សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់សាលក្រមលើករណីអ្នកសារព័ត៌មានពីររូប

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ លោក អ៊ី ឃាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ហេង លុយ តំណាងអយ្យការអមសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាលេខ២២៩ជ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយតម្កល់សាលក្រមព្រហ្មទណ្ឌលេខ១៦០ជ របស់សាលាដំបូងខេត្តសៀមរាប

សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់សាលក្រមលើករណីអ្នកសារព័ត៌មានពីររូប Read More

សហគមន៍កែលម្អជីវភាពបរិបូណ៌ឃុំភ្នំត្បែង រៀបចំទិវានារីអន្តរជាតិខួបលើកទី១១៥

កាលពីនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នេះ សហគមន៍កែលម្អជីវភាពបរិបូណ៌ បានរៀបចំទិវានារីអន្តរជាតិ ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គាំពារសង្គមឆ្លើយតបវិបត្តិសម្រាប់ស្រ្តីវិស័យកសិ-ស្បៀងអាហារ» ដែលធ្វើឡើងនៅក្នុងភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមពីអង្គការសង្គមស៊ីវិល សហគមន៍ ប្រជាពលរដ្ឋមកពីភូមិបរិបូណ៌ ភូមិស្រឡៃ ភូមិឈូក ឃុំភ្នំត្បែងពីរ សិស្សានុសិស្សនៃអនុវិទ្យាល័យបរិបូណ៌ អាជ្ញាធរឃុំ-ប៉ុស្តិ៍ និងមេភូមិទាំងបីភូមិ សរុបចំនួន១៥៧នាក់ ក្នុងនោះមានស្ត្រីចំនួន១០២នាក់។ ទិវានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការទទួលស្គាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីជនបទ ជំរុញប្រព័ន្ធគាំពារសង្គមដែលមានបរិយាបន្ន និងឆ្លើយតបនឹងវិបត្តិ ពង្រឹងសំឡេង …

សហគមន៍កែលម្អជីវភាពបរិបូណ៌ឃុំភ្នំត្បែង រៀបចំទិវានារីអន្តរជាតិខួបលើកទី១១៥ Read More

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការលើសំណុំរឿង ពាក់ព័ន្ធនឹងក្រុមអ្នកបញ្ចេញមតិលើបញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម  (CLV)  ដែលក្នុងនោះរួមមាន៖

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV Read More

សេចក្តីថ្លែងការណ៍

អង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ”អាដហុក” មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ចំនួន០៣នាក់មិនស្គាល់ឈ្មោះ ដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី ។

សេចក្តីថ្លែងការណ៍ Read More

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា

ភ្នំពេញ, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ – យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល និង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន  ដែលធ្វើការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសេរីភាព សារព័ត៌មាន អំពាវឲ្យមានការដោះលែង អ្នកសារព័ត៌មាន លោក ហែម វណ្ណា នៃស្ថាប័នសារព័ត៌មានអនឡាញ HVNN TV Online ក្នុងខេត្ត បន្ទាយមានជ័យ។

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា Read More

សេចក្តីថ្លែងការណ៍រួម ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង

ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យើងខ្ញុំ ជាបណ្តាញអ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិល​ដែលមានរាយនាមខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង ដែលក្រសួងព័ត៌មាន បានចេញនូវប្រកាសថ្មីមួយ ស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍” ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រមទាំងផ្លាស់ប្តូរលក្ខខណ្ឌ​មួយចំនួន ក្នុងការទទួលបានប័ណ្ណអ្នកសារព័ត៌មាន (Press Card) ។ វិធានការទាំងពីរនេះ នឹងធ្វើឱ្យការរាយការណ៍ព័ត៌មានកាន់តែពិបាក កាន់តែគ្រោះថ្នាក់ និងរឹតត្បិតកាន់តែខ្លាំងទៅលើសេរីភាពសារព័ត៌មានដែលកំពុងចុះទន់ខ្សោយស្រាប់ ។

សេចក្តីថ្លែងការណ៍រួម ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង Read More

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ

នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នេះសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន០៥រូបរួមមាន ១- លោក ថុន រដ្ឋា ២-លោក លី ចាន់ដារ៉ាវុធ ៣- លោក យឹម លាងហ៊ី ៤-កញ្ញា ភួង កែវរស្មី និងទី៥- កញ្ញា ឡុង គន្ធា ក្រោមបទចោទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ” ។ ដោយសម្រេចមិនអនុញ្ញាត្តិតាមការស្នើសុំនៅក្រៅឃុំរបស់មេធាវីចំពោះក្រុមយុវជនចលនាមាតាធម្មជាតិ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ Read More

