ក្រុមយុវជន ពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដង្ហែញត្តិទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើកែច្នៃទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី

ក្រុមយុវជន ពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ប្រមាណជាង ២០នាក់ នៅម៉ោង៧ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានធ្វើយុទ្ធនាការជិះកង់ដង្ហែញត្តិ ចាប់ពីទីលានប្រជាធិបតេយ្យ ទៅ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងទៅខុទ្ទកាល័យសម្តេច ហ៊ុន សែន ។ ការដង្ហែញត្តិទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើកែច្នៃទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី ៥ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ក្រោយពីទទួលញត្តិ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សន្យាថាប្រហែល១សប្តាហ៍និងឆ្លើយតប ៕

ក្រុមយុវជន ពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដង្ហែញត្តិទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើកែច្នៃទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី Read More

ក្រុមយុវជន​ស្រលាញ់​ធនធាន​ធម្មជាតិ ប្រមាណ​ជិត ២០នាក់ បានដើរក្បួន​ដង្ហែរ​ញត្តិកោះកុង​ក្រៅ ទៅក្រសួងពាក់ព័ន្ធ

នៅម៉ោង៩​ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមយុវជន​ស្រលាញ់​ធនធាន​ធម្មជាតិ ប្រមាណ​ជិត ២០នាក់ បានដើរក្បួន​ដង្ហែរ​ញត្តិកោះកុង​ក្រៅពី​ក្បែរ​សកលវិទ្យា​ល័យភូមិន្ទភ្នំពេញ​ទៅ ទីស្តីការ​ក្រសួងទេស​ចរណ៍​ ក្រសួង​បរិស្ថាន និងខុទ្ទការ​ល័យសម្តេច​នាយក​រដ្ឋមន្រ្តី ដោយ​មាន​ការ​សម្រួល​ចរាចរណ៍​ពីអាជ្ញា​ប្រមាណ​ជាង ៥០នាក់។ ការដាក់​ញត្តិនេះ​ក្នុងគោលបំណង​ស្នើសុំឱ្យ៖

ក្រុមយុវជន​ស្រលាញ់​ធនធាន​ធម្មជាតិ ប្រមាណ​ជិត ២០នាក់ បានដើរក្បួន​ដង្ហែរ​ញត្តិកោះកុង​ក្រៅ ទៅក្រសួងពាក់ព័ន្ធ Read More

សេចក្តីប្រកាសព័ត៌មាន សាលាឧទ្ធរណ៍ត្បូងឃ្មុំ នឹងបើកសវនការលើករណីលោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លីខេត្តរតនគិរី

សេចក្តីប្រកាសព័ត៌មាន             សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ​កម្ពុជា (អាដហុក) សូមជម្រាប​ជូនសាធារណៈជន ស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ អង្គការសង្គម​ស៊ីវិលជាតិ និងអន្តរជាតិ សូមជ្រាបថាៈ សាលាឧទ្ធរណ៍​ត្បូងឃ្មុំ នឹងបើកសវនការ​លើករណី​លោក ឆន ផល្លា សកម្មជនការពារ​ព្រៃឈើ និងដីធ្លីខេត្តរតន​គិរី​​វេលា​ម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាឧ​ទ្ធរណ៍ត្បូង​ឃ្មុំ ស្ថិតនៅ​ខេត្តត្បូងឃ្មុំ បន្ទាប់ពីដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​រកយុត្តិធម៌កាល​ពីឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន សាលាឧទ្ធរណ៍ត្បូងឃ្មុំ នឹងបើកសវនការលើករណីលោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លីខេត្តរតនគិរី Read More

ក្រុមយុវជនស្រលាញ់បរិស្ថានជាង ២០នាក់ ដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌បន្តជំរុញឲ្យស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី

