សមត្ថកិច្ចខណ្ឌចំការមន រារាំងក្រុមយុវជន និងព្រះសង្ឃមិនឲ្យចូលដាក់កម្រងផ្កា និងគោរពវិញាណក្ខន្ធលោក បណ្ឌិត កែម ឡី នៅស្តាម៉ាតកាល់តិច ស្តុបបូកគោ

សមត្ថកិច្ច​ខណ្ឌចំការ​មន រារាំង​ក្រុម​យុវជន និងព្រះសង្ឃ​មិនឲ្យ​ចូលដាក់​កម្រង​ផ្កា និងគោរ​ពវិញាណ​ក្ខន្ធ​លោក បណ្ឌិត កែម ឡី នៅស្តាម៉ាត​កាល់តិច ស្តុបបូកគោ នៅព្រឹក​ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ដាក់​ពង្រាយ​កង​កំលាំងរារាំង​ការ​ជួបជុំ​របស់ក្រុម​យុវជន​ខ្មែរថាវរៈ (KT), ក្រុមយុវជន​NOT1MORE (N1M) និងសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្តខ្មែរ ដែល​មានបំណង​មកធ្វើពិធី​គោរព​វិញាណក្ខន្ធ​លោកបណ្ឌិត កែម ឡី នៅស្ថានីយ​ប្រេង​ឥន្ធនៈ កាល់តិច ស្តុបបូកគោ ។ សូម​បញ្ជាក់​ថា កាលពីបួនឆ្នាំ​មុនគឺ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ …

សមត្ថកិច្ចខណ្ឌចំការមន រារាំងក្រុមយុវជន និងព្រះសង្ឃមិនឲ្យចូលដាក់កម្រងផ្កា និងគោរពវិញាណក្ខន្ធលោក បណ្ឌិត កែម ឡី នៅស្តាម៉ាតកាល់តិច ស្តុបបូកគោ Read More

ក្រុមគ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ បន្តទាមទារឲ្យតុលាការដោះលែងប្តី និងឪពុករបស់ខ្លួន ជាលើកទី៣

ក្រុមគ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុងជាប់​ឃុំ បន្តទាម​ទារ​ឲ្យតុលាការ​ដោះលែង​ប្តី និងឪពុក​របស់ខ្លួន ជាលើក​ទី៣ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នេះ នៅខាង​មុខសាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រួសារ​សកម្មជន​នយោបាយ​ទាំង ១៥នាក់ បានធ្វើ​ការទាម​ទារតវ៉ា​សុំឲ្យ​តុលាការ​ដោះលែង​សកម្មជន​នយោបាយ​ទាំង ១៥នាក់ ដែលកំពុង​ជាប់ឃុំ​នៅពន្ធនាគារ​ព្រៃស​ជា​លើកទី៣ ដោយ​មាន​អាជ្ញាធរ​ស៊ីវិល សន្តិសុខ និងសមត្ថកិច្ច​នគរបាល​ចំរុះ ប្រមាណជាង ៣០នាក់ កំពុងឃ្លាំ​មើល និងចាប់​យកបដា ដោយ​ហាមឃាត់​មិនឲ្យ​ពួកគាត់​លើកបដា​ទាមទារ​នោះទេ ។ ពួកគាត់​ក៏បាន​ទៅដាក់ញត្តិ ជូន​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យជួយ​អន្តរាគមន៍​ដោះលែង​សកម្មជន​នយោបាយ​ទាំង ១៥នាក់ នៅខាង​មុខស្ថានទូត​សហភាព​អឺរ៉ុប ដោយ​ខាងស្ថានទូត​អនុញាត​ឲ្យអ្នកដាក់​ញត្តិ …

ក្រុមគ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ បន្តទាមទារឲ្យតុលាការដោះលែងប្តី និងឪពុករបស់ខ្លួន ជាលើកទី៣ Read More

ក្រុមគ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិដែល​កំពុង​ជាប់​ឃុំបន្ត​ទាមទារ​ឲ្យតុលាការ​ដោះលែង​ប្តី និងឪពុក​របស់​ខ្លួន

ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ នៅខាង​មុខសាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រួសារ​សកម្មជននយោបាយ​ទាំង ១៥នាក់ បានធ្វើ​ការ​ទាមទារ​តវ៉ា​សុំឲ្យ​តុលាការ​ដោះលែង​សកម្មជន​នយោបាយ​ទាំង១៥នាក់ ដែល​កំពុង​ជាប់ឃុំ​នៅពន្ធនាគារ​ព្រៃស ដោយ​មាន​អាជ្ញាធរ​ស៊ីវិល សន្តិសុខ និង​សមត្ថកិច្ចនគរបាល​ចំរុះ ប្រមាណ​ជាង ៣០នាក់ កំពុង​ឃ្លាំ​មើល និងចាប់យក​បដា ដោយ​ហាមឃាត់​មិនឲ្យ​ពួកគាត់លើក​បដា​ទាមទារ​នោះទេ ។

ក្រុមគ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិដែល​កំពុង​ជាប់​ឃុំបន្ត​ទាមទារ​ឲ្យតុលាការ​ដោះលែង​ប្តី និងឪពុក​របស់​ខ្លួន Read More

ក្រុមគ្រួសារសកម្មជនគណៈបក្សសង្គ្រោះជាតិ ទាមទារឲ្យតុលាការក្រុងភ្នំពេញដោះលែងប្តី និងឪពុក របស់គាត់ ១៤នាក់ដែលកំពុងជាប់ឃុំ

         ព្រឹកថ្ងៃ១៩ មិថុនា ២០២០ នៅខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​ប្រមាណ ១៤នាក់ បានមក​ប្រមូល​ផ្តុំគ្នា​លើក​បដា​ស្នើសុំ​សម្តេចហ៊ុន សែន និង​ទាមទារ​ឲ្យតុលាការ​ដោះលែង​ឪពុក និងប្តី​របស់ពួក​គេដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស(ម១) ដែលពួក​គាត់​អះអាង​ថា ជាការ​ចាប់ និង​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ។

ក្រុមគ្រួសារសកម្មជនគណៈបក្សសង្គ្រោះជាតិ ទាមទារឲ្យតុលាការក្រុងភ្នំពេញដោះលែងប្តី និងឪពុក របស់គាត់ ១៤នាក់ដែលកំពុងជាប់ឃុំ Read More

អាជ្ញាធរខេត្តកោះកុង ចាប់យកកង់ក្រុមយុវជនការពារបរិស្ថាន ដាក់ញត្តិសង្គ្រោះកោះកុងក្រៅ

អាជ្ញាធ​រខេត្ត​កោះកុង ចាប់​យកកង់​ក្រុម​យុវជន​ការពារ​បរិស្ថាន ដាក់​ញត្តិសង្គ្រោះ​កោះកុងក្រៅ ខេត្តកោះកុង, ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ២០២០ សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក បាន​ចាត់​ទុក​ ការចាប់​យកកង់ និងហាម​ឃាត់ការជិះ​កង់របស់​ក្រុម​យុវជន​ ក្នុងយុទ្ធនាការ​ដោយ​សន្តិវិធី ដើម្បី​អភិរក្ស​ការពារ​កោះក្រៅ ក្នុងខេត្ត​កោះកុង ជាការ​រំលោភ​លើសេរីភាព​បញ្ចេញ​មតិ

អាជ្ញាធរខេត្តកោះកុង ចាប់យកកង់ក្រុមយុវជនការពារបរិស្ថាន ដាក់ញត្តិសង្គ្រោះកោះកុងក្រៅ Read More

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ សមត្ថកិច្ច​ធ្វើការ​រារាំង​បាតុកម្ម​អហិង្សា​របស់​ក្រុម​អាជីវករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ សមត្ថកិច្ច​ធ្វើការ​រារាំង​បាតុកម្ម​អហិង្សា​របស់​ក្រុម​អាជីវករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រឹក​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ កម្លាំង​ប្រដាប់​អាវុធ​រួមមាន ប៉ូលីស កងរាជ​អាវុធហត្ថ  ប្រជា​ការពារ និង កងកម្លាំងវរៈ​ការពារ​ព្រំដែន ខេត្ត​បន្ទាយមានជ័យ ប្រមាណជា ៣០០នាក់ ប្រដាប់​ដោយ​អាវុធ​វែង ខ្លី ខែល ដំបងឆក់ និងឡាន​បាញ់ទឹក ដឹកនាំ​ដោយ​លោក សិទ្ធិ ឡោះ ស្នងការ​រងខេត្ត លោក ង៉ោ ម៉េនជ្រួន និង លោក គឹង វណ្ណៈ …