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលរួបរួមគ្នាប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ៖ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៥ យើងខ្ញុំ​​ទាំងអស់គ្នាជាក្រុម​អង្គការ​សង្គម​ស៊ីវិល ​រួមមាន​ អង្គការ​ សមាគម សហភាព​សហជីព និងសហព័ន្ធ សហជីពឯករាជ្យ បណ្តាញ​យុវជន ​សហគមន៍មូលដ្ឋាន​ និងប្រជាពលរដ្ឋ​ ដែលកំពុងធ្វើការងារក្នុង​វិស័យផ្សេងៗ ដូច​មាន​រាយ​នាម​ខាងក្រោម ​បានរួប​​រួមគ្នារៀបចំប្រារព្ធខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ០៨ មីនា ក្រោម ប្រធានបទ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។​

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលរួបរួមគ្នាប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ៖ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» Read More

របាយការណ៍ ការរឹតត្បឹតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន

“សិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការជួបជុំដោយសន្តិវិធី ត្រូវបានអាជ្ញាធរមូលដ្ឋានមួយចំនួនអនុវត្តផ្ទុយ ច្បាប់ជាតិ-ច្បាប់អន្តរជាតិ ជាពិសេស ស.ជ.ណ ២០០៦ ចុះថ្ងៃទី២៧-វិច្ឆិកា-២០១៨​ ក្រសួងមហាផ្ទៃ​” 

របាយការណ៍ ការរឹតត្បឹតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន Read More

ប្រជាពលរដ្ឋប្រមាណជា១០០នាក់ ឡើងមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ មានប្រជាពលរដ្ឋប្រមាណជា១០០នាក់ តំណាង ២៤៧គ្រួសារ មកពីឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បាននាំគ្នាមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីស្នើសុំឱ្យអភិបាលខេត្តជួយរកដំណោះស្រាយ និងសួរនាំពីមូលហេតុដែលមេភូមិ និងអនុភូមិ ដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋផ្សេងដែលគ្មានដីនៅទីនោះ ដើម្បីគាំទ្រឱ្យ​អាជ្ញាធរ​ដកហូតយកដី​ពួកគាត់​ទុកជាសម្បត្តិ​សាធារណៈ​របស់រដ្ឋវិញ។ នៅពេលកំពុងតវ៉ានោះ ​មានមន្ត្រីសាលាខេត្ត បានឱ្យពួកគាត់ទៅជួបមេឃុំវិញ ប៉ុន្តែពួកគាត់មិនព្រមទៅវិញនោះទេ ដោយពួកគាត់​បានអះអាង​ថា ៖ ពួកគាត់បានជួបលោកមេឃុំជាច្រើនដងមកហើយ មិនមានដំណោះស្រាយ ។ មួយសន្ទុះក្រោយមក មានលោកអភិបាលរងស្រុកចិត្របុរី និងលោកមេឃុំបុសលាវ មកជួបពួកគាត់ ហើយបានសន្យាថា …

ប្រជាពលរដ្ឋប្រមាណជា១០០នាក់ ឡើងមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ Read More

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង៣០នាទីព្រឹក ក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណជាង១០នាក់ បានមកជួបជុំគ្នាស្ថិតនៅស្ថានីប្រេងសូគីម៉ិច ក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទាមទារឱ្យមានការដោះលែង អ្នកទោសនយោបាយ និងអ្នកទោសមនសិការ។ សកម្មភាពពួកគាត់ថ្ងៃនេះដើរដង្ហែ ក្នុងដៃមានកាន់បដាដោយសរសេរពាក្យថា “ដោះលែងអ្នកទោសនយោបាយ”និង “ដោះលែងឪពុកខ្ញុំ គាត់គ្មានកំហុសទេ” […] រួមជាមួយនឹងរូបថត និងមានការស្រែកទាមទារផងដែរ ការដង្ហែនេះ ត្រូវបានតាមឃ្លាំមើលពីសំណាក់កងសន្តិសុខប្រមាណជា២០នាក់ រហូតទៅដល់ផ្សារថ្មី និងត្រូវបានរំសាយនៅម៉ោង១០នឹង៣០នាទីព្រឹកនេះ ៕

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ Read More