ប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ ក្នុងខេត្តព្រះវិហារឡើងមកសាលាខេត្តសារជាថ្មីដើម្បីសួរនាំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់

ប្រជាពលរដ្ឋមកពីស្រុកសង្គមថ្មី និងស្រុករវៀងប្រមាណ ២០០នាក់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានឡើងមកសាលាខេត្តព្រះវិហារម្តងទៀតក្នុងគោលបំណង សួរនាំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឆាយណាហ្រ្កេតខស ដែលលោកអភិបាលរងខេត្តបានសន្យាយកបញ្ហាដីធ្លីនេះដាក់លើតុដើម្បីជជែកដោះស្រាយរួមគ្នា ប៉ុន្តែហាក់ស្ងាត់ដំណឹង ហេតុនេះហើយទើបពួកគាត់ឡើងមកសួរបញ្ជាក់ពីដំណើរការដោះស្រាយ  និងដោយសារ ខែនេះជារដូវត្រូវដាំដុះ ហើយពួកគាត់ពុំមានដីធ្វើស្រែ ចម្ការ និងស្នើសុំឱ្យខេត្តជួយពន្លឿនការដោះស្រាយបញ្ហាឱ្យពួកគាត់ ដើម្បីបានដីដាំដុះទាន់ដើមរដូវនឹងគេ។

ប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ ក្នុងខេត្តព្រះវិហារឡើងមកសាលាខេត្តសារជាថ្មីដើម្បីសួរនាំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ Read More

របាយការណ៍ ស្ថានភាពសិទ្ធិដីធ្លី៖ ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និងប្រសិទ្ធិភាពអនុវត្តជុំវិញស្ថានភាពវិវាទដីធ្លីរវាងបុគ្គលមានទ្រព្យ មានអំណាច និងប្រជាសហគមន៍នៅកម្ពុជា

របាយការណ៍ឆ្នាំ២០២៥ ស្ថានភាពសិទ្ធិដីធ្លី៖ ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និងប្រសិទ្ធិភាពអនុវត្ត ជុំវិញ ស្ថានភាពវិវាទដីធ្លី រវាងបុគ្គលមានទ្រព្យ មានអំណាច និងប្រជាសហគមន៍នៅកម្ពុជា របាយការណ៍ថ្មីស្តីពីស្ថានភាពសិទ្ធិដីធ្លីនៅកម្ពុជា បង្ហាញថា វិវាទដីធ្លីនៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ ស្មុគស្មាញ និងពាក់ព័ន្ធជ្រាលជ្រៅទៅនឹងបញ្ហាអំណាច សេដ្ឋកិច្ច និងសិទ្ធិមនុស្ស ទោះបីជាប្រទេសមានក្របខណ្ឌច្បាប់គ្រប់គ្រងដីធ្លីយ៉ាងច្បាស់លាស់ក៏ដោយ។ តាមទិន្នន័យឆ្នាំ២០២៥ មានករណីវិវាទដីធ្លីថ្មីចំនួន ៤៥ ករណី ប៉ះពាល់ដល់ប្រជាពលរដ្ឋ ៥,៥២០ គ្រួសារ (ស្មើ ១៤,៧៩៨ នាក់) រួមទាំងជនជាតិដើមភាគតិច ៧,៣៥១ នាក់ និងផ្ទៃដីប្រមាណ ១១៥,៤១៣ ហិកតា។ …

របាយការណ៍ ស្ថានភាពសិទ្ធិដីធ្លី៖ ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និងប្រសិទ្ធិភាពអនុវត្តជុំវិញស្ថានភាពវិវាទដីធ្លីរវាងបុគ្គលមានទ្រព្យ មានអំណាច និងប្រជាសហគមន៍នៅកម្ពុជា Read More

ប្រជាសហគមន៍រងគ្រោះដីធ្លី ៥ខេត្តមកតាមដានញត្តិនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

ប្រជា​សហគមន៍​រងគ្រោះ​ដីធ្លីប្រមាណ​ជាង ១០០នាក់ មកពី ៥ខេត្ត កាល​ពីនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ​បានឡើង​មកតាមដាន​ញត្តិរបស់​ពួកគាត់ ក្រោយ​ពីបានដាក់​នៅថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។ រួមមាន​សហគមន៍​មកពី៖ សហគមន៍៨៤៣ សហគមន៍១២៩ សគមន៍ព្រលាន សហគមន៍១៩៧ ខេត្តកោះកុង, សហគមន៍ចំនួន ៣ស្រុក គឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ, សហគមន៍ចំនួន៣ សហគមន៍រស្មីសាមគ្គី សហគមន៍ត្រពាំងជោរ សហគមន៍អមលាំង ខេត្តកំពង់ស្ពឺ, សហគមន៍មកពី ភូមិសែនជ័យ ឃុំកន្ទួត …

ប្រជាសហគមន៍រងគ្រោះដីធ្លី ៥ខេត្តមកតាមដានញត្តិនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ Read More