សមាគមអាដហុក​វគ្គផ្សព្វផ្សាយ ស្តីពី “ផលប៉ះពាល់​នៃការរៀបការវ័យក្មេង និងអំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ “

គម្រោងការ​ការពារ និងទប់ស្កាត់​ការ​បង្ខំរៀប​ការវ័យក្មេង នៃសមាគម​​អាដហុក តាមរយៈភ្នាក់​ងារជំនួយ​​អាមេរិក USAID ប្រចាំនៅ​កម្ពុជា នៅខែតុលា ឆ្នាំ២០២៣​កន្លងមកនេះ បានរៀប​ចំបើក​វគ្គផ្សព្វផ្សាយ ស្តីពី “ផលប៉ះពាល់​នៃការរៀបការវ័យក្មេង និងអំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ ” ចំនួន ១៥វគ្គ ផ្សេងៗគ្នាស្ថិតក្នុង​ខេត្តមណ្ឌលគិរី ដោយជោគជ័យ។ ស្ថិតនៅ ភូមិពូ​ត្រែង ភូមិពូឡេះ ឃុំដាក់​ដាំ, ភូមិពូហ្សាម ភូមិពូទ្រូ ភូមិពូវ៉ាង ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង និង ភូមិមានជ័យ ភូមិសិរីមានរិទ្ធិ ភូមិសិរីមង្គល ភូមិចំរើន ភូមិក្បាលជ្រោយ ភូមិក្បាលកោះ ភូមិរង្សី ភូមិសេរីរដ្ឋ ភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក

 វគ្គនេះផងដែរ មានអ្នកចូលរួមសរុប ៥០៧នាក់ ជាយុវជន ១៩៧នាក់ ស្រ្តី ៣៥៦នាក់ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋសហគមន៍ ជាពិសេសយុវវ័យ យល់ដឹងពីផលវិបាកនៃការឆាប់មានដៃគូរ ឬប្រឡូកក្នុងការរួមសង្វាស ជាពិសេសឆាប់រៀបការនៅវ័យក្មេងពេក ព្រមទាំងចូលរួមទប់ស្កាត់ និងកាត់បន្ថយ ហានិភ័យនានា ចំពោះយុវវ័យ ឬកុមារ និងផ្តល់ឱកាសឱ្យពួកគេចេះ និងងាកមករៀបចំផែនការជីវិតមានផែនការផ្ទាល់ខ្លួន និងផែនការកសាងរៀបចំគ្រួសារ មុនពេលសម្រេចចិត្តមានដៃគូ ឬរៀបការ ៕