មកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ជាង៤ឆ្នាំហើយដែលបុគ្គលិកក្រុមហ៊ុនណាវើលដ៏បានប្រមូលផ្តុំជួបជុំគ្នានៅខាងមុខក្រុមហ៊ុន ដើម្បីធ្វើកូដកម្មទាមទារយុត្តិធម៌ ដែលស្ថិតក្នុង ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ព្រឹកនេះផងដែរកូដករមាណ ៧០នាក់ ដោយពួកគាត់ឈរខាងមុខក្រុមហ៊ុនណាហ្គាវើលដ៏២ ដៃកាន់បដា តូចធំ ចំរុះពណ៍ដែលមានខ្លឹមសារខុសៗគ្នារួមមាន “កុំយកលុយទិញសិទ្ធិ” “បញ្ឈប់ការរើសអើងសហជីពដើម្បីទាក់ទាញការវិនិយោគ” និង“ណាហ្គាវើលដ៏ត្រូវទទួលយកថ្នាក់ដឹងនាំ និងសមាជិក L.R.S.U ចូលធ្វើការវិញ និងទូទាត់ប្រាក់រំលឹក” និងអានសេចក្តីថ្លែងការណ៍ របស់ ILO ឆ្នាំ២០២៣ ថា “សកម្មភាពរបស់សហជីព LRSU មិនត្រូវបានរារាំង ឬចាប់ឃុំខ្លួនឡើយ[…]” ព្រមទាំងស្រែក និងវាយស្គរ ទាមទាររកយុត្តិធម៌។
មកដល់ម៉ោង១១និង ០០ នាទីព្រឹក ក្រុមកូដករបានដង្ហែក្បួនទៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៏០១វិញ។ អាដហុកកត់សម្គាល់ឃើញថា នៅជាប់នឹងក្រុមកូដករមាន សន្តិសុខរបស់ក្រុមហ៊ុនប្រមាណ ២០នាក់ ឈរការពារ ជាប់នឹងរនាំងដែកជិតក្រុមកូដករ ចំណែកឯនៅខាងមុខ ក្រុមហ៊ុនមានក្រុមជនស៊ីវិលប្រមាណជា ២០នាក់ តាមឃ្លាំមើល និងថតរូបកូដករ និងអ្នកឃ្លាំមើលជាប្រចាំ៕

