នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការសមាគមអាដហុក ប្រចាំខេត្តស្ទឹងត្រែង បានរៀបចំកិច្ចសន្ទនារវាងអង្គការសង្គមស៊ីវិល និងអង្គការសមាគមមូលដ្ឋាន ក្នុងគោលបំណងចែករំលែកបច្ចុប្បន្នភាព សកម្មភាព បទពិសោធន៍ការងារ និងបញ្ហាប្រឈមនានាក្នុងការអនុវត្តន៍សកម្មភាពរបស់ពួកគេកន្លងមក។
ក្នុងកិច្ចសន្ទនានេះ លោក នី សុខា នាយកអង្គការសមាគមអាដហុក បានបញ្ជាក់ថា កិច្ចសន្ទនាថ្ងៃនេះក្នុងគោលបំណង :
១-បង្កើនការទំនាក់ទំនង ក្នុងភាពជាដៃគូរឱ្យបានល្អកាន់តែប្រសើឡើង
២-ពង្រឹង និងបង្កើនសាមគ្គីភាពនិងកិច្ចសហការឱ្យបានរឹងមាំ និង
៣-ពង្រឹងបណ្តាញ ភាពជាដៃគូរ ដើម្បីតស៊ូមតិ ក្នុងការលើកកម្ពស់ សិទ្ធិសេរីមូលដ្ឋាន ឈានទៅរកការដោះស្រាយរួម។
កិច្ចសន្ទនានេះមានការចូលរួមពីអង្គការសមាគម៍ សហគមន៍ មូលដ្ឋានផ្សេងៗចំនួន ២០នាក់ នៅទីស្នាក់ការអង្គការសមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែង ។

