៩ ក្រោមប្រធានបទ «រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម» Read More
របាយការណ៍ ការរឹតត្បឹតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន
“សិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការជួបជុំដោយសន្តិវិធី ត្រូវបានអាជ្ញាធរមូលដ្ឋានមួយចំនួនអនុវត្តផ្ទុយ ច្បាប់ជាតិ-ច្បាប់អន្តរជាតិ ជាពិសេស ស.ជ.ណ ២០០៦ ចុះថ្ងៃទី២៧-វិច្ឆិកា-២០១៨ ក្រសួងមហាផ្ទៃ”
របាយការណ៍ ការរឹតត្បឹតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន Read More
សកម្មជនសហជីព សង្គមស៊ីវិល សកម្មជននយោបាយ ចូលរួមរំលឹកខួប គោរពវិញាណក្ខន្ធ លោក ជា វិជ្ជា
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សហជីព សកម្មជន កម្មករ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយប្រមាណជា១០០នាក់ បានប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅមុខរូបសំណាកលោក ជា វិជ្ជា ក្បែរវត្តលង្កា រាជធានីភ្នំពេញ ដើម្បីគោរពវិញ្ញាណក្ខន្ធរំលឹកខួបគម្រប់២០ ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា។ លោក ជា វិជ្ជា គឺជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ ពួកគេបានចូលរួមដាក់កម្រង ផ្កានៅមុខរូបសំណាក និងថ្លែងស្នើឱ្យមានយុត្តិធម៌សម្រាប់លោក ជា វិជ្ជា និងសូមឱ្យបញ្ចប់និទណ្ឌភាពក្នុងសង្គម។ មន្រី្ដនគរបាលប្រមាណជា៤០ នាក់ …
សកម្មជនសហជីព សង្គមស៊ីវិល សកម្មជននយោបាយ ចូលរួមរំលឹកខួប គោរពវិញាណក្ខន្ធ លោក ជា វិជ្ជា Read More
សង្គមស៊ីវិល សហគមន៍ ប្រារព្ធទិវា សិទ្ធិមនុស្ស អន្តរជាតិ លើកទី៧៥
ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ប្រមាណ ២៨ស្ថាប័ន បានប្រារព្ធពិធី អបអរសាទរខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ
សង្គមស៊ីវិល សហគមន៍ ប្រារព្ធទិវា សិទ្ធិមនុស្ស អន្តរជាតិ លើកទី៧៥ Read More
ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង៣០នាទីព្រឹក ក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណជាង១០នាក់ បានមកជួបជុំគ្នាស្ថិតនៅស្ថានីប្រេងសូគីម៉ិច ក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទាមទារឱ្យមានការដោះលែង អ្នកទោសនយោបាយ និងអ្នកទោសមនសិការ។ សកម្មភាពពួកគាត់ថ្ងៃនេះដើរដង្ហែ ក្នុងដៃមានកាន់បដាដោយសរសេរពាក្យថា “ដោះលែងអ្នកទោសនយោបាយ”និង “ដោះលែងឪពុកខ្ញុំ គាត់គ្មានកំហុសទេ” […] រួមជាមួយនឹងរូបថត និងមានការស្រែកទាមទារផងដែរ ការដង្ហែនេះ ត្រូវបានតាមឃ្លាំមើលពីសំណាក់កងសន្តិសុខប្រមាណជា២០នាក់ រហូតទៅដល់ផ្សារថ្មី និងត្រូវបានរំសាយនៅម៉ោង១០នឹង៣០នាទីព្រឹកនេះ ៕
ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ Read More
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក ថ្លែងថា “ពិតណាស់ហើយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ពុំមែនកើតឡើងដោយសារតែការឧប្បត្ដិហេតុ ឬក៏កើតឡើងដោយសារតែការជប់ពីព្រះឥន្ធ ព្រះព្រហ្ម ទេវតាណានោះទេ…..!”
