សេចក្តីប្រកាសព័ត៌មាន
អង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) មានកិត្តិយសសូមជម្រាបជូនសាធារណៈជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សូមជ្រាបថា៖ សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ នឹងបើកសវនការលើបណ្តឹងឧទ្ធរណ៍របស់លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លីខេត្តរតនគិរី នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅខេត្តត្បូងឃ្មុំ បន្ទាប់ពីរូបលោកប្តឹងឧទ្ធរណ៍ ដើម្បីរកយុត្តិធម៌លើសំណុំរឿងរបស់លោកកាលពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរ ថាសកម្មជនដីធ្លី និងព្រៃឈើខាងលើរូបនេះ កន្លងមកធ្លាប់បានប្តឹងអាជ្ញាធរពាក់ព័ន្ធមួយចំនួន ពីបទផ្តល់សក្ខីកម្មក្លែងក្លាយ ធ្វើឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៦ថ្ងៃ យ៉ាងអយុត្តិធម៌ កាលពីឆ្នាំ២០១៤។ លោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើ និងដីធ្លីសកម្មម្នាក់នៅខេត្តរតនគិរីដែលបានចូលរួមចំណែកធ្វើសកម្មភាពការពារព្រៃឈើ ដីសហគមន៍ជនជាតិដើមភាគតិច ទ្រព្យសម្បត្តិសាធារណៈ និងធនធានធម្មជាតិ ជាច្រើនករណីកន្លងមក។
សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនង៖
លោក លោក យិន ម៉េងលី ជាអនុប្រធានផ្នែក សិទ្ធិមនុស្ស និងដីធ្លី
លេខទូរសព្ទ៖ ០៨៦ ៤០៨ ៦៦៦