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ សមត្ថកិច្ច​ធ្វើការ​រារាំង​បាតុកម្ម​អហិង្សា​របស់​ក្រុម​អាជីវករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ Read More

ក្រុមហ៊ុន OCIC ឈួសឆាយផ្ទះប្រជាពលរដ្ឋ នៅលើដីទំនាស់ទាំងមិនទាន់មានដំណោះស្រាយ

ក្រុមហ៊ុន OCIC ឈួស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ នៅលើ​ដីទំនាស់​ទាំង​មិន​ទាន់​មាន​ដំណោះ​ស្រាយ រាជធានី​ភ្នំពេញ, ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២០ នៅព្រឹក​ថ្ងៃ២៧ ឧសភា ២០២០ សមត្ថកិច្ច​ចំរុះ​ខណ្ឌ​ជ្រោយចង្វា ប្រមាណ​ជាង ៣០នាក់ ប្រដាប់​ដោយ​អាវុធ និងដំបង បាន​នាំគ្នា​ការពារ​គ្រឿង​ចក្រ​ក្រុមហ៊ុន OCIC ធ្វើការ​ឈួស​ឆាយ​ទៅលើដី​ពលរដ្ឋ ១គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ ៦៥គ្រួសារ​ដែល​កំពុង​មាន​វិវាទ ស្ថិតនៅ​ភូមិ​ដើមគរ សង្កាត់​ជ្រោយចង្វា

ក្រុមហ៊ុន OCIC ឈួសឆាយផ្ទះប្រជាពលរដ្ឋ នៅលើដីទំនាស់ទាំងមិនទាន់មានដំណោះស្រាយ Read More

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះករណីលោក កឹម សុខា នៅថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០២០

លោក កឹម សុខា​ ​ភេទប្រុស អាយុ ៦៦ឆ្នាំ កើតនៅថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ១៩៥៣ ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ មុនគណបក្សនេះត្រូវបានរំលាយ។​ លោក​ កឹម សុខា ត្រូវបានតុលាការបើកសវនាការជំនុំជម្រះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅ​សាលសវនាការទី១ ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៧៧៧ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩​ ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ …

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះករណីលោក កឹម សុខា នៅថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០២០ Read More

បច្ចុប្បន្ន​ភាព​ករណី​លោក ប៉ែន ប៊ុណ្ណារ៍៖ ការ​សម្រេច​របស់​ចៅ​ក្រម​ស៊ើប​សួរ​ថ្ងៃទី១០ ខែ​តុលា​ ឆ្នាំ​២០១៩

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ចង​ក្រង​សហគមន៍ និង​សហគមន៍​នៅ​សាមុត្រ​ក្រោម លោក ឆន ផល្លា និង លោក ស៊ីថាន ញ៉ាន់ ចូល​បំភ្លឺនៅ​សាលា​ដំបូង​ខេត្ត​រតនគិរី វេលាម៉ោង៨ ៣០នាទី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ តាមការ​កោះ​ហៅ​របស់​ចៅក្រម​ស៊ើប​សួរ ។

បច្ចុប្បន្ន​ភាព​ករណី​លោក ប៉ែន ប៊ុណ្ណារ៍៖ ការ​សម្រេច​របស់​ចៅ​ក្រម​ស៊ើប​សួរ​ថ្ងៃទី១០ ខែ​តុលា​ ឆ្នាំ​២០១៩ Read More

លោកប៉ែន ប៊ុណ្ណារ៍ និង​សមាជិក​សហគមន៍​ពីរ​រូប ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ដំបូង​ខេត្ត​រតនគិរី

មន្ត្រី​សមាគម​អាដហុក អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ជនជាតិ​ភាគ​តិច​ទំពូន​ចូល​រួម​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​លោក ប៉ែន ប៊ុណ្ណារ៍ និង​សមាជិក​សហគមន៍​ពីរ​រូប នៅ​ភូមិ​សាមុត្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​រតនគិរី។ លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ចង​ក្រង​សហគមន៍ នៃ​សមាគម​អាដហុក និង​សមាជិក​សហគមន៍​នៅ​សាមុត្រក្រោម លោក ឆន ផល្លា និង

