សកម្មជនសហជីព សង្គមស៊ីវិល សកម្មជននយោបាយ ចូលរួមរំលឹកខួប គោរពវិញាណក្ខន្ធ លោក ជា វិជ្ជា

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សហជីព សកម្មជន កម្មករ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយប្រមាណជា១០០នាក់ បានប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅមុខរូបសំណាកលោក ជា វិជ្ជា ក្បែរវត្តលង្កា រាជធានីភ្នំពេញ ដើម្បីគោរពវិញ្ញាណក្ខន្ធរំលឹកខួបគម្រប់២០ ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា។ លោក ជា វិជ្ជា គឺជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ ពួកគេបានចូលរួមដាក់កម្រង ផ្កានៅមុខរូបសំណាក និងថ្លែងស្នើឱ្យមានយុត្តិធម៌សម្រាប់លោក ជា វិជ្ជា និងសូមឱ្យបញ្ចប់និទណ្ឌភាពក្នុងសង្គម។ មន្រី្ដនគរបាលប្រមាណជា៤០ នាក់ ទាំងក្នុងឯកសណ្ឋាន និងសម្លៀកបំពាក់ស៊ីវិល ត្រូវបានដាក់ពង្រាយនៅទីតាំងជួបជុំនោះ ព្រមទាំងឃ្លាំមើល និងថតរូបអ្នកចូលរួមផងដែរ ៕