គ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស”

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (“សមាគមអាដហុក”) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស” ស្ថិតនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុប ៥៤នាក់ ក្នុងនោះស្ត្រី ៣០នាក់ ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ចំណេះដឹងដល់សហគមន៍អំពីច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស ស្វែងយល់ពីការការពារអំពើជួញដូរមនុស្ស កេងប្រវ័ញ្ចកម្លាំងពលកម្ម និងសុវត្ថិភាពចំណាកស្រុកនៅកម្ពុជា។ លើសពីនេះទៅទៀត ក៏ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងរកសេវាគាំទ្រ នៅពេលពួកគេជួបប្រទះនូវបញ្ហានេះផងដែរ។

គ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស” Read More

សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំ កិច្ចប្រជុំបណ្តាញ និងវគ្គបណ្តុះបណ្តាលស្តីពី “ការការពារ និងការទប់ស្កាត់ការរៀបការនៅវ័យក្មេង”

គម្រោងការ ការពារ និងទប់ស្កាត់ ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ នៅខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំ កិច្ចប្រជុំបណ្តាញ និងវគ្គបណ្តុះបណ្តាលស្តីពី “ការការពារ និងការទប់ស្កាត់ការរៀបការនៅវ័យក្មេង” ចំនួន ៤លើក ផ្សេងៗគ្នាស្ថិតក្នុង ខេត្តមណ្ឌលគិរី ដោយជោគជ័យ ។

សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំ កិច្ចប្រជុំបណ្តាញ និងវគ្គបណ្តុះបណ្តាលស្តីពី “ការការពារ និងការទប់ស្កាត់ការរៀបការនៅវ័យក្មេង” Read More

សមាគមអាដហុកខេត្តរតនគិរី បានរៀបចំ “កិច្ចប្រជុំបណ្ដាញយុវជន”

គម្រោងការ ការពារ និងទប់ស្កាត់ ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តរតនគិរី បានរៀបចំ “កិច្ចប្រជុំបណ្ដាញយុវជន”

សមាគមអាដហុកខេត្តរតនគិរី បានរៀបចំ “កិច្ចប្រជុំបណ្ដាញយុវជន” Read More

សមាគមអាដហុកខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង” នៅការិយាល័យអាដហុកប្រចាំខេត្តរតនគិរី ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ក្នុងនោះ(ស្ត្រី ៧នាក់)និង(ជនជាតិភាគតិច ១៣នាក់)។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាល៖ ១. ផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង ២.ដើម្បីទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងបង្កើនការផ្លាស់ប្តូរអាកប្បកិរិយាលើចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង ៣. យល់ដឹងពីផលវិបាកនៃការរៀបការវ័យក្មេង។

សមាគមអាដហុកខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង” Read More

វគ្គបណ្តុះបណ្តាលស្តីពី “ការការពារនិង ទប់ស្តាត់ការរៀបការវ័យក្មេង”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការការពារនិង ទប់ស្តាត់ការរៀបការវ័យក្មេង”

វគ្គបណ្តុះបណ្តាលស្តីពី “ការការពារនិង ទប់ស្តាត់ការរៀបការវ័យក្មេង” Read More