ការថ្លែងនេះធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ដែលតំណាងសមាគម សហគមន៍ សហព័ន្ធសហជីព និងអង្គការមិនមែនរដ្ឋាភិបាល បានប្រារព្ធពីធីអបអរសាទរខួបលើកទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣តុលា ក្រោមប្រធានបទ៖«លើកកម្ពស់ស្មារតី និងកាតព្វកិច្ចរបស់ភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុកប៉ារីស៍»
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក ថ្លែងថា “ពិតណាស់ហើយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ពុំមែនកើតឡើងដោយសារតែការឧប្បត្ដិហេតុ ឬក៏កើតឡើងដោយសារតែការជប់ពីព្រះឥន្ធ ព្រះព្រហ្ម ទេវតាណានោះទេ…..!” Read More
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក ថ្លែងថា “ ថ្ងៃនេះ ខ្ញុំ ចង់រំលឹកឡើងវិញ ពីការលះបង់របស់បងប្អូនសហគមន៍ ដើម្បីយុត្តិធម៌ក្នុងសហគមន៍ ត្រូវតែមានការចូលរួម ជាមួយ រាជរដ្ឋាភិបាល ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ តាមផ្លូវច្បាប់…”
ការថ្លែងនេះធ្វើឡើងនៅក្នុងសិក្ខាសាលា ស្តីពី “ ការពង្រឹងកិច្ចសន្ទនា អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន ” ដែលរៀបចំឡើងដោយសមាគមអាដហុក ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះ ស្ថិតនៅសណ្ឋាគារ រ៉ូយ៉ាល់ អេមផាយ (Royal Empire Hotel) ខេត្តសៀមរាប ដែលមានអ្នកចូលរួម ១០២នាក់ មកពីបណ្តាខេត្ត ដូចជា៖ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តកណ្តាល ។ …
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក ថ្លែងថា “ ថ្ងៃនេះ ខ្ញុំ ចង់រំលឹកឡើងវិញ ពីការលះបង់របស់បងប្អូនសហគមន៍ ដើម្បីយុត្តិធម៌ក្នុងសហគមន៍ ត្រូវតែមានការចូលរួម ជាមួយ រាជរដ្ឋាភិបាល ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ តាមផ្លូវច្បាប់…” Read More
ពលរដ្ឋមានជម្លោះដីធ្លីជាមួយ ឧកញ៉ា ហេង ហ៊ុយ និង ក្រុមហ៊ុនស្ករអំពៅ លី យ៉ុងផាត់ បានមកប្រមូលផ្តុំនៅមុខតុលាការខេត្តកោះកុង ប្រមាណជាង ១០០នាក់
កាលពីវេលាម៉ោង១:៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ពលរដ្ឋមានជម្លោះដីធ្លីជាមួយ ឧកញ៉ា ហេង ហ៊ុយ និង ក្រុមហ៊ុនស្ករអំពៅ លី យ៉ុងផាត់ បានមកប្រមូលផ្តុំនៅមុខតុលាការខេត្តកោះកុង ប្រមាណជាង ១០០នាក់ ដែលមកពីសហគមន៍ចំនួនបី ៨៤៣, ១៩៥ និងសហគមន៍៩៥៥ ស្ថិតក្នុងឃុំ ដងពែង និងឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងបំណងទាមទារបីចំណុចធំៗដូចខាងក្រោម :
ពលរដ្ឋមានជម្លោះដីធ្លីជាមួយ ឧកញ៉ា ហេង ហ៊ុយ និង ក្រុមហ៊ុនស្ករអំពៅ លី យ៉ុងផាត់ បានមកប្រមូលផ្តុំនៅមុខតុលាការខេត្តកោះកុង ប្រមាណជាង ១០០នាក់ Read More
ក្រុមយុវជនស្រលាញ់ធនធានធម្មជាតិ ប្រមាណជិត ២០នាក់ បានដើរក្បួនដង្ហែរញត្តិកោះកុងក្រៅ ទៅក្រសួងពាក់ព័ន្ធ
នៅម៉ោង៩ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមយុវជនស្រលាញ់ធនធានធម្មជាតិ ប្រមាណជិត ២០នាក់ បានដើរក្បួនដង្ហែរញត្តិកោះកុងក្រៅពីក្បែរសកលវិទ្យាល័យភូមិន្ទភ្នំពេញទៅ ទីស្តីការក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងខុទ្ទការល័យសម្តេចនាយករដ្ឋមន្រ្តី ដោយមានការសម្រួលចរាចរណ៍ពីអាជ្ញាប្រមាណជាង ៥០នាក់។ ការដាក់ញត្តិនេះក្នុងគោលបំណងស្នើសុំឱ្យ៖
ក្រុមយុវជនស្រលាញ់ធនធានធម្មជាតិ ប្រមាណជិត ២០នាក់ បានដើរក្បួនដង្ហែរញត្តិកោះកុងក្រៅ ទៅក្រសួងពាក់ព័ន្ធ Read More
សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប
សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប សាលាដំបូងខេត្តកោះកុង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នប្រជាពលរដ្ឋ៩រូប ក្នុងនោះស្ត្រីម្នាក់មានកូនតាមម្តាយមួយរូបទៅពន្ធនាគារខេត្តកោះកុង ខណៈដែលដោះលែងស្ត្រីមួយរូបតាមសំណើរសុំនៅក្រៅឃុំដោយមានកូនតូចនៅតាមម្តាយ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ។ ចំណែកស្ត្រីមួយរូបទៀតដែលកំពុងជាប់ឃុំមានកូនតាមម្តាយ ដែលមិនត្រូវបានដោះលែងឲ្យក្រៅឃុំដែរនោះ គឺលោកស្រី ផាវ ញ៉ឺង ជាសកម្មដីធ្លីដ៏សកម្មម្នាក់នៅសហគមន៍១៧៥ និងកូនប្រុសតូចម្នាក់អាយុជាង០១ឆ្នាំ ដែលសហគមន៍ពួកគាត់កំពុងទាមទារសុំឲ្យអាជ្ញាធរចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ។
សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប Read More
កម្មកររបស់ក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វឹកឆឺរីងដែលស្ថិតនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ដាក់ញត្តិទៅក្រសួងការងារ
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះវេលាម៉ោង៨និង៣០នាទី កម្មកររបស់ក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វឹកឆឺរីងដែលស្ថិតនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណជាង ២០០នាក់
កម្មកររបស់ក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វឹកឆឺរីងដែលស្ថិតនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ដាក់ញត្តិទៅក្រសួងការងារ Read More