សេចក្ដីថ្លែងការណ៍រួម បួនឆ្នាំនៃកូដកម្មនៅណាហ្គាវើលដ៏(Naga World) ” យើងរួបរួមជាតិ ដោយចាប់ផ្តើមដោះស្រាយវិវាទនៅណាហ្គាវើលដ៏ “
រាជធានីភ្នំពេញ,ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ចាប់តាំងពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គឺគម្រប់៤ឆ្នាំហើយ ដែលបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏បានចេញមកធ្វើកូដកម្ម ដើម្បីទាមទារយុត្តិធម៌ ការពារសិទ្ធិការងារ ព្រមទាំងការពារសេរីភាពសហជីពឯករាជ្យ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ ហៅកាត់ថា(LRSU) ដែលតែងតែត្រូវបានក្រុមហ៊ុនរិះរកវិធីសាស្ត្រក្នុងការបញ្ឈប់ បណ្តេញចេញ ធ្វើទុក្ខបុកម្នេញពីមួយជំនាន់ ទៅមួយជំនាន់ ក្នុងការប៉ុនប៉ងរំលាយសហជីពដែលបង្កើតឡើងដោយការព្រមព្រៀងរបស់កម្មករ ដោយយកមូលហេតុមិនត្រឹមត្រូវជាច្រើន ចាប់តាំងពីឆ្នាំ២០០៩ រហូតមក។
សេចក្ដីថ្លែងការណ៍រួម បួនឆ្នាំនៃកូដកម្មនៅណាហ្គាវើលដ៏(Naga World) ” យើងរួបរួមជាតិ ដោយចាប់ផ្តើមដោះស្រាយវិវាទនៅណាហ្គាវើលដ៏ “ Read More