សមាគមអាដហុកបានរៀបចំវគ្គផ្សព្វផ្សាយ​ស្តីពី “ផលប៉ះពាល់​នៃការរៀប​ការវ័យក្មេង”

គម្រោងការការពារ និងទប់ស្កាត់ការ​បង្ខំរៀបការ​វ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់​ងារ​ជំនួយ​អាមេរិក USAID ប្រចាំ​នៅកម្ពុជា។ នៅខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុក​ខេត្តមណ្ឌលគិរី បានរៀប​ចំវគ្គផ្សព្វផ្សាយ​ស្តីពី “ផលប៉ះពាល់​នៃការរៀប​ការវ័យក្មេង” ៧វគ្គនៅភូមិ​ផ្សេងៗគ្នាស្ថិត​ក្នុង ឃុំប៊ូស្រា ស្រុកពេជ្រា​ដា ខេត្តមណ្ឌល​គិរី ដោយជោគ​ជ័យ។ វគ្គទី១ រៀបចំនៅថ្ងៃទី៧ នៅភូមិពូទឹត វគ្គទី២ នៅថ្ងៃទី០៨ នៅភូមិពូរាំង វគ្គទី៣ នៅថ្ងៃទី៩ រៀបចំនៅភូមិពូចារ វគ្គទី៤ រៀបចំនៅថ្ងៃទី១០ នៅភូមិប៊ូស្រា វគ្គទី៥ …

សមាគមអាដហុកបានរៀបចំវគ្គផ្សព្វផ្សាយ​ស្តីពី “ផលប៉ះពាល់​នៃការរៀប​ការវ័យក្មេង” Read More

សមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជាបានរៀបចំបើកវគ្គផ្សព្វផ្សាយ ស្តីពី “ផលវិបាកនៃការរៀបការវ័យក្មេង”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា នៅថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣ វេលាម៉ោង ៧ និង​៣០នាទីព្រឹក ស្ថិតនៅភូមិគោលពីរ ឃុំ​ល្អក់ ស្រុកអូរជុំ សមាគមអាដហុក ខេត្តរតនគីរី បានរៀបចំបើកវគ្គផ្សព្វផ្សាយ ស្តីពី “ផលវិបាកនៃការរៀបការវ័យក្មេង” ។ វគ្គនេះដែរ មានអ្នកចូលរួម​ ៥៨នាក់ ក្នុងនោះស្ត្រី​៣៨នាក់ មកពីភូមិឃុំខាងលើ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋសហគមន៍ ជាពិសេសយុវវ័យ យល់ដឹងពីផលវិបាកនៃការឆាប់មានដៃគូរ ឬប្រឡូកក្នុងការរួមសង្វាស …

សមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជាបានរៀបចំបើកវគ្គផ្សព្វផ្សាយ ស្តីពី “ផលវិបាកនៃការរៀបការវ័យក្មេង” Read More

ការស្ទង់​មតិរបស់​ក្រុមយុជន​ចលនាមាតា​ធម្មជាតិ និងយុវជន​ស្រលាញ់​បរិស្ថាន មកដល់​លើក​ទី៣នេះ បានបញ្ចប់​ទោះបីមាន​ការតាមហាមឃាត់

ការស្ទង់​មតិ​កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ ធ្វើឡើង​ស្ថិតនៅ​សួនច្បា​រមាត់ទន្លេព្រះបរ​ម្យរាជវាំង ក្នុងសង្កាត់​ចតុមុខ ខណ្ឌដូន​ពេញ រាជធានី​ភ្នំពេញ។ ហើយ​នេះជាលើក​ទី៣ បន្ទាប់​ពីការស្ទង់​លើកទី១ នៅថ្ងៃទី៧ ស្ថិតនៅ​ខាងមុខ​ទីស្តីការ គណៈរដ្ឋមន្ត្រី និងលើកទី២ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣​ដដែល

ការស្ទង់​មតិរបស់​ក្រុមយុជន​ចលនាមាតា​ធម្មជាតិ និងយុវជន​ស្រលាញ់​បរិស្ថាន មកដល់​លើក​ទី៣នេះ បានបញ្ចប់​ទោះបីមាន​ការតាមហាមឃាត់ Read More

ជាប្រជា​សហគមន៍​ចំនួន ២២នាក់ ខេត្តកំពង់​ធំ ចូលរួមវគ្គបណ្តុះ​បណ្តាល​រំលឹក​ស្តីពី “អ្នកការពារ​សិទ្ធិមនុស្ស”

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សមាគមអាដហុក ខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះ​បណ្តាល​រំលឹកស្តីពី “អ្នកការពារសិទ្ធិមនុស្ស” ដែលមានអ្នកចូលរួមជាប្រជាសហគមន៍ចំនួន ២២នាក់ ក្នុងនោះស្ត្រី ១៣នាក់។

ជាប្រជា​សហគមន៍​ចំនួន ២២នាក់ ខេត្តកំពង់​ធំ ចូលរួមវគ្គបណ្តុះ​បណ្តាល​រំលឹក​ស្តីពី “អ្នកការពារ​សិទ្ធិមនុស្ស” Read More

វគ្គបណ្តុះបណ្តាលស្តីពី “ការការពារនិង ទប់ស្តាត់ការរៀបការវ័យក្មេង”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការការពារនិង ទប់ស្តាត់ការរៀបការវ័យក្មេង”

វគ្គបណ្តុះបណ្តាលស្តីពី “ការការពារនិង ទប់ស្តាត់ការរៀបការវ័យក្មេង” Read More

ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព បានប្រារព្ធនៃទិវាអន្តរជាតិនារី ៨មីនា លើកទី ១១២

ការបា្ររព្ធនេះធ្វើឡើងនៅម៉ោង៨ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាជាង ៥០០នាក់ ក្រោមប្រធានបទ «គាំពារស្រ្តី និងក្មេងស្រីដើម្បីយុត្តិធម៌ទាំងអស់គ្នា»។

ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព បានប្រារព្ធនៃទិវាអន្តរជាតិនារី ៨មីនា លើកទី ១១២ Read More

ប្រជាពលរដ្ឋប្រមាណជាជាង ២០០នាក់ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ ប្រជាពលរដ្ឋប្រមាណជាជាង ២០០នាក់ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទស្ដីពី «រួមគ្នាលើកកម្ពស់សិទ្ធិស្ត្រីជនបទ » ស្ថិតនៅសហគមន៍ត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ប្រជាពលរដ្ឋប្រមាណជាជាង ២០០នាក់ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ Read More

សាររំលែកទុក្ខចំពោះគ្រួសារលោក ថោង ច័ន្ទតារា

លោក ថោង ច័ន្ទតារា កើត​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៥ នៅខេត្ត​ស្វាយរៀង និង​ចូលបម្រើ​ការងារ​ លើក​កម្ពស់​សិទ្ធិមនុស្ស ជាមួយ​សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់ថា សមាគម​អាដហុក កាល​ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដែលមាន​តួនាទីជាអ្នក​សម្រប​សម្រួល ប្រចាំ​ខេត្តកោះកុង។ ជាអកុសល ​លោក ថោង ច័ន្ទតារា បានទទួល​មរណ​ភាព នៅថ្ងៃព្រហ​ស្បត្តិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ …

សាររំលែកទុក្ខចំពោះគ្រួសារលោក ថោង ច័ន្ទតារា Read More