នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ លោក អ៊ី ឃាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ហេង លុយ តំណាងអយ្យការអមសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាលេខ២២៩ជ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយតម្កល់សាលក្រមព្រហ្មទណ្ឌលេខ១៦០ជ របស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ទុកជាបានការ ដោយមិនមានវត្តមានមេធាវី និងជនជាប់ទេ។ ក្នុងករណីនេះលោក ផន សុភាព អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ជាអ្នកសារព័ត៌មាន TSP68 TV Online ត្រូវជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន ១៤ឆ្នាំ ពីបទ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ” តាមបញ្ញាតិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថាៈ បទចោទខាងលើនេះ ដោយសារតែ អ្នកទាំងពីរនាក់បានបង្ហោះរូបភាពដែលខ្លួនបានថតនៅប្រាសាទតាក្របី មានជាប់គ្រាប់មីននៅចំហៀងខាងក្រោយ ខណៈលោកទាំងពីរបានយកជំនួយមនុស្សធម៌ទៅជូនក្រុមទាហានជួរមុខនៅតំបន់នោះ៕

