សមាគមអាដហុកខេត្តរតនគិរី បានរៀបចំ “កិច្ចប្រជុំបណ្ដាញយុវជន”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ នៅថ្ងៃទី៧ និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តរតនគិរី បានរៀបចំ “កិច្ចប្រជុំបណ្ដាញយុវជន” ចំនួន ២លើក ផ្សេងៗគ្នាស្ថិតក្នុង ខេត្តរតនគិរី ដោយជោគជ័យ។ នៅការិយាល័យអាដហុកប្រចាំខេត្តរតនគិរី ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានអ្នកចូលរួមជាជនជាតិភាគតិចសរុបចំនួនសរុប ៣១នាក់ ក្នុងនោះជាយុវជន ៣០នាក់ ស្រ្តី ២០នាក់។ គោលបំណងនៃកិច្ចប្រជុំបណ្ដាញយុវជន៖
១. ចង់ក្រងយុវជនជាបណ្តាញ និងបង្កើតក្រុម Social Media ដែលមានបុគ្គលិកសមាគមអាដហុកជាសមាជិកក្នុងក្រុមផងដែរ។
២. ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីវិធីសាស្រ្ត ឬសកម្មភាពតស៊ូមតិដើម្បីពង្រឹងភាពខ្លាំងរបស់យុវជន និងដើម្បីឲ្យមានការយល់ដឹងពីផលប៉ះពាល់នៃការរៀបការវ័យក្មេង។
៣. តាមដាន និងផ្តល់ព័ត៌មានអំពីការរៀបការវ័យក្មេងដល់សមាគមអាដហុក ក៏ដូចជាអាជ្ញាធរផងដែរ៕