ការពង្រឹងសិទ្ធិអំណាចដល់សហគមន៍ជនបទ ដើម្បីការពារសិទិ្ធរបស់ពួកគេ

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ តំណាងសហគមន៍ ចំនួន ២៨នាក់ ក្នុងនោះមានស្ត្រី ចំនួន ៧ នាក់ បាន ចូលរួមក្នុងកិច្ចប្រជុំបណ្តាញ ដែលបានរៀបចំ​នៅការិយាល័យ​សមាគមអាដហុក​ខេត្តឧត្តរមានជ័យ។ គោលបំណងនៃកិច្ចប្រជុំបណ្តាញថ្នាក់ខេត្ត គឺដើម្បីប្រមូល​ផ្តុំអ្នក​តំណាងមក​ពីសហគមន៍នៅ​ក្នុងខេត្តគោលដៅ​នីមួយៗ មានឱចែករំលែកនូវលទ្ធផល ឧបសគ្គ និងបទពិសោធន៍ ក្នុងការស្វែងរកនូវបញ្ហា និងបង្កើនចំណេះដឹងរបស់ពួកគេ។ បន្ថែមពីលើនេះទៀត គឺពង្រឹងបណ្ដាញ​សហគមន៍នៅក្នុងខេត្ត​ទាំងមូល​ ដោយលើក​ទឹក​ចិត្តពួកគាត់​ឲ្យចេះធ្វើការ​ឆ្លើយតប​ សម្របសម្រួលទៅនឹង​ការរំលោភ​បំពាន​សិទ្ធិដែល​ពួកគេប្រឈម ព្រមទាំងការពង្រឹង​សាមគ្គីភាព។  កម្មវិធីពង្រឹងអំណាច​សហគមន៍ តាមរយៈ​កិច្ចប្រជុំ​បណ្តាញ​ថ្នាក់ខេត្ត សមាគមអាដហុក​ស្វែងរកការ​ផ្លាស់ប្តូរ​សង្គមនៅ​ទូទាំង​ប្រទេស តាម​រយៈកា​រ​ផ្តល់សិទ្ធិអំណាច​ដល់ប្រជាពលរដ្ឋ​ក្នុងការការពារសិទ្ធិ​របស់ពួកគេ និងការតស៊ូមតិ ដើម្បីការគោរព​សិទ្ធិមនុស្សពេញលេញ​នៅក្នុងប្រទេសកម្ពុជា។ សមាគមអាដហុក បានរៀបចំកិច្ច​ប្រជុំទាំងនេះ នៅទូទាំង​ប្រទេសចាប់តាំងពីឆ្នាំ២០១៧ ដោយផ្តោត​លើសហគមន៍នៅតំបន់ជន​បទ​ដែលមាន​ការរំលោភ​សិទ្ធិមនុស្សធ្ងន់ធ្ងរ​ និងតិចតួច ប្រសិន​បើមាន លទ្ធភាពទទួល​បានយុត្តិធម៌ ដើម្បីពង្រឹង​សិទ្ធិអំណាច ក្នុងការការ​ពារ​សិទ្ធិរបស់ពួកគេ និងដឹកនាំសកម្មភាពតស៊ូមតិ ព្រមទាំងជួយ​ការពារការ​រំលោភសិទ្ធិ​របស់ពួកគេ​ទៅថ្ងៃអនាគត ។ អ្នកចូលរួម​ត្រូវបានធ្វើការជ្រើសរើសដោយផ្អែកលើការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនិងតួនាទីរបស់ពួក​គេ​នៅក្នុងសហគមន៍របស់ពួកគេ។ បុគ្គលិករបស់សមាគមអាដហុក បានជួយដល់អ្នកចូលរួមទាំងអស់ នៅក្នុងការវិភាគបញ្ហា ការបង្កើតជម្រើសក្នុងការរកដំណោះស្រាយ និងផ្ដល់ព័ត៌មានដែលទាក់ទងនឹងច្បាប់ និងយន្តការ     នៃការដាក់បណ្តឹងផ្សេងៗផងដែរ ។  ការរំលោភសិទ្ធិដីធ្លីទាក់ទងនឹងការធ្វើសម្បទានដីសេដ្ឋកិច្ច ការរំលោភយកដីធ្លីពីសំណាក់អ្នកមានអំណាចនិងបុគ្គលឯកជន។ ថ្មីៗនេះ ការកាប់ឈើខុសច្បាប់ និងការរំលោភបំពានធនធានធម្មជាតិ គឺប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ បញ្ហាផ្សេងៗទៀតនៅក្នុងខេត្ត គឺមានការជួញដូរកម្លាំងពលកម្ម ការរំលោភបំពាន និងការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន ។ ដូច្នេះកិច្ចប្រជុំទាំងនេះមានសារៈសំខាន់ និ​ងចាំបាច់ក្នុងការពង្រឹងសហគមន៍ជនបទងាយរងគ្រោះបំផុត ដែលរស់នៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ពួកគេមិនសូវទទួលបានព័ត៌មានពេញលេញនោះទេ។ កិច្ចប្រជុំទាំងនេះ គឺជាការបង្កើនសាមគ្គីភាពរវាងសហគមន៍។ អ្នកតំណាងសហគមន៍ដែលត្រូវបានជ្រើសរើស គឺជាអតីតជនរងគ្រោះនៃការរំលោភបំពានផ្សេងៗ និងជាអ្នកការពារសិទ្ឋិមនុស្សនៅមូលដ្ឋានផ្ទាល់។ ពួកគាត់មានការប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការការពារសិទ្ធិសមាជិកសហគមន៍របស់ពួកគេ និងលើកទឹកចិត្តឱ្យពួកគេចូលរួមក្នុងសកម្មភាពតស៊ូមតិ ដូចជាៈ ការដាក់ញត្តិតវ៉ា ជាពិសេសកិច្ចប្រជុំ ដើម្បីបង្ហាញបញ្ហារបស់ពួកគេឲ្យបានឮដល់អាជ្ញាធរពាក់ព័ន្ធ ។ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ បានទទួលនូវផលប្រយោជន៍ខ្លះហើយ ដូចជាៈ សហគមន៍មួយចំនួនបានទទួលដីរបស់ពួកគេត្រឡប់មកវិញ ចំណែកអ្នកដទៃទៀត ដែលមិនទាន់បានលទ្ធផលនៅឡើយ ហើយកំពុងតែបន្តស្វែងរកដំណោះស្រាយបន្ថែមទៀត ពីសំណាក់អ្នកពាក់ព័ន្ធ ចំពោះជម្លោះដីធ្លីរបស់ពួកគេ។

