ប្រជាសហគមន៍ខេត្តកំពង់ស្ពឺ ប្រមាណជាង៨០នាក់ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ

កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង៨នឹង២៨នាទី ស្ថិតនៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺបានរៀបចំការ​ប្រារព្ធទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ខួបលើកទី៧៥។ រួមមាន ប្រជា​សហគមន៍មកពី សហគមន៍ពាមរស់ សហគមន៍​ពស់វែក សហគមន៍​គ្រាំដឺវ៉ាយ និងមានការ​ចូលរួមពី លោក រ័ត្ន ថាវី អ្នក​សម្របសម្រួលនៃសមាគមនអាដហុក ខេត្តកំពង់ស្ពឺ លោក គង់ សុជាតិ នាយករដ្ឋបាល នៃអង្គការលីកាដូ និងលោកស្រី ហាក់ អ៉ីម តំណាងសហគមន៍ឃុំរស្មីសាមគ្គី៕