គ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស”

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (“សមាគមអាដហុក”) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស” ស្ថិតនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុប ៥៤នាក់ ក្នុងនោះស្ត្រី ៣០នាក់ ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ចំណេះដឹងដល់សហគមន៍អំពីច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស ស្វែងយល់ពីការការពារអំពើជួញដូរមនុស្ស កេងប្រវ័ញ្ចកម្លាំងពលកម្ម និងសុវត្ថិភាពចំណាកស្រុកនៅកម្ពុជា។ លើសពីនេះទៅទៀត ក៏ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងរកសេវាគាំទ្រ នៅពេលពួកគេជួបប្រទះនូវបញ្ហានេះផងដែរ។