សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំកិច្ចសន្ទនាស្តីពី “លទ្ធផលរបាយការណ៍សិក្សា ស្រាវជ្រាវអំពីដីសម្បទាសេដ្ឋកិច្ច សង្គមកិច្ច និងប្រជាសហគមន៍” ដែលប្រព្រឹត្តទៅនៅសណ្ឋារគារស្រ្ពីងផាក ជាមួយអ្នកចូលរួមសរុប ៥៥នាក់ ស្រ្តី ២៥នាក់ ដែលជាពលរដ្ឋរងគ្រោះបញ្ហាដីធ្លីស្ថិតនៅភូមិកំពង់ល្ពៅ ភូមិតាសាញ ភូមិអូដើមចេក និងភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
កិច្ចសន្ទនានេះរៀបចំឡើងក្នុងគោលបំណង៖
១. ពិភាក្សាលើករណីជម្លោះដីធ្លី បញ្ហាប្រឈម និងចែករំលែកបទពិសោធន៍ផ្សេងៗពាក់ព័ន្ធនឹងជម្លោះដីធ្លីក្នុងសហគមន៍របស់ពួកគាត់។
២. ចែករំលែកព័ត៌មានប្រវត្តិដីសម្បទានសេដ្ឋកិច្ចនៅចំណុចឃុំល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបងដើម្បីផ្តល់អនុសាសន៍ និងរៀបចំផែនការសកម្មភាពសម្រាប់កិច្ចសន្ទនា និងប្រជុំថ្នាក់ជាតិជាមួយមន្ត្រីរដ្ឋាភិបាល។
៣. ផ្តល់ឱកាសដល់តំណាងសហគមន៍ អាចទំនាក់ទំនងជាមួយនឹងតំណាងសហគមន៍គោលដៅផ្សេងៗទៀតដែលមានបទពិសោធន៍ស្រដៀងគ្នាឱ្យខិតជិតគ្នា ពង្រឹងទំនាក់ទំនង និងសាមគ្គីភាពរវាងសហគមន៍ និងសហគមន៍។
ជាលទ្ធផលយើងទទួលបានការពិភាក្សាយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ និងការផ្តល់អនុសាសន៍របស់សហគមន៍ក្នុងការដោះស្រាយបញ្ហាដីធ្លី និងការពង្រឹងសមត្ថភាពរបស់សហគមន៍លើការគ្រប់គ្រងដីធ្លី និងសិទ្ធិជាមូលដ្ឋាន។
កម្មវិធីនេះត្រូវបានគាំទ្រដោយ៖ MISEREOR


