សេចក្តីថ្លែងការណ៍រួមអំពី តម្រូវការចាំបាច់ និងបន្ទាន់ ទិវានារីអន្តរជាតិ ខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី»

យើងខ្ញុំ​​ទាំងអស់គ្នាជាតំណាង សមាគម សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការ លើកកម្ពស់សិទ្ធិមនុស្សរបស់ស្រ្តីលើវិស័យការងារចម្រុះ ដូចជាឧស្សាហកម្មកាត់ដេរ ចំណីអាហារសេវាកម្ម សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ កម្មករសណ្ឋាគារ កាស៊ីណូ សំណង់ ការងារតាមផ្ទះ កសិករ ស្ត្រីជនបទ សហគមន៍ដីធ្លី អ្នករស់នៅក្នុង តំបន់មិនទាន់អភិវឌ្ឍន៍ និងបណ្តាញ​យុវជន ​បាន​រួមសហការគ្នារៀបចំទិវានារីអន្តរជាតិខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី»។

សេចក្តីថ្លែងការណ៍រួមអំពី តម្រូវការចាំបាច់ និងបន្ទាន់ ទិវានារីអន្តរជាតិ ខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី» Read More

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការលើសំណុំរឿង ពាក់ព័ន្ធនឹងក្រុមអ្នកបញ្ចេញមតិលើបញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម  (CLV)  ដែលក្នុងនោះរួមមាន៖

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV Read More

កិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម»

នៅក្រោមគម្រោង «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការចេក និងចម្ការកៅស៊ូ» ដែលបាននឹងកំពុងអនុវត្តដោយអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា “អាដហុក” សហការជាមួយ អង្គការវីវើលដ៍ “WE World” និង អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី “LSCW” ក្រោមការគាំទ្រមូលនិធិដោយសហភាពអ៊ីរ៉ុប(EU) ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម» ដែលបានប្រព្រឹត្តនៅសណ្ឋាគាររ៉ូយ៉ាល់ខេត្តកំពង់ធំ។ ។ កិច្ចពិគ្រោះយោបល់នេះ មានអ្នកចូលរួមសរុប …

កិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម» Read More

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា

ភ្នំពេញ, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ – យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល និង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន  ដែលធ្វើការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសេរីភាព សារព័ត៌មាន អំពាវឲ្យមានការដោះលែង អ្នកសារព័ត៌មាន លោក ហែម វណ្ណា នៃស្ថាប័នសារព័ត៌មានអនឡាញ HVNN TV Online ក្នុងខេត្ត បន្ទាយមានជ័យ។

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា Read More

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ

នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នេះសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន០៥រូបរួមមាន ១- លោក ថុន រដ្ឋា ២-លោក លី ចាន់ដារ៉ាវុធ ៣- លោក យឹម លាងហ៊ី ៤-កញ្ញា ភួង កែវរស្មី និងទី៥- កញ្ញា ឡុង គន្ធា ក្រោមបទចោទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ” ។ ដោយសម្រេចមិនអនុញ្ញាត្តិតាមការស្នើសុំនៅក្រៅឃុំរបស់មេធាវីចំពោះក្រុមយុវជនចលនាមាតាធម្មជាតិ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ Read More

សាលាដំបូងរាជធានីភ្នំពេញ លោក រ៉ុង ឈុន ជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំ

នៅព្រឹកថ្ងៃទី០៥ ខែឧសភា  ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើលោក រ៉ុង ឈុន ជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំ ដកហូតសិទ្ធិពលរដ្ឋ(ក្នុងការចូលរួមបោះឆ្នោត ឈរឈ្មោះឱ្យគេបោះឆ្នោត)

សាលាដំបូងរាជធានីភ្នំពេញ លោក រ៉ុង ឈុន ជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំ Read More

កិច្ចសន្ធនាផ្សព្វផ្សាយសម្រាប់យុវជនស្តីពី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ខេត្តបាត់ដំបង

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានបើកវគ្គកិច្ចសន្ធនាផ្សព្វផ្សាយសម្រាប់យុវជនស្តីពី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ នៅសណ្ឋាគារ ប្រេស៊ីដង់ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អ្នកចូលរួមសរុប ៧១នាក់ ស្រ្តី ៣៧នាក់ និង១៦អង្គ។ ដែលមានវាគ្មិន ២រូប ១. លោក នី សុខា ប្រធានសមាគម អាដហុក ២. …

កិច្ចសន្ធនាផ្សព្វផ្សាយសម្រាប់យុវជនស្តីពី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ខេត្តបាត់ដំបង Read More

សេចក្តីថ្លែងការណ៍រួម ទម្លាក់ចោលបទចោទ និងដោះលែង លោក កើត សារ៉ាយ

ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហជីព ពិតជាមានការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លើករណី លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA)

សេចក្តីថ្លែងការណ៍រួម ទម្លាក់ចោលបទចោទ និងដោះលែង លោក កើត សារ៉ាយ Read More

សេចក្តីថ្លែងការណ៍រួម ស្នើតុលាការពិចារណាឡើងវិញ និងទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងសកម្មជនបរិស្ថាន

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ យើង, ជាបណ្តាញ អង្គការសង្គមស៊ីវិល សហជីព សហគមន៍ ពិតជាមានការ​សោកស្តាយ និងព្រួយបារម្ម​យ៉ាងខ្លាំង ចំពោះការសម្រេច​សេចក្តីរបស់តុលាការសាលា​ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៤ ដែលបាន​ផ្តន្ទាទោស​ចំពោះក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ ចំនួន១០រូប

សេចក្តីថ្លែងការណ៍រួម ស្នើតុលាការពិចារណាឡើងវិញ និងទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងសកម្មជនបរិស្ថាន Read More

ក្រុមសកម្មជនចលនាមាតាធម្មជាតិ កោសក់ ស្លៀកសពាក់ ស ក្នុងថ្ងៃចូលសវនាការ

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨នឹង៣០នាទី សាលាដំបូងរាជធានីភ្នំពេញ បានបើកការជំនុំជម្រះលើករណីរបស់យុវជន ចលនាមាតាធម្មជាតិ ៨រូប រួមមាន៖

ក្រុមសកម្មជនចលនាមាតាធម្មជាតិ កោសក់ ស្លៀកសពាក់ ស ក្នុងថ្ងៃចូលសវនាការ Read More

តុលាការកំពូល សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ ទុកជាបានការដដែលករណី កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត

តុលាការកំពូលប្រកាសតម្កល់សាលដីកាសាលាឧទ្ធរណ៍ ករណីកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព៦នាក់ទៀត តុលាការកំពូលនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសសាលដីកាលើករណីបណ្តឹងសាទុករបស់តំណាងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ជុំវិញការមិនសុខចិត្តចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលបានសម្រេចផ្ដន្ទាទោសកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគាររយៈពេល០២ឆ្នាំ ចំណែកកញ្ញា ឈឹម សុខន អ្នកស្រី សុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត និងកញ្ញា ទូច …

តុលាការកំពូល សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ ទុកជាបានការដដែលករណី កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត Read More