
ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល ដើម្បីតាមដានញត្តិរបស់ពួកគាត់
ការប្រមូលផ្តុំនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋមកពីទំនប់៩៤ ភូមិអំពៅព្រៃ ភូមិស្វាយព្រៃ និងភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងបំណងតាមដានញត្តិដែលពួកគាត់បានដាក់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយស្នើសុំឲ្យឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជួយកាត់ឆ្វៀលដីប្រជាពលរដ្ឋចេញពីការអភិវឌ្ឍន៍របស់គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (ព្រលានយន្តហោះថ្មី) និងជួយផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី។
ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល ដើម្បីតាមដានញត្តិរបស់ពួកគាត់ Read More