ការដាក់ញត្តិនេះ​ធ្វើឡើង​នៅ​ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជា​ថ្ងៃខួប ១១ឆ្នាំ នៃការបាញ់​សម្លាប់លោក ឈុត វុទ្ធី ដោយមាន​យុវជន​ប្រមាណជាង ២០នាក់ បានដង្ហែញត្តិ​ចេញពីសួនវត្ត​បទុមវត្តី ឆ្ពោះទៅ ក្រសួងយុត្តិធម៌ ក្នុងគោលបំណង ស្នើសុំ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ឲ្យស្ថាប័ន​អយ្យការ​ធ្វើការស៊ើបអង្កេត​ដោយឯករាជ្យ​ក្នុងករណី​ឃាតកម្មលើ​លោក ឈុត វុទ្ធី ដើម្បីឈាន​ទៅរកការ​កំណត់​អ្នកផ្តើមគំនិត និងអ្នក​ពាក់ព័ន្​មក​ទទួល​ខុសត្រូ​វតាមផ្លូវច្បាប់។ ​

ក្រុមយុវជនស្រលាញ់បរិស្ថានជាង ២០នាក់ ដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌បន្តជំរុញឲ្យស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី Read More

ការស្ទង់​មតិរបស់​ក្រុមយុជន​ចលនាមាតា​ធម្មជាតិ និងយុវជន​ស្រលាញ់​បរិស្ថាន មកដល់​លើក​ទី៣នេះ បានបញ្ចប់​ទោះបីមាន​ការតាមហាមឃាត់

ការស្ទង់​មតិ​កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ ធ្វើឡើង​ស្ថិតនៅ​សួនច្បា​រមាត់ទន្លេព្រះបរ​ម្យរាជវាំង ក្នុងសង្កាត់​ចតុមុខ ខណ្ឌដូន​ពេញ រាជធានី​ភ្នំពេញ។ ហើយ​នេះជាលើក​ទី៣ បន្ទាប់​ពីការស្ទង់​លើកទី១ នៅថ្ងៃទី៧ ស្ថិតនៅ​ខាងមុខ​ទីស្តីការ គណៈរដ្ឋមន្ត្រី និងលើកទី២ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣​ដដែល

ការស្ទង់​មតិរបស់​ក្រុមយុជន​ចលនាមាតា​ធម្មជាតិ និងយុវជន​ស្រលាញ់​បរិស្ថាន មកដល់​លើក​ទី៣នេះ បានបញ្ចប់​ទោះបីមាន​ការតាមហាមឃាត់ Read More

ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនស្រលាញ់បរិស្ថាន ជួបជុំគ្នាដើម្បីស្ទង់មតិសេរីពលរដ្ឋ និងស្នើដល់រាជរដ្ឋាភិបាលឆ្លើយតបជាមួយបញ្ហាបរិស្ថាន និងធនធានធម្មជាតិ

កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ​ ក្រុមយុវជន​ចលនាមាតា​ធម្មជាតិ និងយុវជន​ស្រលាញ់​បរិស្ថាន​ចំនួន ៧នាក់ បានមកជួប​ជុំគ្នា​នៅខាងមុខ​វិទ្យាល័យ បឹងត្របែក និងសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដ​សេដ្ឋកិច្ច ជាថ្ងៃទី២នៃ​ការស្ទង់មតិ បន្ទាប់ពីថ្ងៃទី១ ធ្វើនៅខាងមុខទីស្តីការ គណៈរដ្ឋមន្ត្រី កាលពីម្សិ​លមិញ។ ការធ្វើស្ទង់​មតិរបស់​ក្រុមយុវជននេះ តាមរយៈនៃការផ្តល់ជាស្ទីកគ័រ ១សន្លឹក ឱ្យទៅអ្នកដែលកំពុងធ្វើដំណើរតាមផ្លូវ និងសួរសំណួរ បើគាត់ចូលចិត្តរួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិ គឺការពារជីវិត ឲ្យពួកគេបកស្ទីគ័រ មួយសន្លឹកបិទលើក្រដាស់ ស ។

ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនស្រលាញ់បរិស្ថាន ជួបជុំគ្នាដើម្បីស្ទង់មតិសេរីពលរដ្ឋ និងស្នើដល់រាជរដ្ឋាភិបាលឆ្លើយតបជាមួយបញ្ហាបរិស្ថាន និងធនធានធម្មជាតិ Read More