នរណាដែលអាចជួយខ្ញុំបាន?

កាលពីអំឡុងឆ្នាំ២០១៩ សមាគមអាដហុកប្រចាំខេត្តតាកែវបានទទួលពាក្យស្នើសុំឲ្យជួយអន្តរាគមន៍ពីគ្រួសារអតិថិជនជួយកូនស្រីរបស់គាត់។ ក្រោយពីទទួលបានព័ត៌មានពីគ្រួសារអតិថិជន សមាគមអាដហុក បានសម្របសម្រួលគ្រួសារជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងការងារជួញដូរមនុស្សក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ព្រមទាំងទាក់ទងទៅកុងស៊ុលដែលស្រ្តីរងគ្រោះកំពុងរស់នៅរហូតជួយសង្គ្រោះនាងបានត្រឡប់មកជួបជុំគ្រួសារវិញនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។