បច្ចុប្បន្ន​ភាព​ករណី​លោក ប៉ែន ប៊ុណ្ណារ៍៖ ការ​សម្រេច​របស់​ចៅ​ក្រម​ស៊ើប​សួរ​ថ្ងៃទី១០ ខែ​តុលា​ ឆ្នាំ​២០១៩

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ចង​ក្រង​សហគមន៍ និង​សហគមន៍​នៅ​សាមុត្រ​ក្រោម លោក ឆន ផល្លា និង លោក ស៊ីថាន ញ៉ាន់ ចូល​បំភ្លឺនៅ​សាលា​ដំបូង​ខេត្ត​រតនគិរី វេលាម៉ោង៨ ៣០នាទី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ តាមការ​កោះ​ហៅ​របស់​ចៅក្រម​ស៊ើប​សួរ ។ អ្នក​ទាំង ៣រូប ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​រតនគិរី សម្រេច​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ បន្ទាប់​ពីសាក​សួរ​ចប់​នៅ​វេលា​ម៉ោង១១: ៣០នាទីព្រឹក​នេះ ដោយ​ដាក់​កាតព្វ​កិច្ច​ឱ្យ​អនុវត្តន៍​តាម​ផ្លូវ​តុលាការ ចំនួន ៣ចំណុច ៖

ទី១៖ សម្រេច​ដាក់​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ

ទី២៖ មិន​ត្រូវ​ផ្លាស់​ប្តូរ​ទីលំ​នៅ ដោយ​គ្មាន​ការ​អនុញាត

ទី៣៖ ត្រូវ​ចូល​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​ខេត្ត​រតនគិរី រៀង​រាល់ ២ខែម្តង ។

សូម​បញ្ជាក់​ថា អ្នក​ទាំង ៣រូប​ខាង​លើ​នេះ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ចោទ​ប្រកាន់​ពី​បទ ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ដែល​ប្រព្រឹត្ត​នៅ​ចំណុច សាមុត្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី កាល​ពីថ្ងៃទី២២ និងថ្ងៃទិ២៣ ខែមិថុនា ឆ្នាំ២០១៧ បទ​ល្មើស​ដែល​មាន​ចែង​ឱ្យផ្តន្ទា​ទោស តាម​បញ្ញត្តិ​មាត្រា​៤៩៤ ចំណុច១ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

សមាគម​អាដហុក​នឹង​បន្ត​ឃ្លាំ​មើល​រាល់​នីតិ​វិធី​របស់​តុលាការ ហើយ​បន្ត​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ប្រសិន​បើ មាន​ព័ត៌មាន​ពាក់​ព័ន្ធ​ណា​មួយ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទំនង៖

  • លោក នី សុខា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ដីធ្លី ០៨៦ ៣៧៤ ៦៦៦
  • លោក ស៊ឹង សែន​ករុណា មន្ត្រី​អង្កេត​ជាន់​ខ្ពស់ និង​អ្នក​នាំ​ពាក្យ ០៨៦ ៣២៤ ៦៦៦

អក្សរ និងរូប៖ ស៊ឹង សែនករុណា