លោកប៉ែន ប៊ុណ្ណារ៍ និង​សមាជិក​សហគមន៍​ពីរ​រូប ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ដំបូង​ខេត្ត​រតនគិរី Read More

សេចក្តីថ្លែងការណ៍រួម៖ អង្គការ​សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ ការបន្ត​នីតិ​វិធី​ស៊ើប​អង្កេត​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​លោក យាង សុធារិន្ទ និងលោក អួន ឈិន

រាជធានី​ភ្នំពេញ ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១៩  យើង​​ខ្ញុំ​ជា​​អង្គការ​​សង្គម​​ស៊ីវិល​​ដូច​​មាន​​រាយ​នាម​​ខាង​ក្រោម ​មាន​ការ​​ខក​ចិត្ត​​ចំពោះ​​ការ​ខក​​ខាន​​របស់​​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​​ ក្នុង​ការ​​ប្រកាស​​សាល​​ក្រម និង​ ចំពោះ​​ការ​​បន្ត​នីតិវិធី​​​ស៊ើប​អង្កេត​​លើ​ក​រណី​​លោក យាង សុធារិន និង​លោក​ អួន​ ឈិន។ ​អ្នក​ទាំង​ពីរ​ត្រូវបាន​ចាប់ខ្លួន ឃុំឃាំង និងចោទ​ប្រកាន់​ដោយសារ​តែការ​អនុវត្ត​សេរីភាព​បញ្ចេញមតិ និង​ការងារ​របស់ពួក​គេជាអ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​ទៅលើ​បញ្ហា​អយុត្តិធ៌ម​សង្គម។ ការ​ប្រកាស​សាល​ក្រម​ចាត់របៀប​​​កាល​ពីថ្ងៃម្សិល​មិញ​​បង្ហាញ​​ឱ្យ​ឃើញ​​​ពី​កង្វះ​​ភស្តុតាង​​ដាក់​បន្ទុក​ដល់​​បទចោទ ​ដែល​នេះបាន​ប៉ះពាល់​​សិទ្ធិ​​ទទួល​​បាន​​ការ​ជំនុំ​ជម្រះ​​ដោយ​​យុត្តិធម៌ ព្រម​ទាំង​​​រំលេច​​ឱ្យ​​ឃើញ​​នូវ​ការ​​ធ្លាក់​ចុះ​​នៃ​​​សេរីភាព​​បញ្ចេញ​​មតិ និង​​សេរីភាព​​សារ​ព័ត៌មាន​​នៅ​​កម្ពុជា។ យើងខ្ញុំ​​ស្នើ​​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទចោទ​ប្រឆាំង​ទៅលើអ្នក​ទាំង​ពីរ​​ជា​​បន្ទាន់។ លោក យាង សុធារិន្ទ និង​លោក អួន​ ឈិន អតីត​អ្នក​​សារព័ត៌មាន​​វិទ្យុ​អាស៊ីសេរី …

សេចក្តីថ្លែងការណ៍រួម៖ អង្គការ​សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ ការបន្ត​នីតិ​វិធី​ស៊ើប​អង្កេត​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​លោក យាង សុធារិន្ទ និងលោក អួន ឈិន Read More

ការពង្រឹងសិទ្ធិអំណាចដល់សហគមន៍ជនបទ ដើម្បីការពារសិទិ្ធរបស់ពួកគេ

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ តំណាងសហគមន៍ ចំនួន ២៨នាក់ ក្នុងនោះមានស្ត្រី ចំនួន ៧ នាក់ បាន ចូលរួមក្នុងកិច្ចប្រជុំបណ្តាញ ដែលបានរៀបចំ​នៅការិយាល័យ​សមាគមអាដហុក​ខេត្តឧត្តរមានជ័យ។ គោលបំណងនៃកិច្ចប្រជុំបណ្តាញថ្នាក់ខេត្ត គឺដើម្បីប្រមូល​ផ្តុំអ្នក​តំណាងមក​ពីសហគមន៍នៅ​ក្នុងខេត្តគោលដៅ​នីមួយៗ

ការពង្រឹងសិទ្ធិអំណាចដល់សហគមន៍ជនបទ ដើម្បីការពារសិទិ្ធរបស់ពួកគេ Read More