ស្រ្តីម្នាក់ ឈ្មោះ ស.ល អាយុ ៣៦ឆ្នាំ ជាអ្នកតំណាងសហគមន៍មកពីភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំ​ បានរៀបរាប់ប្រាប់ថា កិច្ចប្រជុំនេះ គឺជាការយល់ដឹងអំពីច្បាប់ជាមូលដ្ឋានទាក់ទងនឹងបញ្ហាសហគមន៍របស់គាត់ ហើយគាត់បានរៀនពីរបៀបដោះស្រាយបញ្ហាទាំងនេះ ។ អ្នកស្រី ស.ល បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងពីសិទិ្ធមនុស្ស និងច្បាប់នានា និងកិច្ចប្រជុំបណ្តាញថ្នាក់ខេត្តដែលបានរៀបចំដោយសមាគមអាដហុកនៅខេត្តឧត្តរមានជ័យតាំងពីឆ្នាំ២០១៥។ អ្នកស្រី បានបន្ថែមថា ពីអតីតកាលគាត់មានអារម្មណ៍ទន់ខ្សោយ និងភ័យខ្លាចជួបមន្ត្រីជាន់ខ្ពស់ និងអាជ្ញាធរមូលដ្ឋាន នៅពេលដែលសហគមន៍របស់គាត់ទទួលរងផលប៉ះពាល់ពីវិវាទដីធ្លី។ នៅពេលដែលបានចូលរួមវគ្គ និងកិច្ទប្រជុំនានា គាត់ទទួលចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងសិទ្ធិជាមូលដ្ឋាន អ្នកស្រីចាប់ផ្តើមសកម្មជាងមុននៅក្នុងសហគមន៍របស់គាត់។ បច្ចុប្បន្ន អ្នកស្រីជាតំណាងសហគមន៍យ៉ាងសកម្ម ដែលអាចជួយសហគមន៍របស់គាត់ និងសហគមន៍ផ្សេងទៀត ដែលនៅជិតគាត់នោះ ដើម្បីទាមទារសិទ្ធិរបស់ខ្លួនតាមរយៈការប្រជុំ និងការតវ៉ានៅតាមសាលាក្រុង ខេត្ត ទោះបីជាមានការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋានក៏ដោយ។ អ្នកស្រីបញ្ជាក់ថា ស្ថានភាពនៅក្នុងសហគមន៍របស់គាត់ មានភាពល្អប្រសើរឡើង ដោយសារតែសមាជិកសហគមន៍កាន់តែរឹងមាំ ហើយមានឆន្ទៈខ្លាំងក្នុងពារសិទ្ធិរបស់ពួកគេ។ អ្នកស្រី ស.ល បានប្តេជ្ញាចិត្តថា នឹងរក្សាកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសហគមន៍របស់នាងដោះស្រាយបញ្ហាការរំលោភសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងអនាគតដ៏មានសក្តានុពល ព្រមទាំងចង់ធ្វើឱ្យចំណងសាមគ្គីភាពក្នុងចំណោមសមាជិក​សហគមន៍របស់នាងកាន់តែស៊ីជម្រៅ ដើម្បីបង្ហាញពីការរួបរួមគ្នានៅពេលដោះស្រាយបញ្ហា ជាមួយបុគ្គលដែលមានឥទ្ធិពលនៅក្នុងជម្លោះដីធ្លីដែលប៉ះពាល់ដល់សហគមន៍។

