សេចក្ដីថ្លែងការណ៍រួមស្ដីពី ការលុបបំបាត់ទាសភាពនៅក្នុងប្រទេសកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ យើងខ្ញុំ សូមសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះរបាយការណ៍បង្ហាញពីការកើតឡើងយ៉ាងច្រើននៃការជួញដូរមនុស្សចូលមកក្នុងប្រទេសកម្ពុជា ដែលបានធ្វើឱ្យមានការធ្វើពលកម្មដោយបង្ខំ អំពើទាសភាព និងទារុណកម្មនៅតាមបរិវេណអគារនានា នៅក្នុងប្រទេស ។ ការរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងគណនីបណ្តាញសង្គមរបស់ជនរងគ្រោះជាច្រើន ដែលចងក្រងដោយអង្គការក្នុងស្រុកនិងអន្តរជាតិបង្ហាញថា មនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាជនបរទេស ត្រូវបានជាប់ក្នុងស្ថានភាពទាំងអស់នេះ ។ យើងខ្ញុំ សូមស្នើសុំឱ្យអាជ្ញាធរចាត់វិធានការរួមគ្នា និងប្រកបដោយប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទាំងនេះ ក៏ដូចជាស៊ើបអង្កេតភាពស្មុគស្មាញដែលត្រូវបានលើកឡើងរវាងអាជ្ញាធរ រដ្ឋ និងសហគ្រាសដែលប្រព្រឹត្តបទល្មើសផ្សេងៗ ។ …
ការលុបបំបាត់ទាសភាពនៅក្នុងប្រទេសកម្ពុជា Read More