អ្នកឈ្នះពានរង្វាន់ ម៉ាទីន អេនណាល (Martin Ennals Award) នៅវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២១ បញ្ចេញពន្លឺលើការរំលោភបំពាននៅក្នុងរដ្ឋផ្តាច់ការ

អ្នកការពារ​សិទ្ធិមនុស្ស​ឆ្នើម​ចំនួន ៣នាក់ ដែលមាន​មូលដ្ឋាន​នៅក្នុង​រដ្ឋផ្តាច់​ការ ត្រូវបាន​ជ្រើសរើស​ឲ្យទទួល​ពានរង្វាន់​ម៉ាទីន អេនណាល់ ​(Martin Ennals Award) ឆ្នាំ ២០២១ សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស។​ នៅក្នុង​ប្រទេសឯកកោ Turkmenistan,​ Soltan Achilova កត់ត្រា​អំពី​ការរំលោភ​សិទ្ធិមនុស្ស និងការ​រំលោភ​បំពាន​តាមរយៈ​ការថត​រូបសារព័ត៌មាន។​ នៅក្នុង​ពន្ធនាគារ​នៃ​ប្រទេស អារ៉ាប់ប៊ីសាអូឌីត Saudi Arabia, Loujain AlHathloul គឺជា​អ្នក​តស៊ូមតិ​ឈានមុខ​គេសម្រាប់​សមភាព​យេនឌ័រ និងសិទ្ធិ​របស់ស្ត្រី។ មេធាវី​ម្នាក់ លោក យូ វីនសេង (Yu Wensheng)​ បាន​ការពារ​ករណី និងសកម្មជន​សិទ្ធិមនុស្ស​មុនការ​កាត់​ទោស និងជាប់​ពន្ធនាគារ​នៅ​ប្រទេសចិន។​ អ្នកឈ្នះ​ពានរង្វាន់​ចុងក្រោយ បានបែង​ចែកខ្លួន​គេដោយ​ភាពក្លាហាន និងការ​ប្តេជ្ញាចិត្ត​ដ៏ជ្រាល​ជ្រៅចំពោះ​បញ្ហាដែល​ពួកគេ​ការពារ ទោះ​បីមាន​ការព្យាយាម​ជាច្រើន ដើម្បី​បំបិទ​មាត់ពួក​គេដោយ​អាជ្ញាធរ​រដ្ឋាភិបាល​ក៏ដោយ។ ពិធី​ប្រគល់​ពានរង្វាន់​ម៉ាទីន អេនណាល់ (Martin Ennals Award) ​ឆ្នាំ ២០២១ នឹងអប​អរ​ភាព​ក្លាហាន​របស់​ពួកគេ នៅថ្ងៃទី ១១ ខែកុម្ភះ​ក្នុងឱកាស​ពិធី អនឡាញ​ដែលរៀបចំ​រួមគ្នា​ជាមួយ​ទីក្រុង​ហ្សឺណែវ ជាផ្នែក​មួយនៃ ការប្តេជ្ញា​ចិត្តរបស់​ខ្លួន​ចំពោះ​សិទ្ធិមនុស្ស ដែល​បានគាំទ្រ​ពានរង្វាន់​នេះអស់​រយពេល​ជាច្រើនឆ្នាំ។

អានបន្ត៖ https://www.martinennalsaward.org/%e2%80%8b%e2%80%8bmartin-ennals-award-finalists-2021-shine-a-light-on-abuses-in-authoritarian-states/