ខ្ញុំខំស្វែងរកយុត្តិធម៌សម្រាប់សហគមន៍ ខ្ញុំចង់ប្រយុទ្ធដើម្បីសមាជិកសហគមន៍។ ខ្ញុំឃើញកិច្ចប្រជុំរបស់សមាគមអាដហុក ជាឱកាសមួយសម្រាប់សហគមន៍នៅក្នុងខេត្តរបស់យើងបានជួបគ្នា រីកចម្រើនកាន់តែរឹងមាំ និងចូលរួមដើម្បីទាមទារសិទ្ធិរបស់យើងរួមគ្នា “​ អ្នកស្រី ស.ល នៅភូមិគោកសំព័រ ឃុំលំទងឧត្តរមានជ័យ។ 

លោក ស៊ី អិល អាយុ៤០ឆ្នាំ ជាកសិករ និងអ្នកតំណាង​សហគមន៍ នៅស្រុកអន្លង់វែង។ គាត់បានចូលរួមក្នុងកម្មវិធីផ្តល់សិទ្ធិអំណាច របស់សមាគមអាដហុក ចាប់តាំងពី ឆ្នាំ២០១៤ នៅពេលដែលគាត់បានមកស្វែងរកជំនួយពីសមាគមអាដហុក ពីករណីរំលោភដីធ្លីដែលប៉ះពាល់ដល់សហគមន៍របស់គាត់។ លោក ស៊ី អិល បាននិយាយថា កិច្ចប្រជុំថ្នាក់ខេត្តនេះ បានធ្វើឱ្យគាត់កាន់តែរឹងមាំ។ វាបានជួយគាត់ឱ្យបានដឹងថា ការតស៊ូមតិប្រកបដោយប្រសិទ្ធភាព ទាមទារនូវកិច្ចខិតខំប្រឹងប្រែង និងពេលវេលា។ ការជួបជាមួយតំណាងសហគមន៍ដទៃទៀតដែលប្រឈមនឹងបញ្ហាស្រដៀងគ្នានេះ បានធ្វើឱ្យគាត់កាន់តែសកម្មជាងមុន ក្នុងការដឹកនាំសកម្មភាពតស៊ូមតិ ដើម្បីដោះស្រាយជម្លោះដីធ្លីដែលប៉ះពាល់ដល់សហគមន៍របស់គាត់។ ការគំរាមកំហែងពីអាជ្ញាធរ កាលពីអតីតកាល បានធ្វើឲ្យគាត់មានទំនុកចិត្តកាន់តែច្រើន ដោយសារតែគាត់មានចំណេះដឹងច្រើន ហើយភាពងាយរងគ្រោះមានតិចជាងមុន។ លោក ស៊ី អិល ក៏នៅតែបន្តពង្រឹងបណ្តាញដែលគាត់បានកសាងជាមួយអ្នកតំណាងសហគមន៍ផ្សេងទៀត តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។

 “ខ្ញុំជាជនរងគ្រោះពីសារការរំលោភសិទិ្ធដីធ្លី នៅមុនពេលដែលខ្ញុំបានក្លាយជាអ្នកការពារសិទិ្ធមនុស្ស ខ្ញុំមានការឈឺចាប់ ខ្ញុំមិនចង់ឱ្យអ្នកដទៃ ប្រឈមនឹងអំពើហិង្សា និងបទពិសោធន៍តស៊ូដូចរូបខ្ញុំទេ។ ខ្ញុំចង់ប្រយុទ្ធនឹងអ្នកដទៃ ដូច្នេះខ្ញុំមិនត្រូវស៊ូទ្រាំនឹងអ្វីដែលខ្ញុំបានស៊ូទ្រាំទេ ហើយខ្ញុំនៅតែស៊ូទ្រាំ ” លោក ស៊ី អិល ស្រុកអន្លង់វែងឧត្តរមានជ័យ។