សាលាដំបូងខេត្តត្បូងឃ្មុំបានបើកសវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខករណីជួញដូរមនុស្ស

កាលពីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សាលាដំបូងខេត្តត្បូងឃ្មុំបានបើកសវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខករណីជួញដូរមនុស្ស ដែលមានជនជាប់ចោទឈ្មោះ ទូច យោន និងត្រូវបានផ្តន្ទាទោសកាលពីខែកក្កដា ឆ្នាំ២០២៤ ដោយកំណត់ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ និងបង្គាប់ឱ្យផ្តល់សំណងរដ្ឋប្បវេណីទៅជនរងគ្រោះចំនួន១៥លានរៀលពីបទ ”នាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ” តាមមាត្រា០៨ និង១០ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។ ជនជាប់ចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់សាលាដំបូងខេត្តត្បូងឃ្មុំ។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។

សាលាដំបូងខេត្តត្បូងឃ្មុំបានបើកសវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខករណីជួញដូរមនុស្ស Read More

សមាគមអាដហុកប្រចាំខេត្តកោះកុងបានចុះបើវគ្គកម្មវិធីស្រ្តី ស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្ថិភាពចំណាកស្រុក

កាលនៅថ្ងែទី២៤ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៨:០០ នាទី សមាគមអាដហុក​ប្រចាំខេត្តកោះកុង​បានចុះបើវគ្គ​កម្មវិធីស្រ្តី ស្តីពីហិង្សា​ភេទ អំពើជួញ​ដូរ​មនុស្ស និងសុវត្ថិភាព​ចំណាកស្រុក ស្ថិតនៅ ភូមិកណ្កោល ឃុំ កណ្កោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

សមាគមអាដហុកប្រចាំខេត្តកោះកុងបានចុះបើវគ្គកម្មវិធីស្រ្តី ស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្ថិភាពចំណាកស្រុក Read More