ក្រុមយុវជន​ស្រលាញ់​ធនធាន​ធម្មជាតិ ប្រមាណ​ជិត ២០នាក់ បានដើរក្បួន​ដង្ហែរ​ញត្តិកោះកុង​ក្រៅ ទៅក្រសួងពាក់ព័ន្ធ

នៅម៉ោង៩​ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមយុវជន​ស្រលាញ់​ធនធាន​ធម្មជាតិ ប្រមាណ​ជិត ២០នាក់ បានដើរក្បួន​ដង្ហែរ​ញត្តិកោះកុង​ក្រៅពី​ក្បែរ​សកលវិទ្យា​ល័យភូមិន្ទភ្នំពេញ​ទៅ ទីស្តីការ​ក្រសួងទេស​ចរណ៍​ ក្រសួង​បរិស្ថាន និងខុទ្ទការ​ល័យសម្តេច​នាយក​រដ្ឋមន្រ្តី ដោយ​មាន​ការ​សម្រួល​ចរាចរណ៍​ពីអាជ្ញា​ប្រមាណ​ជាង ៥០នាក់។ ការដាក់​ញត្តិនេះ​ក្នុងគោលបំណង​ស្នើសុំឱ្យ៖

១. ពន្លឿនដំណើរការដាក់កោះកុងក្រៅទាំងមូលជាឧទ្យានជាតិសមុទ្រ

២. ដកសិទ្ធិអភិវឌ្ឍន៍កោះកុងក្រៅទាំមូលពីក្រុមហ៊ុន Koh Kong SEZ របlស់លោកឧកញ៉ា លី យ៉ុងផាត់

៣. ទម្លាក់​គ្រប់បទ​ចោទ​ប្រកាន់​មកលើ កញ្ញាឡុង គន្ធា កញ្ញភួន កែវរស្មី លោកថុន រដ្ឋា កញ្ញាស៊ុន រដ្ឋា លោកលី ចាន់ដារ៉ាវុត លោកយ៉ីម លាងហ៊ី។ល។ ក្បួនដង្ហែរមកដល់ទីស្តីការក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និង ខុទ្ទការល័យសម្តេចនាយករដ្ឋមន្រ្តីដោយគ្មានការរាំងឡើយ ក្រោយពីរង់ចាំនៅខាងមុខក្រសួងទេសចរណ៍អស់រយៈពេលប្រមាណជិតកន្លះម៉ោង ដំបូងឡើយ ក្រសួងទេសចរណ៍បានបដិសេធមិនទទួលញត្តិ ដោយលើកមូលហេតុថា មិនពាក់ព័ន្ធនឹងក្រសួងទេចរណ៍ឡើយ បន្ទាប់មក ក្រសួងបានអនុញ្ញាតឲ្យដំណាងយុវជន ១រូបចូលជួប គឺ កញ្ញា ភូន កែវរស្មី បន្ទាប់ពីជួបមន្ត្រីក្រសួងនឹងបានទទួលញត្តិរួចជាកាឆ្លើយតប ទីស្តីការក្រសួងទេសចរណ៍ បានដោយបញ្ជាក់ថានឹងបញ្ជូនទៅថ្នាក់លើ រីឯក្រសួងរិស្ថាន និងខុទ្ទការល័យសម្តេចនាយករដ្ឋមន្រ្តី មិនទាន់មានការឆ្លើយតបអ្វីឡើយ៕