សិក្ខាសាលាស្ដីពីការឆ្លុះបញ្ជាំងពីការអនុវត្តគម្រោងគម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការ​វ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ នៅថ្ងៃទី០៥ ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តរតនគិរី បានរៀបចំសិក្ខាសាលា​ស្ដីពី​ការឆ្លុះបញ្ជាំង​ពីការអនុវត្ត​គម្រោង ស្ថិតនៅភោជនីយដ្ឋានរតនៈលីណា ក្រុងបានលុង ខេត្តរតនគិរី។ ដែលមានអ្នកចូលរួមមកពី ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី សរុបចំនួន ៤១នាក់ ក្នុងនោះ(ស្ត្រី ២៣នាក់) ជា (ជនជាតិភាគតិច ៤០នាក់) និង​(ខ្មែរឥស្លាម ១នាក់)។​ គោលបំណង ៖
• ចែករំលែកនិងពិនិត្យមើលពីសមិទ្ធផលដែលបានសម្រេចពីការអនុវត្តគម្រោងដោយផ្ទៀងផ្ទាត់ទៅនឹងគោលបំណង និងផែនការនៃគម្រោងទាំងមូល។
• ពិភាក្សាពីបញ្ហាប្រឈម ឬឧបសគ្គ និងចំណុចដែលត្រូវកែលំអសម្រាប់ការអនុវត្តគម្រោងនានានៅអនាគត។
• ពិនិត្យមើល និងឈ្វេងយល់ពីការផ្លាស់ប្តូរដ៏សំខាន់ៗ និងមេរៀនបទពិសោធន៍ល្អៗដែលបានដកស្រង់ពីការអនុវត្តគម្រោងទាំងមូល។