នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នេះសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន០៥រូបរួមមាន ១- លោក ថុន រដ្ឋា ២-លោក លី ចាន់ដារ៉ាវុធ ៣- លោក យឹម លាងហ៊ី ៤-កញ្ញា ភួង កែវរស្មី និងទី៥- កញ្ញា ឡុង គន្ធា ក្រោមបទចោទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ” ។ ដោយសម្រេចមិនអនុញ្ញាត្តិតាមការស្នើសុំនៅក្រៅឃុំរបស់មេធាវីចំពោះក្រុមយុវជនចលនាមាតាធម្មជាតិ។


