វគ្កផ្សព្វផ្សាយអំពី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្នែកសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី នៃសមាគមអាដហុក បានបើកវគ្កផ្សព្វផ្សាយ អំពី​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិប​តេយ្យ និងនីតិរដ្ឋ។ វគ្គផ្សព្វផ្សាយ​នេះ ធ្វើនៅ​សណ្ឋាគារ​ភ្នំប្រុស ក្រុង​កំពង់ចាម ​ខេត្ត​កំពង់ចាម  មានអ្នក​ចូលរួម​ជាយុវជន​ចំនួន ៥៦នាក់ ក្នុងនោះ​ស្ត្រី ៣៥នាក់ (៦២.៥០%)  មកពី​សាកលវិទ្យាល័យ​ចំនួន៥ និងមក​ពី​សង្គមស៊ីវិល ដែលមាន​មូលដ្ឋានស្ថិត​នៅក្នុង​ខេត្ត​កំពង់ចាម។

គោល​បំណង​វគ្កផ្សព្វផ្សាយ៖  ផ្តល់ចំណេះដឹង​ដល់យុវជន​ឲ្យបាន​យល់ដឹង​អំពីសិទ្ធិ​មនុ​ស្ស លទ្ធិប្រជា​ធិបតេយ្យ និងនីតិរដ្ឋ (..) និងសារៈ​សំខាន់​នៃ .. សម្រាប់​សង្គមជាតិ ជាពិសេស​យុវជន​ទាំងអស់​នោះនឹង​អាច​ចែក​រំលែក​ចំណេះដឹង​ទាំងនោះ ដល់មិត្តភក្តិ សាច់​ញាតិ និង​ឪពុកម្តាយ​របស់​ពួកគេ។

វាគ្មិនធ្វើ​បទបង្ហាញ​រួមមាន៖ លោក​ នី សុខា ប្រធាន​​សមា​គម​​​អាដហុក ធ្វើ​បទ​បង្ហាញ​​អំពី​​សិទ្ធិ​​មនុស្ស និង​ប្រជាធិបតេយ្យ។ លោក ព្រហ្ម សុផល ប្រធាន​ផ្នែកសិទ្ធិ​មនុស្ស និង​សិទ្ធិដីធ្លី ធ្វើ​បទបង្ហាញ​អំពីទំនាក់​ទំនងរ​វាង​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ និងសសរស្តម្ភ​សំខាន់ៗ​ទាំងបី​នៃ​នីតិរដ្ឋ។